Other News
នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីភាព កិច្ចប្រជុំស្តីពីការធ្វើបទបង្ហាញអំពីដំណើរការ និងវឌ្ឍភាពនៃការអនុវត្តគម្រោង។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីដាក់ចុះវិធានការក្ដាប់ឲ្យបាននូវដំណើរការអនុវត្តគម្រោង និងកម្មវិធីទាំងឡាយដែលហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ ឬថវិការបស់រាជរដ្ឋាភិបាល ហើយនិងពិនិត្យ តាមដាន និងវាយតម្លៃលើការអនុវត្តកម្មវិធី និងគម្រោង ព្រមទាំងដាក់ចុះនូវវិធានការជំរុញការអនុវត្តឲ្យបានជោគជ័យស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជដ្ឋាភិបាល និងដោយឡែករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។