ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ ពិនិត្យទីតាំង ត្រៀមរៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ

ចេញ​ផ្សាយ​ ៣ មេសា ២០២៥ 2606

នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា និងតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានអញ្ជើញពិនិត្យទីតាំង ត្រៀមរៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ។

វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ហៅកាត់ថា CAFE25 នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានភ្ញៀវកិត្តិយសចូលរួមប្រមាណ៥០០នាក់ រួមមាន៖ មន្ត្រីរាជរដ្ឋាភិបាល អ្នកតាក់តែងគោលនយោបាយ និងតំណាងមកពីវិស័យឯកជន សមាគមធុរកិច្ច វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ ស្ថានទូត អង្គការពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល សហគមន៍កសិកម្ម ស្ថាប័នស្រាវជ្រាវ និងផ្នែកសិក្សាធិការនានា។

សូមជម្រាបថា នេះគឺជាប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដួចផ្ដើមរៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ដើម្បីប្រមូលនិងកៀរគរវិនិយោគិនបរទេស មកដាន់ទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ នៅក្នុងរយៈពេល ២ថ្ងៃ តួអង្គសំខាន់ៗមកពីចម្រុះមជ្ឈដ្ឋាន នឹងជជែកពិភាក្សាគ្នាដើម្បីឈានទៅកំណត់អំពីតម្រូវការវិនិយោគជាក់លាក់សម្រាប់ប្រភេទមុខទំនិញកសិផលចំនួន៩ប្រភេទ ជាអាថិ៍៖ ស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ ដំឡូងមី ស្វាយ វារីវប្បកម្ម ម្រេច និងផលិតផលឈើជាដើម ដើម្បីរៀបចំផែនការ យុទ្ធសាស្ត្រសម្រាប់ការអនុវត្តបន្ត៕

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់​ ដាវីដ អញ្ជើញជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25)
នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥​ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទអន្តរជាតិស្តីពី “Reducing Food Loss and Waste”
នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
សេចក្ដីប្រកាសព័ត៌មានរួម អំពីកម្មវិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE25)
វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាបណ្ដុំនៃព្រឹត្តិការណ៍ប្រកបដោយកម្មវិធីជាច្រើន...
ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីបេីកវេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​ ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី៧​ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ ពិនិត្យទីតាំង ត្រៀមរៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ
នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...