Other News
តំណាងប្រជាសហគមន៍នេសាទមកពីស្រុកចំនួន២ ក្នុងខេត្តក្រចេះ អំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទតាមដងទន្លេមេគង្គ ឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទណាមួយដែលអាជ្ញាធរហាមឃាត់ នៅតំបន់អភិរក្សសត្វផ្សោត។ ការអំពាវនាវនេះ គឺធ្វើឡើងបន្ទាប់ពីពួកគាត់បានចូលរួមជួបសំណេះសំណាល និងស្តាប់ការណែនាំរបស់មន្រ្តីអភិរក្សជលផលអំពីសារសំខាន់នៃសត្វផ្សោត និងគោលដៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលប់បំបាត់ឱ្យខានតែបាន ករណីសត្វផ្សោតស្លាប់ដោយកត្តាមិនមែនធម្មជាតិ៕