ឯកឧត្តមអ៊ុករ៉ាប៊ុន​អធិបតី​បិទ​សន្និបាត​កសិករ​លើក​ទី៦​នៅ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ

ចេញ​ផ្សាយ​ ២៥ មករា ២០១៨ 4095

នៅ​ទីស្តី​ការ​ក្រសួង​កសិកម្ម​កាល​ពី​ថ្ងៃ​ទី​១៩ ​ខែមីនា ឆ្នាំ២០១៥ នេះ​ឯកឧត្តម​បណ្ឌិត​ អ៊ុក​ រ៉ា​ប៊ុន​រដ្ឋមន្ត្រី​ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេ​សាទ​បាន​អញ្ចើញ​ជា​អធិប​តី​​នៅ​ក្នុង​ពិ​ធី​បិទ​សន្និ​បាត​កសិករ​លើក​ទី​៦​។​ ឯកឧត្តម​ គង់​ ចាន់​ អនុរដ្ឋ​លេខា​ធិ​ការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​អាន​របាយការណ៍​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​កិច្ច​ដំណើរ​ការ​របស់​អង្គ​សន្និ​បាត​កសិករ​ទូ​ទាំង​ប្រទេស​លើក​ទី៦​ ដែល​បាន​ដំណើរ​ការ​អស់រ​យះ​ពេល​២​ថ្ងៃ​ទៅ​តាម​កម្មវិ​ធី​ដែល​បាន​គ្រោ​ង​ទុក​នៅ​ក្នុង​គោល​បំណង​ ដើម្បី​ប្រមូល​ផ្តុំ​នូវ​មូល​ដ្ឋាន​ ចំ​ណេះ​ដឹង​របស់​ប្រជា​កសិករ​ ការ​បង្ហាញ​អំពី​គំនិត​ច្នៃ​ប្រឌិត​ ការ​រក​ឃើញ​នូវ​កសិករ​ឆ្នើម​ ដែល​បាន​អនុវត្ត​នូវ​ប្រព័ន្ធ​ខ្សែ​សង្វាក់​ផលិត​កម្ម​ កសិកម្ម​ ក៏​ដូច​ជា​ការ​ថែរក្សា និង​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ ប្រ​កប​ដោយ​និរន្តរ​ភាព​ ហើយ​អង្គ​សន្និ​បាទ​ក៏​បាន​លើក​យក​បញ្ហា​ជាក់​ស្តែង​យក​មក​ធ្វើ​ការ​ពិភាក្សា​ និង​លើក​យក​ប្រធានបទ​ចំនួន​៧ ​ដែលជា​វិញ្ញា​សារ​ប្រ​លង​ជ្រើស​រើស​រក​កសិករ​ឆ្នើម​។​ ​

ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អ៊ុក​រ៉ា​ប៊ុន​បាន​មាន​ប្រសាសន៍​បិទ​សន្និបាត​នោះ​ដោយ​បាន​ស្ងើច​សរ​សើរ​និង​វាយ​តម្លៃ​ខ្ពស់​ ​ចំពោះ​ការ​ខិត​ខំ​នៅ​ក្នុង​ការ​រៀប​ចំ​សន្និ​បាត​កសិករ​លើក​ទី​៦​​ និង​គណៈ​មេ​ប្រយោគ​ ដែល​បាន​ខិត​ខំ​បំ​ពេញ​ភារ​កិច្ច​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ សាមគ្គី​ភាព​ ឯក​ភាព​គ្នា​ ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ចូល​រួម​ចំណែក​របស់​យើង​ទាំង​អស់​គ្នា​ ទៅ​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ ចតុកោណ​ដំណាក់​កាល​ទី​៣​របស់​រាជ​រដ្ឋាភិបាល​ ​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋ​កិច្ច​ ​ធា​នា​សម​ធម៍​ ​ធា​នា​សន្តិ​សុខ​ស្បៀង​ ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ​និង​ជំ​រុញ​ការ​អភិវឌ្ឍន៏​ជន​បទ​។​ ​​ឯក​ឧត្តម​បណ្ឌិត​រដ្ឋម​ន្ត្រី​បាន​សង្កត់​ធ្ងន់​ថា​ ឆ្នាំ​២០១៥​នេះ ក៏​ដូច​ជា​ឆ្នាំ​មុ​​ន​ៗ​ដែរ​ ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ ​និង​នេ​សាទ​ ​តែង​តែ​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​ការ​ធ្វើ​សន្និ​បាត​កសិករ​ ទូ​ទាំង​ប្រទេស​ ​ក្នុង​គោលបំណង​ ដើម្បី​ប្រមូល​ផ្តុំ​នូវ​មូល​ដ្ឋាន​ចំណេះ​ដឹង​របស់​កសិករ​ បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​ និង​រក​ឱ្យ​ឃើញ​នូវ​កសិករ​ឆ្នើម​ជា​គំរូ​ តាម​រយៈ​ការ​ប្រឡង​ប្រណាំង​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​របស់​​កសិករ​ និង​ក៏​ដើម្បី​ធាតុ​ចូល​សម្រាប់​អនុវត្ត​បន្ត​ទៀត​។​ ​ខណៈ​នោះ​ដែរ​ ឯក​ឧត្តម​រដ្ឋម​ន្ត្រី​ អ៊ុក​រ៉ា​ប៊ុន​បាន​អញ្ជើញ​ប្រគល់​រង្វាន់​ជ័យ​លា​ភី​ជូន​ដល់​កសិក​រ​រួ​មមាន​លិខិត​សរសើរ​ ថវិ​កា​ និង​សម្ភារ​ ​មធ្យោ​បាយ​បំរើ​ឱ្យ​ផលិត​កម្ម​ក​សិកម្ម​ ពី​លេខ​១​ដល់លេខ​៥​ទៅ​លើ​ប្រធាន​បទ​ចំនួន​៧​គឺ ​១​‑ការ​អនុវត្ត​ប្រពល​វប្បកម្ម​ដំណាំ​ស្រូវ​ ២​‑​ការ​អនុវត្ត​កសិកម្ម​ចម្រុះ​ ៣​‑​ការ​កែ​ច្នៃ​គ្រឿង​យន្ត​កសិកម្ម​ ៤​‑​ការ​ចិញ្ចឹម​សត្វ​ ៥​‑​ការ​អនុវត្ត​បច្ចេក​ទេស​ចិញ្ចឹម​ត្រី​ និង​ផលិត​កូន​ត្រី​ពូជ​ ៦​‑​ការ​កែ​ច្នៃ​ផលិត​ផល​កសិកម្ម​ និង​កែច្នៃ​ផល​នេ​សាទ​ និង​ទី៧​‑​ការ​គ្រប់​គ្រង​ព្រៃឈើ​សហគមន៏​ ​ដើម្បី​ចូល​រួម​នៅ​ក្នុង​សន្និ​បាត​កសិករ​លើក​ទី៦​ ឆ្នាំ​២០១៥​នេះ​មាន​ចំនួន​២១០​នាក់​ មន្ត្រី​ជំ​នាញ​បច្ចេក​ទេស​កសិកម្​មចំនួន​១៤០​នាក់​ និង​ព្រះ​សង្ឃ​ចំនួន​មួយ​អង្គ​៕

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 441

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 512

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 561

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 482

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 683

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 696

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 643

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 660

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 683

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 691

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 710

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...