នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់កែច្នៃចំណីសត្វ របស់ រោងចក្រហ្គ្រីនហ្វីត (Green Feed) ស្ថិតនៅភូមិម្រាមទាក ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ រោងចក្រ Green Feed បានចាប់ដំណើរ ការនៅឆ្នាំ2009 ដោយផលិតចំណីសត្វដូចជា ចំណីជ្រូក មាន់ ទា ដែលបច្ចុប្បន្នមានសមត្ថភាពផលិតចំណីសត្វសរុប 120ពាន់តោន/ឆ្នាំ។ ដើម្បីផលិតចំណីសត្វក្នុងបរិមាណខាងដើម រោងចក្រត្រូវការវត្ថុធាតុដើមដែលមានក្នុងស្រុកនិងក្រៅស្រុក ដូចជា ពោតក្រហម(ស្ងួត) 15,000ត កន្ទក់ 3,500ត ចុងអង្ករ 2,000ត ដំឡូងមីចំណិតស្ងួត 4,000ត កាកសណ្តែកសៀង 20,000ត និងវត្ថុធាតុដើមឯទៀតដូចជា អំបិល ថ្មភ្នំបាសាល់ ម្សៅត្រី,,,,។ ក្នុងខ្សែសង្វាក់ផលិតកម្មនិងជំរុញប្រៀបលើទីផ្សារ ក្រុមហ៊ុនប្រើកម្លាំងពលកម្មជាបុគ្គលិក 150នាក់ កម្មករពី 70-150នាក់។ ក្រៅពីកសិផលក្នុងស្រុក ក្រុមហ៊ុននៅមាន តម្រូវការនាំចូលបំពេញបន្ថែមនូវវត្ថុធាតុដើមជាកសិផលមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបាន៖ -ពិនិត្យស្ថានភាពទូទៅខ្សែសង្វាក់ផលិតកម្មក្នុងរោងចក្រ ការវេចខ្ចប់ និងទីផ្សារ -ពិធីសំណេះសំណាល ជាមួយ ៖ +អ្នកលក់ចំណីសត្វនិងអ្នកចិញ្ចឹមសត្វ 50 នាក់ +ភ្នាក់ងារសុខភាពសត្វភូមិ 20នាក់ +កសិករដាំដុះដំណាំកសិឧស្សាហកម្មជាវត្ថុធាតុដើមផលិតចំណីសត្វ 30នាក់ +បុគ្គលិក កម្មកររោងចក្រ 50នាក់ ។