ប្រើប្រាស់ផ្លូវនៅជនបទដើម្បីបង្កើតចំណូលសម្រាប់គ្រួសារ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 4945

ផ្លូវលំ​វែង​ជិត២គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ភូមិ​ពោធិ​ដុះ​ទៅ​ភូមិ​សំរង ក្នុង​ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ បានបញ្ចប់​ការ​សាង​ជា​ស្ថាពរ។ មន្ដ្រីជាន់ខ្ពស់​ដែល​ចូលរួម​ក្នុង​ការកសាង និង​ចូលរួម​សម្ពោធ​ផ្លូវ​នេះ បាន​អំពាវនាវ​ឱ្យប្រើ​ប្រាស់​សមិទ្ធិ​នេះ ដើម្បី​ជា​ប្រ​យោ​ជ​ន៏​ក្នុងការ​អភិវឌ្ឍ​ន៏​មូលដ្ឋាន​ដោយ​ពិតប្រាកដ។

ផ្លូវ​នេះ​មាន​ប្រវែង១.៤៩៨ម៉ែត្រ។ ប្រជាជន​ដែល​ទទួលផល​មកពី​ភូមិ​ចំនួន២ ប្រមាណ១៥០នាក់​បាន​សម្ដែង​នូវ​ក្ដី​អំណរ ​ចំពោះ​លោក​រដ្ឋមន្ដ្រី​ ក្រសួងកសិកម្ម ច័ន្ទ សារុន ដែល​បាន​ចំណាយធនធាន ពេលវេលា​ក្នុងការ​រួមចំណែក​កសាង​ផ្លូវលំ​នេះ​ឡើង ​ហើយ​ដែល​សំខាន់​ជាង​នេះ គឺ​លោក​បាន​ជួយ​ដល់​ពួកគេ​នូវ​ការផ្លាស់ប្ដូរ​ទម្លាប់​មួយ ​ក្នុង​ការធ្វើ​កសិកម្ម ពី​ការធ្វើ​ដោយ​របៀបតៗគា្ន​ដែល​មិនសូវ​ទទួលផល​មកជា​ការធ្វើ​ស្រែ​ដែលមាន​បច្ចេកទេស ​និង​ទទួលបាន​ផល​ច្រើន។

លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដោយផ្ទាល់ កាលពីពេលថ្មីៗនេះ បាន​ប្រាប់​ដល់​ប្រជាជន​ដែលមាន​វត្ដ​មាននៅ​ទីនោះ​ថា នៅពេលនេះ​អ្នក​ឃុំ​ត្រពាំង​ធំ​ខាងជើង បានទទួល​នូវ​សមិទ្ធផល​ថ្មី​មួយទៀត បន្ថែម​លើ​អ្វី​ជាច្រើន​ដែល​បានទទួល​កន្លងមក។វា​ជា​លទ្ធផល​នៃ​ការរួមសាមគ្គីគ្នា​ដែល​គេ​ត្រូវតែ​បន្ដ​ប្រពៃណី​នេះ​តទៅទៀត។លោក​បាន​បន្ដថា លោក​បានមក​ឃុំ​ត្រពាំង​ខាងជើង​ចំនួន១០៥ដង គិត​ទាំង​លើក​នេះ​ដើម្បី​មក​រួម​ជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាជន​តាមរយះ​ការអភិវឌ្ឍ​ន៏ផ្សេងៗទាំង​អាណាចក្រ ក៏ដូចជា​ពុទ្ធចក្រ ហើយ​ជា​មោទនៈ គឺ​ឃុំ​មានការ​ប្រែប្រួល​ថ្មី​ពិតប្រាកដ​មែន។លោក​សំណូមពរ​ឱ្យ​បន្ដ​ស្មារតី​នេះ​តទៅទៀត​ដើម្បី​បញ្ចប់​ភាពក្រីក្រ​ត្រឹមត្រូវ​ជំនាន់​យើង​នេះ។

លោក​បាន​ពន្យល់​ផងដែរ ពី​មូល​ហេតុដែល​លោក​យក​ចិ​ត្ដ​ទុកដាក់​ខ្លាំង​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ធារាសាស្ដ្រ​នៅ​ជនបទ ពីព្រោះថា​នេះ​គឺជា​មធ្យោបាយ​ដែល​ធ្វើឱ្យ​ប្រជាជន​អាច​បង្កើន​ចំណូល​សម្រាប់​គ្រួសារ​បង្កើន​មុខរបរ​ថ្មី​បន្ថែម និង​កាត់បន្ថយ​ចំណាកស្រុក។លោក​បាន​ស្នើឱ្យ​ប្រជាជន​ចូលរួម​ថែរក្សា​ផ្លូវលំ​មួយ​នេះ ក៏ដូចជា​សមិទ្ធិ​ដទៃទៀត​ឱ្យបាន​ល្អ​ប្រ​យោ​ជ​ន៏​គង់វង្ស​យូរអង្វែង និង​ប្រើប្រាស់​ផ្លូវ​នេះ​ដើម្បី​កែប្រែ​ជីវភាព​គ្រួសារ​ពិតប្រាកដ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 359

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 580

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 571

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 603

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 639

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 605

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 644

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 644

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 629

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...