Other News
នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ និងសហការី រួមជាមួយលោកមេឃុំព្រះធាតុ លោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានចុះប្រជុំផ្សព្វផ្សាយស្តីពីគោលគំនិត និងគុណតម្លៃ នៃការចងក្រងបង្កើតសហគមន៍កសិកម្មដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឃុំព្រះធាតុ ស្រុកអូររាំងឪ ដោយពិនិត្យឃើញនូវសក្ដានុពលផ្នែកសិកម្មនៅឃុំព្រះធាតុ ស្រុកអូររាំងឪ និងការគាំទ្រកែលម្អប្រព័ន្ធស្រោចស្រពពីរាជរដ្ឋាភិបាល ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ ដែលភាគច្រើនជាអ្នកប្រកបរបរធ្វើស្រែបង្កើនរដូវ ដោយពឹងផ្អែកលើប្រព័ន្ធស្រោចស្រពស្ថាបនាចំនួន ៣១នាក់ ក្នុងនោះស្រី្តចំនួន ៦នាក់៕