ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ ការគ្រប់គ្រងហិរញ្ញវត្ថុ” នៅទីរួមខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ២៤ តុលា ២០២៥ 903

នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី “ គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និង អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ ការគ្រប់គ្រងហិរញ្ញវត្ថុ ” ដែលកម្មវិធី និងសភាពាណិជ្ជកម្មកម្ពុជាបានសហការគ្នាធ្វើ ដើម្បីបង្កើនសមត្ថភាពអ្នកគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ឬ ក្រុមហ៊ុនកសិកម្ម ។ អ្នកចូលរួមក្នុងពិធីនោះ មានថ្នាក់ដឹកនាំ និងមន្រ្តី នៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT សភាពាណិជ្ជកម្មកម្ពុជា និងតំណាងសហគ្រាសធុនតូច និងមធ្យម សរុបចំនួន ៣៣ នាក់ ក្នុងនោះមានស្រ្តី ១៤ នាក់ ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដូចជាមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) ជាដើម ក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យកសិកម្ម ។ ក្នុងនោះ គឺមានការរៀបចំឱ្យមានកម្មវិធីគោលនយោបាយអាទិភាព និងយុទ្ធសាស្ត្រល្អៗ និងជាក់ស្តែងជាច្រើន ដែលរួមមានការបញ្ចេញថវិកាជាតិសម្រាប់ជួយប្រមូលទិញកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ នៅទូទាំងប្រទេស និងការគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មទំនើប ។ ជាមួយនោះ ក៏មានការប្រឹងប្រែងរៀបចំឱ្យមានប្រាក់កម្ចី ដែលមានអត្រាការប្រាក់សមរម្យ និងដែលមិនតម្រូវឱ្យមាន ឬ ដាក់ទ្រព្យធានា សម្រាប់សហគមន៍កសិកម្ម ក្រុមហ៊ុនកសិកម្ម និងកសិករ ខ្ចីយកទៅប្រើប្រាស់ ដើម្បីកែលម្អ ឬ បង្កើនផលិតកម្ម និងការកែច្នៃ សំដៅធ្វើឱ្យផលិតផលកសិកម្មកម្ពុជា មានគុណភាពសមស្រប និងអាចលក់បានតម្លៃល្អ និងកាន់តែច្រើន នៅលើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ 
ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងដែរថា ដើម្បីចៀសវាងការខូចកម្ចី ពោលគឺអ្នកខ្ចីមិនមានលទ្ធភាពសង កម្មវិធី ASPIRE-AT និងគម្រោងជាច្រើនរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានយកចិត្តទុកដាក់ជួយពង្រឹងសមត្ថភាពអ្នកខ្ចី ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងការកសាង និងអនុវត្តផែនការអាជីវកម្ម ។ បន្ថែមលើនោះ ដើម្បីជំរុញលើកទឹកចិត្តអ្នកខ្ចី ឱ្យសងប្រាក់គ្រប់ និងទាន់ពេល ដូចបានសន្យា កម្មវិធី ASPIRE-AT ក៏បានលៃឱ្យមានប្រាក់មួយចំនួន សម្រាប់ផ្តល់ជារង្វាន់។
ជាក់ស្តែង ដោយមានទំនុកចិត្ត និងការជឿជាក់ថា សភាពាណិជ្ជកម្មកម្ពុជាដឹងច្បាស់ថាសហគ្រាសធុនតូច និងមធ្យម ឬ ក្រុមហ៊ុនកសិកម្ម ខ្វះសមត្ថភាព ឬ ចំណេះដឹងអ្វីខ្លះ ដែលត្រូវផ្តល់ជូន កម្មវិធី ASPIRE-AT បានផ្តល់ថវិកាមួយចំនួនជូនសភាពាណិជ្ជកម្មកម្ពុជា រៀបចំ និងដំណើរការវគ្គបណ្តុះបណ្តាលនេះ ដោយរំពឹងថាអ្នកពាក់ព័ន្ធទាំងអស់នឹងទទួលបានផលប្រយោជន៍ ឬ សម្រេចកិច្ចការរបស់ខ្លួន ។ ក្នុងនោះ កម្មវិធី ASPIRE-AT និងសភាពាណិជ្ជកម្មកម្ពុជា បានសម្រេចកិច្ចការដ៏ល្អមួយ ជាផ្នែកនៃការទទួលខុសត្រូវរបស់ខ្លួន ហើយសហគ្រាសធុនតូច និងមធ្យមនឹងមានសមត្ថភាព និងលទ្ធភាពកាន់តែច្រើនក្នុងការប្រមូលទិញ កែច្នៃ និងលក់ផលិតផលកសិកម្ម ពោលគឺរួមចំណែកជួយកម្មវិធី  ASPIRE-AT ដែលជាយន្តការមួយរបស់ជាតិ ក្នុងការសម្រាលការលំបាករបស់កសិករ និងក្នុងការបង្កើនសេដ្ឋកិច្ចជាតិ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការក៏បានណែនាំអ្នកចូលរួមទាំងអស់ ឱ្យយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងឱ្យបានល្អ សំដៅធ្វើឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ពីការចំណាយពេលវេលា និងថវិកា ហើយអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ បានសម្រេចលទ្ធផល ដូចបានគ្រោងទុក៕

Other News
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 160

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 454

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 475

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 639

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 696

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 656

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 693

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1022

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1033

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1028

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1202

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1240

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...