ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 257

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រតិភូក្រសួង គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនវីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយ នៃតំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៩ ដើម្បីការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦» ដើម្បីរំលឹកអំពីគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ ដែលធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិឱ្យបានរួចចាកផុតពីការជិះជាន់ ការកាប់សម្លាប់ពីសំណាក់របបប្រល័យពូជសាសន៍  ប៉ុល ពត និងបានខិតខំចូលរួម ស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអ្នកជំនាន់ក្រោយ សូមចងចាំជាប្រវត្តិសាស្ត្រ ចំពោះវីរភាពនៃការលះបង់ ភាពអង់អាច ក្លាហាន និងការប្ដេជ្ញាចិត្តការពារបុព្វហេតុជាតិ ព្រមទាំងបន្តថែរក្សាសន្តិភាព និងការពារសមិទ្ធផល ដែលប្រជាជនកម្ពុជាទទួលបាននាពេលបច្ចុប្បន្ន៕

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 258

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 258

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 455

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 482

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 443

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 462

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 493

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 469

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 507

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...
ចេញ​ផ្សាយ​ ១៥ មិថុនា ២០២៦ 719

អបអរសាទរ​ខួបលើកទី៦៤​ តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡា​អេ សម្រេច​ឱ្យ​កម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ

អបអរសាទរ​ខួបលើកទី៦៤​ តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡា​អេ សម្រេច​ឱ្យ​កម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ
ចេញ​ផ្សាយ​ ១៥ មិថុនា ២០២៦ 696

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​ និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI)

នាព្រឹកថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួបពិភាក្សាការងារលើវិស័យកសិកម្ម​ ជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​...