លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំប្រតិភូ ក្រសួង​កសិកម្ម ចូលរួមមហាសន្និបាតអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (APRC) លើកទី៣៨ នៅប្រទេសព្រុយណេ ដារូសាឡឹម

ចេញ​ផ្សាយ​ ២១ មេសា ២០២៦ 1759

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារបច្ចេកទេស ចូលរួមមហាសន្និបាត «The 38th Session of the FAO Regional Conference for Asia and the Pacific (APRC)»។ ព្រឹត្តិការណ៍កម្រិតតំបន់នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល និង​អង្គការ​​សង្គមស៊ីវិលប្រមាណ ២៥០នាក់ មកពីបណ្តាប្រទេសសមាជិក​ក្នុងតំបន់។
ថ្លែងបទអន្តរាគមន៍ក្នុងអង្គមហាសន្និបាត លោកជំទាវ យ៉ើ អាស៊ីគីន បាន​ផ្តោត​លើ​ទិដ្ឋភាពយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖ ពង្រឹងកិច្ច​សហ​ប្រតិបត្តិការអន្តរជាតិ ដើម្បីធានាស្ថិរភាពតម្លៃស្រូវ-អង្ករ និងលើក​កម្ពស់​ជីវភាពកសិករខ្នាតតូច។ ការបង្កើនតម្លៃបន្ថែមក្នុងស្រុក៖ ជំរុញ​ការអភិវឌ្ឍចង្កោមកសិឧស្សាហកម្មលើមុខ​សញ្ញា​អាទិភាព (ស្រូវ ស្វាយ​ចន្ទី និងស្វាយ) ។ សន្តិសុខស្បៀង និងការបន្ស៊ាំ​នឹងអាកាស​ធាតុ៖ កាត់បន្ថយការនាំចូលបន្លែតាមរយៈការអនុវត្ត​ផលិតកម្មកសិក​ម្មឆ្លាតវៃ ។ ការគ្រប់គ្រងធនធានចម្រុះ៖ ការផ្សារភ្ជាប់គ្រប់ជ្រុង​ជ្រោយ​រវាងដី ទឹក និងការនេសាទ ដើម្បីធានានិរន្តរភាពវារីវប្បកម្ម។ នវានុវត្តន៍​ឌីជីថល និងហិរញ្ញប្ប​ទាន៖ លើកកម្ពស់កិច្ចសហការរដ្ឋ-ឯកជន (PPP) និងការប្រើប្រាស់ឧបករណ៍​ឌីជី​ថល​ក្នុងប្រព័ន្ធ​កសិកម្ម។
ទន្ទឹមនឹងនោះ លោកជំទាវក៏បានគូសបញ្ជាក់នូវចំណុចគន្លឹះ និង​បញ្ហា​ប្រឈម​ដែល​ត្រូវដោះស្រាយរួមមាន៖ ១. ទោះបីអត្រាកង្វះអាហា​រូបត្ថម្ភ​មានការថយចុះ ប៉ុន្តែការហក់ឡើងនៃថ្លៃដើមរបបអាហារ​សុខភាព (៤,៧៧ ដុល្លារ PPP) ជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ ២. ការវាស់វែងស្តង់ដាសកល (FIE​S)៖ ក្នុងឆ្នាំ២០២៦ កម្ពុជានឹង​បញ្ចូល​ប្រព័ន្ធវាស់វែងកម្រិត​អសន្តិសុខស្បៀង (FIES) ទៅក្នុងអង្កេត​ជាតិ ដើម្បីកំណត់គោលដៅជួយដល់ក្រុមងាយរងគ្រោះ ជាពិសេស​ស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព។ ៣. បញ្ហាតំបន់មេគង្គក្រោម៖ អំពាវ​នាវ​ឱ្យមានកិច្ចសហប្រតិបត្តិការតំបន់កាន់តែស៊ីជម្រៅលើការគ្រប់​គ្រងទឹក និងប្រព័ន្ធធារាសាស្ត្រឆ្លាតវៃជាដើម៕

Other News
ចេញ​ផ្សាយ​ ២០ ឧសភា ២០២៦ 281

ទិវាជាតិនៃការចងចាំ ២០ ឧសភា

ទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦...
ចេញ​ផ្សាយ​ ២០ ឧសភា ២០២៦ 289

ឯកឧត្តមរដ្ឋលេខាធិការ​ សេន​ សុវណ្ណ​ អញ្ជេីញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា លើកទី១ អាណត្តិទី១​ ឆ្នាំ២០២៦-២០២៩

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកកម្មកម្ពុជា...
ចេញ​ផ្សាយ​ ១៩ ឧសភា ២០២៦ 453

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ ឯកឧត្តម សនសៃ​ វ៉ាន់ណាសៃ (Sonexay VANNAXAY) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តម សនសៃ​ វ៉ាន់ណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ...
ចេញ​ផ្សាយ​ ១៩ ឧសភា ២០២៦ 419

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំពិនិត្យគម្រោង «ជលផលសមុទ្រ និងតំបន់​ឆ្នេរប្រកបដោយ​ចីរភាព (SCMF)»

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈ​កម្មការតម្រង់ទិសគម្រោង SCMF បានអញ្ជើញជាអធិបតីភាពក្នុង​កិច្ចប្រជុំចាប់ផ្តើមបេសកកម្ម...
ចេញ​ផ្សាយ​ ១៩ ឧសភា ២០២៦ 445

ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ អញ្ជេីញទទួលជួបជាមួយក្រុមការងារនៃអង្គការ យូនីដូ(UNIDO) ក្នុងជំនួបពិភាក្សាការងារ

នាថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​រដ្ឋលេខាធិការ​ សេន​ សុវណ្ណ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញទទួលជួបជាមួយក្រុមការងារនៃអង្គការ...
ចេញ​ផ្សាយ​ ១៧ ឧសភា ២០២៦ 684

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទស្សនកិច្ច និងពិភាក្សាការងារ កៀងគរអ្នកវិនិយោគនៅទីក្រុង Haikou ខេត្តHainan ប្រទេសចិន

ចាប់ពីថ្ងៃទី១០-ដល់១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ទៅទស្សនកិច្ចនៅនៅទីក្រុងHaikou, ខេត្តHainan ប្រទេសចិន...
ចេញ​ផ្សាយ​ ១៧ ឧសភា ២០២៦ 673

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំសម្របសម្រួល វេទិកា​សាធារណៈ ស្តីពី «ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៥ ឧសភា ២០២៦ 1021

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញទទួលជួបជាមួយ​លោក​ Istvàn BAKOS ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក​ Istvàn BAKOS ភារធារីនៃការិយាល័យតំណាងស្ថានទូតហុងគ្រី...
ចេញ​ផ្សាយ​ ១៥ ឧសភា ២០២៦ 858

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញផលិតកម្មដំណាំរដូវ ដំណាំឈូក និងសមត្ថភាពផលិត ផ្គត់ផ្គង់បន្លែក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្មខេត្តព្រៃវែងស្ដីពី...
ចេញ​ផ្សាយ​ ១៥ ឧសភា ២០២៦ 971

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៣៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៤ ០០០គីឡូក្រាម និងស៊ុតទាចំនួន ១ ៣៥០គ្រាប់ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៣៥០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 1137

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយោភិរម្យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...