ឯកឧត្តមរដ្ឋលេខាធិការ​ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៥ 254

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នៅខេត្តកំពង់ចាម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ មានសេចក្តីសោមនស្សរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាពេលនេះ និងជាពេលវេលាដ៏រីករាយក្នុងការជួបជុំប្អូនៗនិស្សិតទាំងអស់គ្នា ញ៉ាំងឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមក្នុងបរិយាកាសរីករាយ។

នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូនៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញា និងស្មារតី ក្នុងការបំពេញតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួនជូនជាតិ មាតុភូមិក្នុងបុព្វហេតុកិច្ចការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ-សង្កាត់ចំនួន ១៦០០នាក់ និងការចងក្រងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយដល់ប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការត្រឹមត្រូវ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីការប្រាក់ទាប មានហានិភ័យទាបពីការប្រែប្រួលអាកាសធាតុ មានការគាំទ្រពីក្រសួងកសិកម្ម និងមានទីផ្សារពិតប្រាកដ។

ជាយន្តការបន្ទាប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំវិទ្យាស្ថានត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពការងារបណ្តុះបណ្តាលប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនិងក្របខណ្ឌគុណវុឌ្ឍអប់រំនៃគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ព្រមទាំងជំរុញការពង្រីកហេដ្ឋារចនាសម្ព័ន្ធសមស្របតាមបទដ្ឋាននៃការបណ្តុះបណ្តាលប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ក៍ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ សាស្តាចារ្យនៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ លើសពីនេះ ត្រូវមានស្មារតីសាមគ្គីភាពផ្ទៃក្នុង មានទំនួលខុសត្រូវក្នុងការងារ មានវិជ្ជាជីវៈច្បាស់លាស់ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ឱ្យបានកាន់តែរឹងមាំបន្ថែមទៀត។

បើតាម ឯកឧត្តមរដ្ឋលេខាធិការ សម្រាប់ក្មួយៗនិស្សិតត្រូវគោរពឱ្យបាននូវវិន័យ និងបទបញ្ជាផ្ទៃក្នុង ខិតខំសិក្សាទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែងទាំងភាសាបរទេស កុំព្យូទ័រ សម្រាប់ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ និងអាចសម្របខ្លួនទៅនឹងនិន្នាការការងារក្នុងសម័យឧស្សាហកម្មទី៤ គឺសម័យឌីជីថល និងតម្រូវការទីផ្សារពលកម្ម និងជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងប្អូនៗនិស្សិតទាំងអស់មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងការសិក្សាក្រោមម្លប់នៃសុខសន្តិភាព៕

Other News
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៥ 6

លោកជំទាវអនុរដ្ឋលេខាធិការ អុឹម​ រចនា អញ្ជើញដឹកនាំក្រុមការងារជំនាញ ​ចុះផ្សព្វផ្សាយពីការប្រើប្រាស់ឧបករណ៍នេសាទ ដល់ប្រជានេសាទ និងសហគមន៍នេសាទ នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៥ 133

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម ចូលរួមអនុមោទនាក្នុងពិធីបុណ្យមាឃបូជានៅភ្នំព្រះរាជទ្រព្យ ខេត្តកណ្ដាល

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមអនុមោទនាក្នុងពិធីបុណ្យមាឃបូជា...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៥ 204

អនុមោទនាបុណ្យ មាឃបូជា ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥

អនុមោទនាបុណ្យ មាឃបូជា ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៥ 204

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញចូលរួមជាកិត្តិយស​អបអរ​សាទរយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណេតឆ្នាំ២០២៥ ក្រោម​ប្រធានបទ «កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ»

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម ហាស់ សារ៉េត បានអញ្ជើញចូលរួមជាកិត្តិយសអបអរសាទរយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណេតឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៥ 253

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មនៅក្នុងខេត្តចំនួនបី

នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោកជំទាវអនុរដ្ឋលេខាធិការ ហ៊ូ សុពណ៌ ថ្នាក់ដឹកនាំនាយកដ្ឋាន...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៥ 255

ឯកឧត្តមរដ្ឋលេខាធិការ​ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៥ 263

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសម្តែងការគួរសម និងកិច្ចជំនួបពិភាក្សាទ្វេភាគីលើវិស័យកសិកម្ម ជាមួយឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន

នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៥ 290

កូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ជ្រោយបន្ទាយ ខេត្តក្រចេះ នាថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០២៥!

កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF វេលាម៉ោង៣:២០នាទីរសៀល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៥ 308

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមពិធីបុណ្យប្រពៃណី​ចាប់​ត្រីរួមគ្នា របស់អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីលោក ងូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៥ 307

អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តកណ្ដាល រីករាយចូលរួមស្តាប់មតិសំណេះសំណាលអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម

ក្រោយពីបានស្ដាប់មតិសំណេះសំណាលរបស់ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តកណ្ដាល បានសម្តែងការសាទរ...
ចេញ​ផ្សាយ​ ០៩ កុម្ភៈ ២០២៥ 380

អាជីវករលក់ជី-ថ្នាំកសិកម្ម គឺជាដៃគូដ៏ល្អរបស់កសិករ មន្ទីរកសិកម្ម និងក្រសួងកសិកម្ម

ក្រុមអាជីវករលក់ជី និងថ្នាំសិកម្មជាង២០០នាក់ ក្នុងខេត្តតាកែវ បានចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មខេត្ត។...
ចេញ​ផ្សាយ​ ០៨ កុម្ភៈ ២០២៥ 441

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារចុះ​ពិនិត្យ​ស្ថានភា​ពខ្វះទឹក នៅស្រុកទ្រាំង និងការប្រមូលផលស្រូវប្រាំងនៅស្រុកព្រៃកប្បាស ខេត្តតាកែវ

នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើដោយឯកឧត្តម សុខ វិសាល អនុរដ្ឋ​លេខាធិការ ឯកឧត្តម ទុយ សុភ័ក្រ្ត...