ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង «គុជ» (PEARL) ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៧

ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 188

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង «គុជ» (PEARL) ដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងកន្លងមក និងពិភាក្សាតម្រង់ទិសការងារ ព្រមទាំងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៧។
កិច្ចប្រជុំនេះផ្តោតលើការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តគម្រោង ដើម្បីសម្រេចគោលដៅគាំទ្រគ្រួសារកសិករចំនួន ១០០ ០០០គ្រួសារ តាមរយៈការពង្រឹងសេវាកសិកម្ម និងតួនាទីរបស់មន្ត្រីកសិកម្មឃុំ​​សង្កាត់ នៅក្នុងខេត្តគោលដៅទាំង៤ រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប និងឧត្តរមានជ័យ។
ជាមួយគ្នានេះ អង្គប្រជុំបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងភាពជាដៃគូ ការសម្របសម្រួល និងការអនុវត្តសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាការគាំទ្រដល់គ្រួសារកសិករគោលដៅ សំដៅលើកកម្ពស់ផលិតភាពកសិកម្ម បង្កើនប្រាក់ចំណូល កែលម្អជីវភាពរស់នៅ និងពង្រឹងភាពធន់របស់គ្រួសារកសិករ៕ 

Other News
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 154

វិទ្យាសាស្ត្រមកពី ១១ប្រទេស ជួបប្រជុំគ្នានៅខេត្តសៀមរាប ដើម្បីពិភាក្សាពីការអភិរក្សថនិកសត្វទឹកសាបនៅអាស៊ី

នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រនៃបណ្ឌិតសភា​វិទ្យាសាស្ត្រ​ប្រទេសចិន...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 182

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅខេត្តតាកែវ

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា ប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 172

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្ទះសំណាញ់ និងប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង EMPOWER នៅខេត្តពោធិ៍សាត់

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ថ្នាក់ស្រុកបាកាន...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 164

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេសក្នុងវិស័យកសិកម្ម ជូនមន្ត្រីថ្នាក់ក្រុង ស្រុក ខណ្ឌ

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពបច្ចេកទេសក្នុងវិស័យកសិកម្ម...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 189

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង «គុជ» (PEARL) ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៧

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 426

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ របស់រាជរដ្ឋាភិបាល នៅខេត្តព្រៃវែង

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 534

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបសម្តែងការគួរសម ជាមួយគណៈប្រតិភូធុរកិច្ចកាណាដា

នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូធុរកិច្ចកាណាដា...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 589

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក Frédéric Wiltmann ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃមូលនិធិអាកាសធាតុបៃតង (GCF) ដើម្បីពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើនភាពធន់និងនិរន្តរភាពក្នុងវិស័យកសិកម្មកម្ពុជា

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក Frédéric Wiltmann ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 537

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជួបជាមួយគណៈប្រតិភូនៃក្រុមហ៊ុនកសិ-ម្ហូបអាហារកាណាដា​ ដឹកនាំដោយ ឯកឧត្តម Christian DesRoches ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី១៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបជាមួយគណៈប្រតិភូនៃក្រុមហ៊ុនកសិ-ម្ហូបអាហារកាណាដា​...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 563

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅខេត្តកំពង់ឆ្នាំង

នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះល្បាត និងត្រួតពិនិត្យបទល្មើសនេសាទ...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 610

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ​បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី «វិស័យកសិកម្មកម្ពុជា៖ នវានុវត្តន៍ ឧស្សាហូបនីយកម្ម និងការអភិវឌ្ឍការនាំចេញ»

នារសៀលថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ...