ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅខេត្តតាកែវ ដើម្បីតម្រង់ទិសលើការងារផ្សព្វផ្សាយ និងស្ថិតិកសិកម្ម
ចេញផ្សាយ ២០ មិថុនា ២០២៦
80
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន១០០នាក់ នៅខេត្តតាកែវ ដើម្បីតម្រង់ទិសការងារផ្សព្វផ្សាយកសិកម្ម និងការងារស្ថិតិកសិកម្ម។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយកសិកម្មនឹងផ្តោតលើការជំរុញគោលការណ៍ និងបច្ចេកទេស ដែលជួយកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនគុណភាព និងសុវត្ថិភាពកសិផល ថែរក្សាសុខភាពដី និងបង្កើនប្រាក់ចំណូលរបស់កសិករ។
បើតាមឯកឧត្ដមរដ្ឋលេខាធិការ ក៏បានជំរុញដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ រួមគ្នាជំរុញការអនុវត្ត «ប៣»ដែលមានដូចជា៖១. បង្កើនធម្មជាតិ ២.បន្ថយគីមី ៣.បង្កើនផល។ ឯកឧត្ដមលើកឡើងទៀតថា កសិកម្មដែលធ្វើឡើងប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងភាពប្រកួតប្រជែង គឺជាមូលដ្ឋានសម្រាប់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ និងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា៕