Other News
អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៤:០០ រសៀលនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានពិធីផ្ទេរ ប្រគល់ឯកសារព្រៃការពារ តំបន់អភិរក្ស និងឯកសារពាក់ព័ន្ធនឹងសម្បទានដីសេដ្ឋកិច្ច ក្រោមអធិបតីភាពរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងឯកឧត្តម អស់លោក លោកស្រី ប្រធានអង្គភាពជំនាញនៃក្រសួងទាំងពីរក្នុងបរិយាកាសស្និទ្ធស្នាល ស្មារតីសហការ និងទទួលខុសត្រូវខ្ពស់។