Other News
អាជីវករលក់ជី ថ្នាំកសិកម្មនៅខេត្តសៀមរាបបានលើកឡើងថា ការចូលរួមសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង និងមន្ទីរកសិកម្មខេត្ត ពិតជាល្អ និងបានផ្ដល់ចំណេះដឹងថ្មីៗបន្ថែមទៀតដល់ពួកគាត់ សម្រាប់យកទៅចែករំលែកដល់កសិករជាអតិថិជន ឱ្យបានស្វែងយល់បន្តពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលផ្ដល់អត្ថប្រយោជន៍ច្រើន ទាំងការជ្រើសរើសពូជ ទិន្នផលខ្ពស់ តម្លៃសមរម្យ និងមានស្ថិរភាពទីផ្សារ ហើយក៏បានស្នើសុំឱ្យមានកិច្ចសំណេះសំណាលនេះបន្តទៀត៕