ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីនៃកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម «ឈ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០១៨ 3452

នៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម"ឈ") នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវដែលជាសមាជិកនៃក្រុមការងារ ហើយនិងថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈចំនួន៨ ដែលជាសំណើរបស់ផ្នែកឯកជននៅជុំវិញបញ្ហាប្រឈមពាក់ព័ន្ធ ការផលិតពូជស្រូវសុទ្ធឲ្យចំទីផ្សារ បច្ចេកទេសនិងបច្ចេកវិទ្យាផលិតកម្មស្រូវ កង្វះទុនបង្វិល ទីផ្សារនាំចេញ និងការផ្សព្វផ្សាយទូលំទូលាយអង្ករកម្ពុជាលើទីផ្សារពិភពលោក។ របៀបវារៈទាំង៨នោះ មាន៖

១. កិច្ចពិភាក្សាស្វែងរកនូវយន្តការគាំទ្រ និងសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគួអភិវឌ្ឍនានា លើរចនាសម្ព័ន្ធក្រុមការងារតាមតំបន់ និងតាមខេត្តនីមួយៗរបស់សហព័ន្ធស្រូវ-អង្ករកម្ពុជា។ ករណីនេះអង្គប្រជុំបានសម្រេចស្នើបង្កើតយន្តការក្រុមការងារខាងរដ្ឋាភិបាលដែលមានឯកឧត្តមគណៈភិបាល ឬអភិបាលរងនៃខេត្តណាមួយជាសហប្រធានជាមួយប្រធានការិយាល័យតំបន់របស់សហព័ន្ធស្រូវ-អង្ករ និងមន្ទីរជំនាញខេត្តពាក់ព័ន្ធធ្វើជាសមាជិកដោយខាងសហព័ន្ធត្រូវស្នើនូវលក្ខខណ្ឌក្រមខ័ណ្ឌការងារ(ToR) របស់ការិយាល័យសិន។

២. ការគាំទ្រនូវការបង្កើតម៉ាកបញ្ជាក់ពីចរិតលក្ខណៈទំនិញ និងសេវា (Certification Mark) ដើម្បីជួយសម្រួលឲ្យសហព័ន្ធ និងភាគីពាក់ព័ន្ធ ងាយស្រួលក្នុងការយកទៅផ្សព្វផ្សាយពីអង្ករកម្ពុជា ការពារនូវគុណភាព និងកិត្តិយសកេរ្តិ៍ឈ្មោះអង្ករកម្ពុជាទាំងក្នុងស្រុក និងអន្តរជាតិ។ ចំណុចនេះសហព័ន្ធស្រូវ-អង្ករចង់បានពាណិជ្ជមនាម (trade mark) លក់ ឬនាំចេញបានច្រើន តែខាងអ្នកស្រាវជ្រាវពូជស្រូវចង់រក្សាស្នាដៃ និងការរក្សាសិទ្ធិ (កម្មសិទ្ធបញ្ញា)។

៣. ការបង្កើនបរិមាណការផលិតពូជសុទ្ធ និងជំរុញការចុះបញ្ជីពូជស្រូវតាមតម្រូវការទីផ្សារនាំចេញ ដូចពូជស្រូវដែនក្រអូបជាដើម។ ចំណុចនេះផ្នែកឯកជនអាចផលិត នាំចេញ ដោយទទួលខុសត្រូវខ្លួនឯង ជាពិសេសពូជស្រូវសែនក្រអូប។

៤. លទ្ធភាពណាមួយដែលអាចអនុញ្ញាតឲ្យសហព័ន្ធសហការ ដើម្បីជួយដល់ដំណើរការគម្រោងវិនិយោគឃ្លាំងស្តុក និងទុកបង្វលសម្រាប់ប្រមូលផលសស្រូវស្តុកទុកនៅរដូវប្រមូលផលសម្រាប់កិនកែច្នៃនាំចេញក្រោមគម្រោងកម្ចីសម្បទានរបស់ ADB ដែលក្រសួងបាននឹងកំពុងពីភាក្សា។ ចំណុចនេះ គឺ ADB មានថវិកាមិនធំ សម្រាប់ជួយដល់ផ្នែកឯកជននោះទេ គឺថវិការបស់ ADB គឺជួយដល់សហគមន៍ប៉ុណ្ណោះ។

៥. កិច្ចពិភាក្សាពីអនាម័យ និងភូតគាមអនាម័យសម្រាប់ការនាំអង្ករបាក់ទៅប្រទេសចិន។ អង្គប្រជុំ (ទាំងភាគីរាជរដ្ឋាភិបាល និងសហព័ន្ធស្រូវ-អង្ករ) បានជូនដំណឹងគ្នាទៅវិញទៅមកអំពីព័ត៌មាន និងនភាពការណ៍វិវត្តន៍ថ្មីពាក់ព័ន្ធទៅនឹងការងារនេះ។

៦. កិច្ចពិភាក្សាអំពីស្ថិតិនៃរបាយការណ៍នាំចេញអង្កររបស់លេខាធិការដ្ឋានច្រកចេញ-ចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ។ ចំណុចនេះអង្គប្រជុំបានទទួលស្គាល់ថាស្ថិតិនេះគឺជាបញ្ហាសំខាន់។

៧. ការជំរុញក្រសួង ស្ថាប័នពាក់ព័ន្ធលើការពង្រីក និងគ្រប់គ្រងនូវប្រព័ន្ធធារាសាស្រ្ត អាងស្តុកទឹក និងហេដ្ឋានរចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវដែក ផ្លូវគោក និងការបញ្ចុះតម្លៃអគ្គីសនីជាដើម ដើម្បីបង្កើននូវការផលិត និងកាត់បន្ថយថ្លៃដើមសម្រាប់ការប្រកួតប្រជែង។ ចំណុចនេះសមាជិកក្រុមការងារមកពីរាជរដ្ឋាភិបាលបានបញ្ជាក់ពីការខិតខំបន្ថែមទៀតទៅតាមវិស័យរបស់ខ្លួន ជួយដល់វិស័យឯកជន ក៏ដូចជាប្រជាកសិករកម្ពុជា លើការរីកចម្រើន និងការអភិវឌ្ឍន៍ដែលមានរួចហើយ។

៨. បញ្ហាផ្សេងៗទៀតក្នុងវិស័យស្រូវ-អង្ករ។

Other News
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 212

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផល និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 232

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council)

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 218

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះ​ពិនិត្យ​ការ​ប្រមូលផលមៀនប៉ៃលិន និងស្វាយកែវល្មៀត នៅក្រុង​ប៉ៃលិន ខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​បច្ចេកទេស ដែលមានការចូលរួមពី ឯកឧត្តម សុខ...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 276

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ ដែលខ្លួនទទួលបន្ទុកការងារសព្វថ្ងៃ៕...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 265

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ?

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ? ហើយមន្ទីរកសិកម្មបានដើរតួនាទីយ៉ាងដូចម្តេចក្នុងការជ្រោមជ្រែងក្នុងការដាំដុះបន្លែទាំងនោះ?...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 288

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃកាអនុវត្តកម្មវិធីទី១ (ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម)

នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីទី១...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 288

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការប្រមូល​ផល​មៀនប៉ៃលិន និងស្វាយចន្ទី នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣ មីនា ២០២៦ 353

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 354

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 436

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង 🌱 ផ្ទុយពីការយល់ច្រលំ និងការអះអាងមិនពិត វិធីសាស្ត្រកសិ-រុក្ខកម្ម ដាំស្មៅក្រោមកូនឈើ បានជួយពង្រឹងការលូតលាស់...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 445

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រើឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិត​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ​ចុះត្រួតពិនិត្យការនេសាទ...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 602

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពត

នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការហេលែខេលល័រអន្តរជាតិ គាំទ្រ​ដល់គម្រោង INAS បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្ម​វៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព»...