លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានរៀបចំប្រជុំតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ សង្កាត់

ចេញ​ផ្សាយ​ ៣ កក្កដា ២០២៦ 1835

ខេត្តព្រៃវែង និងខេត្តស្វាយរៀង ៖ ក្រោមការដឹកដោយ លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានរៀបចំប្រជុំតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ សង្កាត់ ក្នុងឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង និងឃុំស្វាយរំពារ ស្រុកស្វាយទៀប ខេត្តស្វាយរៀង ដែលមានការចូលរួមដោយលោក លោកស្រី មេឃុំ ក្រុមប្រឹក្សាឃុំ និងមន្រ្តីកសិកម្មឃុំក្នុងស្រុកទាំង២។
កិច្ចប្រជុំនេះមានគោលបំណង៖
- តម្រង់ទិសដល់ការអនុវត្តការងាររបស់មន្ត្រីកសិកម្មឃុំ
- ធ្វើបច្ចុប្បន្នភាពនៃការងារដែលត្រូវបំពេញជាអាទិភាព និងការងារដែលត្រូវអនុវត្តបន្ត
- សាកសួរពីបញ្ហាប្រឈមការបំពេញការងារប្រចាំថ្ងៃ និងអន្តរាគមន៍រកដំណោះស្រាយដល់មន្ត្រីកសិកម្មឃុំ
- ចែករំលែកអំពីបទពិសោធន៍ភាពជោគជ័យក្នុងការអនុវត្តការធ្វើបង្ហាញរបស់មន្ត្រីកសិកម្មឃុំ
-ផ្សព្វផ្សាយការសម្រេចសូចនាករ សម្រាប់លើកទឹកចិត្ដCAO ក្នុងឆ្នាំ២០២៦
- ចុះពិនិត្យទីតាំងសហគមន៍កសិកម្មទំនើបទើបតែបង្កើតថ្មី ស្ថិតនៅក្នុងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានរៀបចំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តក្រោមការដឹកនាំដោយលោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ...
សាលប្រជុំនាយកដ្ឋាន បានរៀបចំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២៦...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលសម្រាប់មន្រ្តីកសិកម្មឃុំ សង្កាត់ស្តីពី ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម
ខេត្តកំពត៖ ថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានរៀបចំប្រជុំតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ សង្កាត់
ខេត្តព្រៃវែង និងខេត្តស្វាយរៀង ៖ ក្រោមការដឹកដោយ លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម...
មន្ត្រីនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្មបានជួបប្រជុំជាមួយមន្ត្រីកសិកម្មឃុំនៃស្រុកសេសាន ចំនួន ៤រូប
លោក សេក សំអុន ប្រធានការិយាល័យ និងលោក មួង សិរីវិជ្ជា មន្ត្រីនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្មបានជួបប្រជុំជាមួយមន្ត្រីកសិកម្មឃុំនៃស្រុកសេសាន...
លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលទ្ធផលការងារ និងតម្រង់ទិសការងារមន្រ្តីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តប៉ៃល...
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លោក ធុច ផល្លា...
ឯកឧត្តមយ៉ង់ សាំងកុមារ បានប្រជុំតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ សង្កាត់​ ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង...
លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានចូលរួម ជាវាគ្មិនកិត្តិយសក្នុងកម្មវិធីជជែកពីបណ្តុំថ្នាលឌីជីថល ខាស (Kas Talk)
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម...