ឯក​ឧត្តម​បណ្ឌិត​ អ៊ុក ​រ៉ាប៊ុន​ ពិនិត្យ​ការងារ​កសិកម្ម​ខេត្ត​កំពង់​ឆ្នាំង

ចេញ​ផ្សាយ​ ២៥ មករា ២០១៨ 4713

កាល​ពីថ្​ងៃទី​១៣​ ខែតុលា​ឆ្នាំ២០១៤ ​នេះ​ឯកឧត្តម​បណ្ឌិត​ ​អ៊ុក រ៉ាប៊ុនរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និងនេសាទរួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​អស់​លោក​ដែល​ជា​អនុរដ្ឋលេខាធិការ​អគ្គនាយក​អគ្គនាយករង និង​ប្រធាន​ អនុប្រធាន​នាយកដ្ឋាន​អង្គភាពជំនាញ​ក្រោមឱវាទ​ក្រសួងកសិកម្ម បាន​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​ការ​ងារ​បង្កបង្កើន​ផល​នៅ​តាម​ភូមិ​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ដោយ​ចាប់​ផ្តើម​ពីការ​ពិនិត្យ​វាយ​តម្លៃ​ការងារ​ដាំដុះ​ដំណាំ​បន្លែ​របស់​កសិករ​ភូមិកំពង់ត្រឡាច​លើ​ឃុំ​កំពង់​ត្រឡាច ​ស្រុក​កំពង់​ត្រឡាច​ដែល​តាមសេចក្តី​រាយការណ៍​របស់ក​សិករ​ដែលជា​ម្ចាស់​កសិដ្ឋាន​គឺ​ឋិត​ក្នុង​ដំណើរ​ការ​រីក​ចម្រើន​ជឿន​លឿន​ពី​ទ្រង់​ទ្រាយ​តូច​ឈាន​ទៅ​ពង្រីក​ការ​ដាំដុះ​ជា​លក្ខណៈ​កសិដ្ឋាន​ក្នុង​​នោះ​មុខ​របរ​បន្ថែម​ទៀត​នោះ​គឺ​ផលិត​កូន​ត្រី​ពូជ។ បន្ត​មក​ទៀត​ឯកឧត្តមរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និង​សហការី​ក៏​បាន​បន្ត​ដំណើរ​អញ្ជើញ​ទៅ​ពិនិត្យ​វាយ​តម្លៃ​ស្ថាន​ភាព​ទូទៅ​ស្រូវ​រដូវ​វស្សា​នៅ​តាមភូមិ​ឃុំ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​កំពង់​ត្រ​ឡាច​។ តាម​របាយការណ៍​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​សភាពការណ៍​ការ​ងារ​បង្កបង្កើន​ផល​ស្រូវរដូវវស្សា​ឆ្នាំ២០១៤-២០១៥​នេះ​គឺ​សាប​សំណាប​បាន​ ១៨២៩៥​ហិក​តា​ព្រោះ​ស្ទូង​បាន ​១២១៦៥៣ ហិកតាគឺស្មើនឹង ​១១១,១០ភាគរយ​នៃ​សន្ទស្សន៍​ផែន​ការ​ប្រចាំ​ឆ្នាំ​ ១០៩៥០០ហិកតា​ក្នុង​នោះ​ការ​អនុវត្ត​ស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​គឺ​មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ​ឯកឧត្តម​រដ្ឋមន្ត្រី​អ៊ុក រ៉ាប៊ុន​មាន​ប្រសាសន៍​ថាទោះ​បីដើម​រដូវ​វស្សា​នេះ​ប្រជាកសិករ​យើង​ជួប​ប្រទះ​គ្រោះ​ធម្មជាតិ​រាំង​ស្ងួត​ និង​តំបន់​ខ្លះ​មាន​ទឹក​ជំនន់​យ៉ាង​ណា​ក្តី​ក៏​ប្រជាកសិករ​ដំណើរ​ការ​ការ​ងារ​​បង្កប​ង្កើនផល​ពីដើម​រដូវ​រហូត​មក​ដល់​ពេល​នេះ​ទូ​ទាំង​ប្រទេស​អនុវត្ត​បាន​ ២៤២០៤៤៩ហិកតា គឺស្មើ​នឹង​ ១០០,៣៨​ភាគ​រយ​នៃ​ផែន​ការ​។ នា​ថ្ងៃដដែល​នោះ​ដែរ​ឯកឧត្តម​រដ្ឋមន្ត្រី​ អ៊ុក រ៉ាប៊ុន​ និង​សហការី​ក៏​បាន​បន្ត​ដំណើរ​អញ្ជើញ​ទៅ​ពិនិត្យ​វាយ​តម្លៃ​សកម្មភាព​លក់ដូរ​ផលនេសាទ​នៅ​ទីក្រុង​កំពង់​ឆ្នាំង​ និង​នៅ​តំបន់​ឆ្នុក​ទ្រូ​ក្នុង​ស្រុក​បរិបូរណ៌ ​ខេត្តកំពង់ឆ្នាំង ដោយ​បាន​ស្តាប់​សេចក្តី​រាយការណ៍​ពី​សំណាក់​ឯកឧត្តមបណ្ឌិត​ ណៅ ធូក​ប្រតិភូ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ជលផល​ស្តី​អំពីការ​ប្រមូល​ជល​ផល​នេសាទ​ការ​ធ្វើ​ចរាចរ​ពី​កន្លែង​ចាប់​ទៅ​តាម​ទីផ្សា​រក្នុងខេត្ត-​ក្រៅ​ខេត្ត​ និង​ទីផ្សារ​មួយ​ចំនួន​ទៀត​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​នោះ​ឯកឧត្តម​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើ​សូម​ឲ្យ​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​បទ​លើ្មស​នៅ​ក្នុង​វិស័យ​ជល​ផលជា​ពិ​សេស​បទ​ល្មើស​នៃ​ការប្រើប្រាស់ឧបករណ៍នេសាទខុស

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 442

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 513

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 561

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 482

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 685

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 696

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 643

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 660

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 684

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 692

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 712

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...