ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលសម្រាប់មន្រ្តីកសិកម្មឃុំ សង្កាត់ស្តីពី ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម

ចេញ​ផ្សាយ​ ៦ កក្កដា ២០២៦ 1509

ខេត្តកំពត៖ ថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលសម្រាប់មន្រ្តីកសិកម្មឃុំ សង្កាត់ស្តីពី ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម នៅសាលប្រជុំសណ្ឋាគារ ខេមរា ខេត្តកំពត។ វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីរាជការ នៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នាយកដ្ឋានបរិវត្តកម្មឌីជីថល នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងនាយកដ្ឋានផែនការ និងស្ថិតិ សរុបចំនួន ៨៤នាក់ ស្រ្តី ២៣នាក់។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង៖
១. ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូល និងការធានាគុណភាពទិន្នន័យ
២. ដើម្បីធ្វើឱ្យតំណាង CAOs ថ្នាក់ខេត្ត និងថ្នាក់ស្រុក ដែលបានទទួលការបណ្ដុះបណ្ដាលនៅលើ Farmbook App មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចែករំលែកចំណេះដឹងដល់ CAOs ផ្សេងទៀត
៣. ដើម្បីផ្ដល់ការណែនាំ និងការព្រមព្រៀងលើការគ្រប់គ្រងទិន្នន័យ សំណុំទិន្នន័យអាទិភាពដែលក្រសួងត្រូវការក្នុងរដូវកាល/ខែនីមួយៗ
៤. ដើម្បីឯកភាពលើប្រតិបត្តិការស្ដង់ដារនៃតម្រូវការទិន្នន័យ ដែលធានាបានថាទិន្នន័យដែលប្រើប្រាស់ដោយក្រសួងមានភាពសុក្រឹត និងដូចគ្នាទូទាំងប្រទេស
៥. ប្រធានបទដែលត្រូវពិភាក្សាផ្សេងៗ

នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានរៀបចំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តក្រោមការដឹកនាំដោយលោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ...
សាលប្រជុំនាយកដ្ឋាន បានរៀបចំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២៦...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលសម្រាប់មន្រ្តីកសិកម្មឃុំ សង្កាត់ស្តីពី ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម
ខេត្តកំពត៖ ថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានរៀបចំប្រជុំតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ សង្កាត់
ខេត្តព្រៃវែង និងខេត្តស្វាយរៀង ៖ ក្រោមការដឹកដោយ លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម...
មន្ត្រីនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្មបានជួបប្រជុំជាមួយមន្ត្រីកសិកម្មឃុំនៃស្រុកសេសាន ចំនួន ៤រូប
លោក សេក សំអុន ប្រធានការិយាល័យ និងលោក មួង សិរីវិជ្ជា មន្ត្រីនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្មបានជួបប្រជុំជាមួយមន្ត្រីកសិកម្មឃុំនៃស្រុកសេសាន...
លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលទ្ធផលការងារ និងតម្រង់ទិសការងារមន្រ្តីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តប៉ៃល...
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លោក ធុច ផល្លា...
ឯកឧត្តមយ៉ង់ សាំងកុមារ បានប្រជុំតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ សង្កាត់​ ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង...
លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានចូលរួម ជាវាគ្មិនកិត្តិយសក្នុងកម្មវិធីជជែកពីបណ្តុំថ្នាលឌីជីថល ខាស (Kas Talk)
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម...