Other News
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ នៅស្រុកតំបែរ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសហការី បានអញ្ជើញចូលរួមសំណេះសំណាលនិងតាមដានស្តាប់នូវបញ្ហាប្រឈម ហើយនិងដាក់ចេញនូវដំណោះស្រាយ និងវិធានការមួយចំនួនដើម្បីអនុវត្តការងារដោយប្រសិទ្ធភាព ដែលមានអ្នកចូលរួមជាថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុក ក្នុងមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ សរុបប្រមាណជិត ៨០០ នាក់។