នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នំា២០២៥ ឯកឧត្ត សៀក ឡេង អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារបច្ចេកទេស មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម និងទីប្រឹក្សាគម្រោង ដើម្បីប្រជុំពិភាក្សា និងពិនិត្យមុខងារកម្មវិធីទូរសព្ទថ្មី ដែលក្រុមហ៊ុនបាននឹងកំពុងធ្វើការអភិវឌ្ឍន៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមបញ្ជាក់ជូនថា កម្មវិធីទូរសព្ទថ្មីនេះនឹងដើរតួនាទីជាថ្នាលរួមពហុមុខងារមួយ អាចជួយសម្រួលដល់កសិករ ពាណិជ្ជករ និងតួអង្គពាក់ព័ន្ធផ្សេងៗទៀត ដោយភ្ជាប់ទំនាក់ទំនងគ្នាក្នុងការទិញ និងលក់ផលិតឬសេវាកម្មរបស់ខ្លួន។ តាមរយៈថ្នាលនេះដែរ កសិករអាចរៀបចំផែនការដាំដុះ កត់ត្រានូវរាល់សកម្មភាពផលិតកម្ម និងរៀបចំមាតិការដើម្បីផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួនមុនពេលឬកំពុងប្រមូលផលផងដែរ។
បន្ទាប់ពីបានពិនិត្យលើមុខងារបច្ចេកទេសចប់សព្វគ្រប់ ឯកឧត្តអនុរដ្ឋលេខាធិការ បានស្នើឱ្យក្រុមការងារបច្ចេកទេសរបស់មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ចូលរួមសហការជាមួយក្រុមហ៊ុនបច្ចេកទេស កែសម្រួលចំណុចមួយចំនួនថែមទៀតដើម្បីបង្កេីនភាពងាយស្រួល មានភាពទាក់ទាញ និងសមស្របដល់អ្នកប្រើប្រាស់៕