Other News
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម និងសហការី មន្រ្តីកសិកម្មឃុំ បានអញ្ជើញចុះពិនិត្យការដាំដុះដំណាំ កសិករចំនួន ២គ្រួសារ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងដំណើរនេះក្រុមការងារបានចុះជួបកសិករដើម្បីពិនិត្យផ្ទៃដីដាំដុះម្រេច កៅស៊ូ ធុរេន កាហ្វេនៅនៅភូមិពូលូងសង្កាត់រមនា ក្រុងសែនមនោរម្យ និងចុះពិនិត្យកន្លែងដាំបន្លែដូចជា ត្រសក់ ននោង ម្ទេស និងក្រូចផាសិន នៅភូមិចំការតែ នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យផងដែរ៕