Other News
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីកសិកម្មឃុំខេត្តពោធិ៍សាត់ បានផ្ញើសារជូនវីរកងទ័ពនៅសមរភូមិមុខ និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹង នៃចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមបួងសួងឱ្យវីរកងទ័ពដែលកំពុងឈរជើង ការពារបូរណភាពទឹកដីនៃប្រទេសកម្ពុជា ទទួលបានជោគជ័យ។ ជាមួយគ្នានោះ មន្ត្រីកសិកម្មឃុំក៏បានលើកឡើង ពីការត្រៀមខ្លួនជាស្រេចក្នុងការចូលបម្រើកងទ័ព នៅពេលដែលប្រទេសជាតិត្រូវការ៕