ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ការពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំរួម ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (FMM-MAFF)

ចេញ​ផ្សាយ​ ៣០ ឧសភា ២០២៤ 978

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ការពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំរួម ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (FMM-MAFF) នៅសណ្ឋាគារ Epress Angkor ខេត្តសៀមរាប។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលបន្ថែម ពីអង្គភាពពាក់ព័ន្ធ រួមមានអង្គភាពក្រោមឱវាទក្រសួង រួមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាលទាំង៥ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួម​ពី​សិក្ខាកាមសរុបចំនួន១១០នាក់ ដើម្បីធ្វើការកែសម្រួលជាលើកចុងក្រោយ  ឱ្យគោលការណ៍ណែនាំរួមនេះ (FMM-MAFF) ងាយយល់ អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងដាក់ប្រកាសឱ្យអនុវត្ត។

ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលា​ពិភាក្សាទៅលើចំណុចអាទិភាព និងផ្តល់ជាធាតុចូល ដើម្បីឱ្យគោលការណ៍ណែនាំរួមនេះ (FMM-MAFF) បានកែសម្រួលបញ្ចប់ទាន់ពេលវេលា ត្រឹមឆ្នាំ២០២៤ សម្រាប់ប្រើប្រាស់ផ្ទៃក្នុងក្រសួងផងដែរ៕

Other News
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 100

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ​បានអនុញ្ញាតិឱ្យអង្គការ Swisscontact Cambodia ជួបសំដែងការគួរសម និងសូមការណែនាំជាផ្លូវការនូវនាយកប្រចាំប្រទេសរបស់អង្គការ និងការលាលែងរបស់អតីតនាយកប្រចាំប្រទេស របស់អង្គការ Swisscontact Cambodia

នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ​បានអនុញ្ញាតិឱ្យអង្គការ Swisscontact Cambodia ជួបសំដែងការគួរសម និងសូមការណែនាំជាផ្លូវការនូវនាយកប្រចាំប្រទេសរបស់អង្គការ...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 103

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 104

ឯកឧត្តមរដ្ឋមន្ដ្រី ៣រូប រួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងលេីកទី២ ស្ដីពីការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក

នៅព្រឹកថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 133

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកកងមាស ខេត្តកំពង់ចាម

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 165

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបសំណេះ សំណាលជាមួយគណៈប្រតិភូ និងថ្នាក់ដឹកនាំនៃសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសំណេះ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 155

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​ ផិបភេីរ​ ខូអិលធីឌី

នៅព្រឹកថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 153

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ក្នុងតំបន់ស្ដារ និងអភិវឌ្ឍន៍ព្រៃឈើ «បន្ទាយស្រី» ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 181

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 185

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន​ ស្តីពីការអភិវឌ្ឍរួមគ្នាក្នុងច្រករបៀងមច្ឆា​ និងអង្ករ»

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 178

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ ក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 187

ឯកឧត្តមឡោ រស្មី អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជី-ថ្នាំកសិកម្ម នៅខេត្តសៀមរាប

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 190

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក