មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកណ្ដាល សហការជាមួយគម្រោងគុណភាពបន្លែ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ពីវិធានការការពារដំណាំ (IPM) និងការស្វែងយល់អំពីថ្នាំកសិកម្ម ជូនដល់មន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្ម។
វគ្គបណ្តុះបណ្តាលនេះមាន ចំនួន២ថ្ងៃ គឺ ថ្ងៃទី១៣-១៤ ខែមីនា នៅមន្ទីរកសិកម្មខេត្តណ្ដាល ដោយគ្រូឧទ្ទេសជំនាញផ្នែកវិទ្យាសាស្ត្រស្រាវជ្រាវដំណាំ និងអាហារ New Zealand និងសិក្ខាកាមចូលរួមសរុប ចំនួន ២៥នាក់។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណង ឲ្យមន្ត្រីបច្ចេកទេសទទួលបាន: (១) ស្វែងយល់ពីសត្វល្អិតចង្រៃ និងសត្វមានប្រយោជន៍ក្នុងប្រព័ន្ធក្សេត្របរិស្ថានដាំណាំបន្លែ វដ្ដជីវិត លក្ខណៈការបំផ្លាញ និងដំណាំជម្រក (២) វិធានការចម្រុះគ្រប់គ្រងដំណាំ ការពិនិត្យមើលចំការ ស្វែងយល់ពីនិន្នាការនៃប្រជាករសត្វល្អិត វាយតម្លៃហានិភ័យ និងការសម្រេចចិត្តប្រើប្រាស់ថ្នាំ (៣) ស្វែងយល់ពីថ្នាំកសិកម្ម (៤) សុវត្ថិភាពនៃការប្រើប្រាស់ថ្នាំកសិកម្ម។