ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទអន្តរជាតិស្តីពី “Reducing Food Loss and Waste”

ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៥ 407

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទអន្តរជាតិស្តីពី “Reducing Food Loss and Waste” នៅទីក្រុងជីនណាន ខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន។

ថ្លែងទៅកាន់អង្គសន្និសីទដែលមានការចូលរួមពីប្រទេសជាសមាជិក G20 ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ឯកឧត្តមរដ្ឋលេខាធិការ បានរំលេចពីសារៈសំខាន់នៃសន្និសីទ ជាពិសេសប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ស្តីពី “ការកាត់បន្ថយការបាត់បង់ស្បៀង និងកាកសំណល់ចំណីអាហារ”ដែលគួរលើកមកពិភាក្សា និងស្វែងរកវិធានការសកលរួមគ្នា ស្របពេលដែលប្រជាជននៅលើពិភពលោកនាពេលបច្ចុប្បន្ន បាននិងកំពុងជួបប្រឈមនឹងភាពអត់ឃ្លាន និងកង្វះខាតអាហារូបត្ថម្ភ។  
 
ដើម្បីរួមចំណែកលើកិច្ចការងារនេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវគោលនយោបាយសហគមន៍កសិកម្មទំនើប ដែលនឹងបង្កើនផលិតកម្មកសិកម្មដែលមានការគ្រប់គ្រងច្បាស់លាស់ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីធានានូវស្ថេរភាពនៃការផលិត ការរក្សាទុក និងការផ្គត់ផ្គង់ទៅកាន់ទីផ្សារ សំដៅជួយបង្កើនសេដ្ឋកិច្ចជាតិ កាត់បន្ថយការផលិតលើស និងកាកសំណល់សេសសល់ក្រោយការប្រមូលផល។ កម្មវិធី និងគំនិតផ្ដួចផ្ដើម ជាច្រើនទៀតបាននិងកំពុងអនុវត្ត ឬអភិវឌ្ឍន៍ ដូចជាការពង្រាយមន្ត្រីកសិកម្មឃុំ ការបង្កើតApp ដើម្បីភ្ជាប់កសិករទៅទីផ្សារ ដែលរួមចំណែកដល់ការកាត់បន្ថយការបាត់បង់ស្បៀង និងកាកសំណល់ចំណីអាហារ។ 

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីជំហរគាំទ្ររបស់ក្រសួងលើការចូលរួមកាត់បន្ថយការបាត់បង់ស្បៀង និងកាកសំណល់ចំណីអាហារជាមួយដៃគូពាក់ព័ន្ធ ព្រមទាំងកៀរគរវិនិយោគិនអន្តរជាតិចូលរួមវេទិកា និងពិព័រណ៌កសិកម្មកម្ពុជាឆ្នាំ២០២៥(CAFE25) ដែលនឹងរៀបចំនៅកម្ពុជា ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីសិក្សាពីសក្តានុពល និងឱកាសវិនិយោគកសិកម្មនៅកម្ពុជា ដោយផ្ដោតលើផ្នែកកែច្នៃ វេចខ្ចប់ និងដឹកជញ្ជូន សំដៅកាត់បន្ថយការបាត់បង់ពីការនាំចេញវត្ថុធាតុដើម បង្កើតតម្លៃបន្ថែម និងប្រាក់ចំណេញ៕

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់​ ដាវីដ អញ្ជើញជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25)
នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥​ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទអន្តរជាតិស្តីពី “Reducing Food Loss and Waste”
នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
សេចក្ដីប្រកាសព័ត៌មានរួម អំពីកម្មវិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE25)
វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាបណ្ដុំនៃព្រឹត្តិការណ៍ប្រកបដោយកម្មវិធីជាច្រើន...
ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីបេីកវេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​ ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី៧​ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ ពិនិត្យទីតាំង ត្រៀមរៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ
នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...