ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបប្រជុំពិភាក្សាជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមផ្លូវសូត្រហៃខូ និងក្រុមអ្នកវិនិយោគទុនចិន

ចេញ​ផ្សាយ​ ២៤ មិថុនា ២០២៦ 402

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមផ្លូវសូត្រហៃខូ និងក្រុមអ្នកវិនិយោគទុនចិនក្នុងវិស័យសំខាន់ៗ មកពីសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួប ឯកឧត្តម គី ច័ន្ទរំដួល បានសម្តែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ឌិត្យសភា និងក្រុមអ្នកវិនិយោគទុនចិន ក្នុងការវិនិយោគលើវិស័យសំខាន់ៗមួយចំនួនរួមមាន៖ បច្ចេកទេសពីការដាំដុះរហូតដល់កែច្នៃ ការវិនិយោគលើវិស័យជលផល អភិវឌ្ឍន៍កំពង់ផែ ឃ្លាំងស្តុក ការអភិវឌ្ឍន៍លើរុក្ខជាតិសម្រាប់ធ្វើថ្នាំបុរាណ និងការនាំចេញផលិតផលកសិកម្មទៅប្រទេសចិន។
ទន្ទឹមនឹងនោះដែរ ដើម្បីសម្រួលដល់ដំណើរការវិនិយោគ ឯកឧត្តម គី ច័ន្ទរំដួល បានផ្តល់អនុសាសន៍ និងជម្រាបព័ត៌មានសំខាន់ៗចំនួន ៣ចំណុច ដល់ភាគីចិន ដូចជា ៖ ទី១. គោលនយោបាយលើកទឹកចិត្តវិនិយោគិន៖ រាជរដ្ឋាភិបាលកម្ពុជាមានច្បាប់វិនិយោគថ្មី និងការផ្ដល់ឋានៈជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកវិនិយោគ។ ទី២. ការបើកទីផ្សារនាំចេញកសិផលទៅប្រទេសចិន ដោយនាពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ពោធជាផ្លូវការនូវការដឹកជញ្ជូនកសិផលកម្ពុជាឆ្លងកាត់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវរួមមាន៖ ផ្លែទុរេន ចេក ស្វាយ មៀនប៉ៃលិន ដំឡូងមី និងអង្ករ។ ជាមួយគ្នានេះ ឯកឧត្តម គី ច័ន្ទរំដួល បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពសហការជាមួយស្រាវជ្រាវរួមគ្នាជាមួយបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជាលើការអភិវឌ្ឍន៏វិស័យជលផល និងការស្រាវជ្រាវលើការអភិវឌ្ឍន៍រុក្ខជាតិសម្រាប់ធ្វើថ្នាំបុរាណ។
ជាចុងបញ្ចប់ ភាគីចិនបានទទួលយកអនុសាសន៍របស់ឯកឧត្តម គី ច័ន្ទរំដួល ហើយនឹងជួយផ្សព្វផ្សាយដល់វិនិយោគិនចិន ដើម្បីជំរុញឱ្យមានការចាប់អារម្មណ៍មកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត៕

Other News
ចេញ​ផ្សាយ​ ២៥ មិថុនា ២០២៦ 28

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្...
ចេញ​ផ្សាយ​ ២៥ មិថុនា ២០២៦ 29

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក​ Yaron Tamir​ នាយកប្រតិបត្តិការ​នៃក្រុមហ៊ុនអាក្រូស្តាឌី (Agrostudies)

នារសៀលថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក​ Yaron Tamir​ នាយកប្រតិបត្តិការ​នៃក្រុមហ៊ុនអាក្រូស្តាឌី...
ចេញ​ផ្សាយ​ ២៥ មិថុនា ២០២៦ 38

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបលោកជំទាវបណ្ឌិត អាឡូណា ហ្វីសស៊ី-ខេម (Alona Fisher-Kamm) ក្នុងជំនួបពិភាក្សាការងារ

នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកជំទាវបណ្ឌិត អាឡូណា ហ្វីសស៊ី-ខេម (Alona Fisher-Kamm)...
ចេញ​ផ្សាយ​ ២៤ មិថុនា ២០២៦ 395

ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ រួមជាមួយកងរាជអាវុធ ហត្ថខេត្ត និងជំនាញពាក់ព័ន្ធសហការចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋ បាលជលផល ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ផ្នែករដ្ឋបាល ជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយ...
ចេញ​ផ្សាយ​ ២៤ មិថុនា ២០២៦ 403

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបប្រជុំពិភាក្សាជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមផ្លូវសូត្រហៃខូ និងក្រុមអ្នកវិនិយោគទុនចិន

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មិថុនា ២០២៦ 410

ខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ រួមជាមួយអាជ្ញាធរមូលដ្ឋាន និង​សហ​គមន៍​​នេសាទ សហការចុះបង្ក្រាបបទ​ល្មើស​នេសាទ នៅស្រុក​ចំនួន​ពីរ ក្នុង​ខេត្តតាកែវ

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងខណ្ឌរដ្ឋបាលជលផល​ខេត្ត​តាកែវ សហការជាមួយអាជ្ញាធរមូលដ្ឋាន និង​សហគមន៍​នេសាទ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ។ លោក...
ចេញ​ផ្សាយ​ ២៤ មិថុនា ២០២៦ 440

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត​ សនសៃ​ ស៊ីផាន់ដន( Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ

នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ​ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ មិថុនា ២០២៦ 518

សង្កាត់រដ្ឋបាលជលផល និងកងកម្លាំងយោធា សហការចុះបង្ក្រាបបទល្មើសនេសាទ នៅព្រំប្រទល់កំពង់ធំ-សៀមរាប

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នាយសង្កាត់រដ្ឋបាលជលផលពាមបាង លោក ហួន ផល បានសហការជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤...
ចេញ​ផ្សាយ​ ២៣ មិថុនា ២០២៦ 519

ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារនីតិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារនីតិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២២ មិថុនា ២០២៦ 673

កម្ពុជា-ឡាវបើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន

នៅថ្ងៃទី ២២ មិថុនា ២០២៦ នេះ ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ត្រូវបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍។...
ចេញ​ផ្សាយ​ ២២ មិថុនា ២០២៦ 670

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ចូលរួមកិច្ចប្រជុំបើកបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៣

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានអញ្ជើញដឹកនាំក្រុមការងារគម្រោង...
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៦ 812

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបពិភាក្សាជាមួយតំណាងសមាគមអភិវឌ្ឍន៍​ពាណិជ្ជកម្ម ខេត្តជើជាំង ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ​វិស័យ​កសិកម្ម

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...