Other News
នាព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានទទួលអំណោយជាស្បៀង គ្រឿងបរិក្ខារប្រើប្រាស់ និងគ្រាប់ពូជបន្លែ សម្រាប់ចែកជូនពុកម៉ែបងប្អូនដែលបានភៀសខ្លួនមកទីតាំងសុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមហ៊ុន អ៊ីស្ត វេស ស៊ីដ (ខេមបូឌា) ខមភេនី លីមីធីត សម្រាប់ទឹកចិត្តផ្ដល់ជំនួយជូនពុកម៉ែបងប្អូនក្នុងគ្រាលំបាកបែបនេះ៕