កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើប្រធានបទស្តីពី “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា”

ចេញ​ផ្សាយ​ ១១ មករា ២០១៩ 22496

     នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានកសិ-ឧស្សាហកម្ម សហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (Cambodia Development and Resource Institute, CDRI) បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើប្រធានបទស្តីពី “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអញ្ជើញមកពីអន្តរក្រសួងពាក់ព័ន្ធ លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកានៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍យ៉ាងច្រើនកុះករ។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិក និងសមាជិកាទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានកសិ-ឧស្សាហកម្មដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មដែលបានខិតខំប្រឹងប្រែងសហការជាមួយ CDRI ក្នុងការរៀបចំ និងសម្របសម្រួលកិច្ចប្រជុំនាថ្ងៃនេះបានយ៉ាងល្អប្រសើរ។ កិច្ចប្រជុំនេះ មានគោលបំណងសំខាន់គឺដើម្បីធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ជាមួយសមាជិក សមាជិកានៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម អន្តរស្ថាប័ន អង្គភាពពាក់ព័ន្ធក្នុងការស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលបានជួបប្រទះ និងបន្តខិតខំប្រឹងប្រែងសហការរួមគ្នាស្វែងរកដំណោះស្រាយនូវរាល់បញ្ហាឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មសំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច សមស្របតាមចក្ខុវិស័យគិតគូរក្នុងការពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលរូបនីយកម្ម។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ជូនអង្គពិភាក្សាជ្រាបថាស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ប្រជាជន ភ្ញៀវទេសចរណ៍ លំហូរវិនិយោគិន និងជាពិសេសកំលាំងនៃតម្រូវការផលិតផលកសិកម្មទាំងស្រស់ និងកែច្នៃរួចកំពុងតែមានសន្ទុះកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ហេតុដូច្នេះ និន្នាការនៃការអនុវត្ត “យន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា” ពិតជាសំខាន់ និងមានអត្ថប្រយោជន៍សម្រាប់តួអង្គពាក់ព័ន្ធសំខាន់ៗ៤ គឺអ្នកផលិត រួមទាំងអ្នកកែច្នៃ ឯកជន ដៃគូអភិវឌ្ឍន៍ និងវិស័យសាធារណៈរបស់រដ្ឋ។ កន្លងមកនេះ ក្រសួងនិងអង្គភាពក្រោមឱវាទបាននិងកំពុងខិតខំអនុវត្តខ្លឹមសារនៃអនុក្រឹត្យស្តីពីការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាតាមរយៈការងារផ្សព្វផ្សាយ និងបណ្តុះបណ្តាលមន្ត្រីជំនាញ កសិករ ក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ ហើយសិក្ខាកាមបានទទួលបាននូវចំណេះដឹងដូចជាអំណាចនៃការចរចាថ្លៃ លក្ខខណ្ឌផ្សេងៗក្នុងកិច្ចសន្យា ការចងក្រងប្រមូលផ្តុំគ្នាជាក្រុមផលិត និងការបង្កើតសហគមន៍កសិកម្មជាដើម។ យល់ឃើញពីអត្ថប្រយោជន៍នៃការអនុវត្តកិច្ចសន្យានេះ ក្នុងឆ្នាំ២០១៧ ក្រសួងបានជួយសម្របសម្រួលរៀបចំកិច្ចសន្យារវាងកសិករ និងក្រុមហ៊ុនបានចំនួន ៦២កិច្ចសន្យា និង៩០កិច្ចសន្យាក្នុងឆ្នាំ២០១៨ ទៅលើប្រភេទផលិតផលស្រូវសេរីរាង្គ ស្រូវចំណី ដំឡូងមី ស្វាយ អំពៅស្ករ ផលិតផលសត្វនៅទូទាំងប្រទេស។ ក្រៅពីនេះ ក្រសួងក៏បានជួយរៀបចំចងក្រងសហគមន៍កសិកម្មបានចំនួន ៨៨០សហគមន៍ សហគមន៍ព្រៃឈើចំនួន ៦១៣ និងសហគមន៍នេសាទចំនួន ៥១៦សហគមន៍ ក្នុងនោះមានសហគមន៍មួយចំនួនកំពុងក្លាយទៅជាសហគមន៍គំរូ និងកសិធុរកិច្ច សហគមន៍អេកូទេសចរណ៍ធម្មជាតិ និងខ្លះទៀតកំពុងត្រួវបានជំរុញ និងលើកទឹកចិត្តឲ្យធ្វើកសិកម្មចម្រុះទៅតាមស្ថានភាពជាក់ស្តែង កាត់បន្ថយការពឹងអាស្រ័យលើផលនិងអនុផលធនធានធម្មជាតិដើម្បីជីវភាពប្រចាំ។ ទោះបីជាយ៉ាងណា ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានៅមានបញ្ហាប្រឈមមួយចំនួនដូចជាការយល់ដឹងរបស់កសិករ និងភាគីពាក់ព័ន្ធនៅមានកម្រិត ការអនុវត្តអនុក្រឹត្យនេះរបស់មន្ត្រីជំនាញនៅមិនទាន់បានពេញ លេញ និងការគាំទ្រពីអង្គភាពពាក់ព័ន្ធក៏នៅមានកម្រិតផងដែរ សហគមន៍កសិកម្មនៅខ្វះទុន ឥណទានមានការប្រាក់ខ្ពស់ ការសហកការពីវិស័យឯកជន និងអ្នកផលិតនៅមានភាពខ្វះខាតដែលធ្វើឱ្យភាគីទាំងពីរបាត់បង់នូវជំនឿទុកចិត្ត។
ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីអនុវត្តបន្តដូចខាងក្រោម៖
១. ប្រគល់ភារកិច្ចជូន ប្រធានលេខាធិការដ្ឋានក្នុងការចាត់ចែងរៀបចំសមាសភាពគណៈកម្មការបច្ចេកទេសអន្តរក្រសួងមួយជាបន្ទាន់ដើម្បី៖

-រៀបចំសេចក្តីព្រាងច្បាប់ស្តីពីការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា

-ធ្វើលិខិតផ្ញើរជូនទៅឯកឧត្តមអភិបាលនៃគណៈអភិបាល រាជធានី ខេត្ត បង្កើតអនុគណៈកម្មាធិការនៅថ្នាក់ក្រោមជាតិដើម្បីធ្វើការសម្របសម្រួលអនុវត្ត និងការដោះស្រាយវិវាត នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា
-រៀបចំព្រាងសរាចរណ៍ណែនាំមួយដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីចុះហត្ថលេខា ដើម្បីផ្តល់លទ្ធភាពដល់គណៈកម្មការបច្ចេកទេស និងអនុគណៈកម្មាធិការក្នុងការអនុវត្តន៍ ។
២. ប្រគល់ភារកិច្ចជូន ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម ដើម្បីធ្វើការជាមួយសហភាពសហគមន៍កសិកម្មក្នុងលប់បំបាត់ការយកកម្រៃ ពីសហគមន៍តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។
៣. ប្រគល់ភារកិច្ចជូនសភាពណិជ្ជកម្ម កម្ពុជា ក្នុងការសម្របសម្រួលជាមួយអគ្គពន្ធដារបញ្ឈប់ការយក VAT ពីការដឹកជញ្ជូនស្រូវរបស់ក្រុមហ៊ុន ក្នុងការដឹកជញ្ជូនពីសហគមន៍មកកាន់ឃ្លាំងស្តុករបស់ក្រុមហ៊ុន ។
៤. ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋាន ធ្វើការរៀបចំប្រជុំគណៈកម្មាធិការ ឲ្យបាន៣ខែម្តងដើម្បីធ្វើការតាមដានពីវឌ្ឍនភាព និងបញ្ហាឈម លើការងារដែលបានអនុវត្តន៍។

 

សន្និសីទស្ដីពី “កិច្ចសហការកម្ពុជា-កូរ៉េ លើសុវត្ថិភាពចំណីអាហារ និងការលើកកម្ពស់ម្ហូបអាហារ”
នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព​.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា...
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការគណនាថ្លៃដើមនៃផលិតកម្ម និងការកែច្នៃក្នុងខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី
នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា...
វេទិកាជំនួបធុរកិច្ច រវាងក្រុមហ៊ុន CSNC ជាមួយសិប្បករ សហគមន៍កសិកម្ម កសិករស្វាយចន្ទី និងពិធីចុះអនុស្សរណៈ
ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម
នាថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤...
ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េ ដែលអញ្ជើញមកពីសមាគមអភិវឌ្ឍធនធានកសិកម្មកូរ៉េ...
នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ដំឡូងមីស្រស់រវាងសហគមន៍កសិកម្មចំការលើសាមគ្គីអភិវឌ្ឍន៍ និងដេប៉ូ លាង ប៊ុនហ៊ាង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧...
សិក្ខាសាលាថ្នាក់ជាតិស្ដីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់មេគង្គ”
ខេត្តកំពង់ចាម ចាប់ពីថ្ងៃច័ន្ទ ៣រោច ដល់ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ...
សិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាដៃគូក្នុងការកំណត់តម្លៃប្រកបដោយនិរន្តរភាព”
ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា...
កិច្ចប្រជុំសំណេះសំណាលរវាងថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម
នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ដើម្បីចុះពិនិត្យ និងតាមដានសហគមន៍កសិកម្ម ដែលទទួលបានការគាំទ្រគម្រោងគូសាណូណេ
ខេត្តមណ្ឌលគិរី៖ ថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ស្តីពីការពិនិត្យលទ្ធភាពទទួលបានការគាំទ្រគម្រោងគូសាណូណេរបស់សហគមន៍កសិកម្ម
ខេត្តរតនគិរី៖ ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម លើការទិញលក់ដំឡូងមីស្រស់
ខេត្តត្បូងឃ្មុំ ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
ពិធីសម្ភោធបើកដំណើរការជាផ្លូវការ “សមាគមទឹកឃ្មុំកម្ពុជា”
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម...
វគ្គបណ្ដុះបណ្ដាលស្ដីពី ការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់ (Training on Regional Project Identification)
ខេត្តកនកេន៖ ដោយទទួលបានការអញ្ជើញពីវិទ្យាស្ថានមេគង្គ នៃព្រះរាជាណាចក្រថៃឡង់ដ៍...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ស្រូវចំណីរវាងក្រុមអ្នកផលិត និងរោងម៉ាស៊ីនភូមិយើង
ខេត្តកំពង់ចាម៖ ថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩...