ឯកឧត្តមរដ្ឋមន្ត្រី​រំលឹក​ពី​សារសំខាន់​សួនសត្វ​ភ្នំ​តា​ម៉ៅ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4561

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ បាន​ពិពណ៌នា​អំពី​សារសំខាន់​ នៃ​សួនសត្វ​ភ្នំ​ម៉ៅ​ ជាមួយនឹង​ការអំពាវនាវ​ ឲ្យ​ចូលរួម​ថែរក្សា​ការពារ​ពី​សំណាក់​អាជ្ញាធរ​ប្រជាពលរដ្ឋ​ផងដែរ។ ជា​ផ្នែក​មួយ​ នៃ​ការ​រំលឹក​អនុស្សាវរីយ៍​ពី​កុមារភាព ដែល​ធ្លាប់​សិក្សា​នៅ​សាលាបឋមសិក្សា​សំរោង​យោង​ កាលពីពេលថ្មីៗនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ជួប​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ចំនួន១០៥នាក់ ​មកពី​សាលា​ចំនួន៦ និង​ប្រជាជន១៤៥នាក់ ​នៃ​ភូមិ​ខ្សាច់​លប់​ឃុំ​ត្រពាំង​សាប ស្រុក​បាទី។

ទីនោះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សួនសត្វ​ភ្នំ​ម៉ៅ​ទេ។ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ពិពណ៌នា​ថា សួនសត្វ​ភ្នំ​ម៉ៅ គឺជា​សយន​សត្វ​រដ្ឋ​ តែមួយគត់​នៅ​ទី​នេះ ដូចនេះ​សូម​អាជ្ញាធរ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សត្វ​ព្រៃឈើ​ទាំងឡាយ​នៅទីនេះ​ឲ្យ​បានល្អ។ ឯកឧត្តមបន្តថា ដោយសារ​សួនសត្វ​ និង​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​តា​ម៉ៅ​នេះ ​មាន​មុខរបរ​ប្រមាណ១០០មុខ​ដែល​ប្រជាជន​អា​ចរក​ទទួលទាន​បាន និង​ទទួលបាន​ចំណូល​បន្ថែម ​សម្រាប់​គ្រួសារ​ក្រៅពី​ការធ្វើ​ស្រែចម្ការ។

លោក​ជា សំអាង អនុ​ន្រ​ធាន​រដ្ឋបាល​ព្រៃឈើ​ បាន​ឲ្យ​ដឹងថា ភ្នំ​តា​ម៉ៅ​មាន​ផ្ទៃដី​ចំនួន២.៥០០ហិកតា ដែលមាន​ព្រៃ​ល្បោះ​ព្រៃ​ខ្នែង។ ជា​តំបន់​ព្រៃ​ធម្មជាតិ​ ដែល​នៅ​ជិត​រាជធានី​ភ្នំពេញ​បំផុត ហើយជារឿយៗ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​ អន្តរជាតិ និង​អ្នកសិក្សា​ស្រាវជ្រាវ​ មក​ធ្វើ​ទស្សនកិច្ច។ នា​ឆ្នាំ១៩៩២ ក្រោម​ការផ្តួចផ្តើម ​រប​ស់ឯកឧត្តមរដ្ឋមន្ត្រី បានរៀបចំ​ទីនេះ​ជា​តំបន់​ការពារ  ហើយ​បាន​បង្កើតជា​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​ម៉ៅ​ ជា​ផ្លូវការ​នា​ឆ្នាំ១៩៩៤។

បច្ចុប្បន្ន​សួន​នេះ​មាន​សត្វ​រាប់ពាន់​ក្បាល​ត្រូវបាន​ដោះលែង​ទៅក្នុង​ព្រៃ​ធម្មជាតិ​វិញ។ ឯកឧត្តម​បន្តទៀតថា ដោយសារ​សួនសត្វ​ និង​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​ ប្រជាជន​ចំនួន១៨០គ្រួសារ ​បានមក​លក់ដូ​រ​រក​ចំណូល​បន្ថែម។

ឯកឧត្តមរដ្ឋមន្ត្រី ​បាន​បន្ថែម​ពីលើ​អ្វី​ដដែល​លោក​អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​បានលើកឡើង ​ដោយ​បញ្ជាក់ថា​ដោយសារតែ​គុណប្រយោជន៍​នេះហើយ ​ដែល​ប្រជាជន​អាស្រ័យ​ពីសួនសត្វ​រមណីយដ្ឋាន ​ត្រូវ​ចូលរួម​ថែរក្សា ​និង​ចាត់ទុក​ទីនេះ​ ជា​អាយុ​ជិវិត​របស់ខ្លួន​ដូច្នោះ​ដែរ។ ឯកឧត្តម ក៏បាន​ណែនាំ​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឲ្យ​យកចិត្តទុកដាក់​យក​ពួជ​ឈើ​ក្នុងស្រុក​មានតម្លៃ​មក​ដាំ​ទីនេះ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ទីនេះ​ក្លាយជា​ព្រៃ​ធម្មជាតិ​វិញ។ ជាមួយនេះ ​គួរ​បញ្ចូល​ឈើ​ហូប​ផ្លែ​ ដើម្បី​ក្លាយជា​ចំណី​សត្វ​បន្ថយ​ចំណាយ​របស់​រដ្ឋ។ រៀបចំ​ពិធីជប់លៀង​សត្វ រៀបចំ​អាពាហ៍ពិពាហ៍​ដំរី​ឬ​ពិធីផ្សេងៗទាក់ទង​នឹង​សត្វ​ ដើម្បី​ទាក់ទាញ​ទេសចរណ៍៕

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 2

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 177

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 191

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 200

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 361

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 377

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 386

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 431

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 567

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 715

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 713

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 715

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...