Other News
នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈី តុងអី អនុរដ្ឋមន្រ្តីក្រសួងកសិកម្មចិន នៅឯទីស្តីការក្រសួងកសិកម្ម ទីក្រុងប៉េកាំង ប្រទេសចិន។ កិច្ចជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី បន្តជំរុញកិច្ចសហប្រតិបត្តិការ លើការរៀបចំផែនការអភិវឌ្ឍន៏តំបន់សេដ្ឋកិច្ចពិសេសកសិកម្មនិងទំនើបកម្មកសិកម្ម និងការលើកទឹកចិត្តវិស័យឯកជនចិនអោយមកវិនិយោគលើវិស័យកសិកម្មកម្ពុជា។