ឯកឧត្តមបណ្ឌិត ​អ៊ុក ​រ៉ាប៊ុន ​ពិនិត្យ​គ្រោះរាំងស្ងួត​ខេត្តកំពង់ស្ពឺ

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 3979

កាលពី​ថ្ងៃទី១៥ខែសីហា​ឆ្នាំ២០១៤នេះ ឯកឧត្តម​បណ្ឌិត​អ៊ុក​រ៉ាប៊ុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​រួម​ដំណើរ​ដោយ​លោកជំទាវ​ហោ​ម៉ា​លីន​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ឯកឧត្តម​សូ​ខន​ឫទ្ធី​គុណ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​អ​ញ្ចើ​ញ​ទៅពិនិត្យ​វាយតម្លៃ​សភាពរាំងស្ងួត ​នៅតាម​ភូមិ ឃុំ​មួយចំនួន​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បសេដ្ឋ​ ខេត្តកំពង់ស្ពឺ ​ដោយបាន​ផ្តើម​ពី​ការពិនិត្យ​វាយតម្លៃ​លទ្ធផល ​អន្តរា​គម៍​ភ្ជួរ​រាស់​ដោយ​ត្រាក់ទ័រ ​របស់​នាយកដ្ឋាន​គ្រឿងយន្ត​កសិកម្ម។

លោក​ សយ​ បញ្ញា ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ​ បានឱ្យដឹងថា​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង​ គិត​ត្រឹម​ចុង​សប្តាហ៍​ទី២ ខែសីហា​នេះ​ លទ្ធផល​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ អនុវត្តបាន​ដូចខាងក្រោម៖

ភ្ជួរ​រាស់​បាន៤៧០០ហិកតា សាប​សំណាប​បាន៨២៨៦ហិកតា ​និង​ព្រួស​ស្ទូង​បាន១៥២៨៧ហិកតា​ គឺ​ស្មើនឹង១៣,៤៧ភាគរយ​ នៃ​ស​ន្ទ​ស្សន៍ ​ផែន​ការដាំដុះ​ប្រចាំឆ្នាំ ដោយឡែក​ឈានចូល​ដល់​សប្តាហ៍​ទី២ខែសីហា​នេះ​ គ្រោះរាំងស្ងួត​ បានអូសបន្លាយ​ពេល​យូរ ​ធ្វើឱ្យ​រាំងស្ទះ​ល្បឿន​ការងារ​បង្កបង្កើនផល ​របស់​ប្រជាកសិករ ក្នុងនេះ​ខូចខាត​សំណាប​ស្ទូង​អស់​ប្រមាណ១៤៤០ហិកតា ​និង​កំពុង​រង​នូវ​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​នេះ​នូវ​សំណាប​ស្ទូង​ប្រមាណ៩៣៩២ហិកតា ក្នុងនោះ​ស្រុក​ដែល​រាំងស្ងួត​ខ្លាំងជាងគេ ​គឺ​ស្រុក​បសេដ្ឋ ស្រុក​គងពិសី​ និង​ស្រុក​ឧ​ត្តុ​ង្គ។

ឯកឧត្តម​រដ្ឋមន្ត្រី​ អ៊ុក ​រ៉ាប៊ុន ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​ ម្ចាស់​ស្រែ​ដោយបាន​មានប្រសាសន៍ ​សំដែង​នូវ​ការចូលរួម​សោកស្តាយ ​ការខូចខាត​ដំណាំ​ស្រូវ​ដោយ​គ្រោះរាំងស្ងួត​ដែល​កំពុងមាន​ការប្រែប្រួល​ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម​ខេត្ត ​សូមប​ញ្ចូ​ន​មន្ត្រី​ជួយ​ដល់​ប្រជាកសិករ​នៅក្នុង​សភាព​ការរាំងស្ងួត​នេះ​ ដូច​ប្រសាសន៍​សម្តេច​អគ្គមហាសេនាបតី ​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តែងតែ​លើកឡើងថា​ មិនត្រូវ​បណ្តែតបណ្តោយ​ឱ្យ​ស្រូវ​ប្រជាពលរដ្ឋ ​ស្វិត​ងាប់​ដោយ​យើង​មិន​បានដឹង មិនបាន​ជួយ​ដោះស្រាយ​នោះទេ ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ណែនាំ​សូមឱ្យ​ប្រជាកសិករ​ធ្វើ​ថ្នាលសំណាប ​នៅ​កន្លែង​ដែលមាន​ប្រភពទឹក​ និង​ត្រូវ​បន្ត​ជម្រុញ​ការ​ភ្ជូ​រ​រាស់​រៀបចំ​ដីស្រែ​ឱ្យ​រួចរាល់ ​និង​ត្រូវ​បន្ត​ការធ្វើអន្តរាគមន៍​សង្គ្រោះ​ការរាំងស្ងួត​ នៅ​តំបន់​ណា​ដែលមាន​ប្រភពទឹក​រួមជាមួយ​ការត្រៀម​ស្រូវពូជ​ ដើម្បី​ស្តារ​ការខូចខាត​ឡើងវិញ។

ខណៈ​នោះដែរ​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ពីរលាន​រៀល​ដល់​ក្រុម​អន្តរាគមន៍​ភ្ជួរ​រាស់​ដោយ​ត្រាក់ទ័រ​របស់​នាយកដ្ឋាន​គ្រឿងយន្ត​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៅក្នុង​បេសកកម្ម​អនុវត្ត​បង្ហាញ​ដល់​កសិករ​ពី​បច្ចេកទេស​ភ្ជួរ​រាស់​និង​រៀបចំ​ស្រែ​មុននឹង​ធ្វើការ​ព្រួស​ស្ទូង៕

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 301

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 318

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 589

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 930

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 920

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 909

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1072

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1120

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1161

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...