ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ ឯកឧត្តម Csaba Ory ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម

ចេញ​ផ្សាយ​ ១៦ កុម្ភៈ ២០១៨ 3599

នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៤ ខែវិច្ជិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ ឯកឧត្តម Csaba Ory ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៏ចំពោះវត្តមាននៃការជួបពិភាក្សាការងារ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលហុងគ្រីដែល មានកិច្ចសហប្រតិបត្តិការល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៏ថា បច្ចុប្បន្នកម្ពុជាកំពុងផ្តោតសំខាន់ទៅលើការលើកកម្ពស់ផលិតភាពកសិកម្ម ការពង្រឹងគុណភាព និងសុវត្ថិភាពស្បៀងអាហារ ជាពិសេសជំរុញការនាំចេញនូវផលិតផលកសិកម្ម។ ឯកឧត្តម Csaba Ory បានមានប្រសាសថានេះជាលើកទី១ ហើយដែលលោកបានបំពេញបេសកកម្មការទូតនៅប្រទេសកម្ពុជា ហើយឯកឧត្តម ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់កិច្ចសហការល្អជាមួយប្រទេសហុងគ្រី។ ឯកឧត្តម បានធ្វើការចាប់ អារម្មណ៍ទៅលើការពង្រឹងការត្រួតពិនិត្យគុណភាពផលិត​ផលកសិកម្ម ដើម្បីធានាបាននូវសុវត្ថិភាពស្បៀងអាហារ។ រដ្ឋាភិបាលហុងគ្រី មានបំណងគាំទ្រគម្រោងប្រព័ន្ធសន្តិសុខស្បៀងនៅកម្ពុជា ហើយឯកឧត្តម បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសំណើនូវគម្រោងដែលមានសក្តានុពល ជាពិសេសហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងបច្ចេកវិទ្យាទំនើបដែលជំរុញដល់ការលើកកម្ពស់ផលិតកម្ម គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម។ ឯកឧត្តមក៏បានបញ្ជាក់ថា រដ្ឋាភិបាលហុងគ្រីក៏មានបំណងលើកកម្ពស់ធនធានមនុស្សនៅកម្ពុជាផងដែរ តាមរយៈការផ្តល់អាហារូបករណ៍ ហើយឯកឧត្តមក៏បានស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទរៀបចំសំណើ បញ្ជូនមន្ត្រីដើម្បី ទទួលបាន អាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រី។ ឯកឧត្តមក៏បានជម្រាបជូន និងស្នើឯកឧត្ដមរដ្ឋមន្ត្រីទទួលជួបប្រធានទីប្រឹក្សាក្រសួងការបរទេស ហុង គ្រី ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាស្ថិតនៅក្នុងដំណាក់កាលអន្តរកាល ហើយនៅមានជួបបញ្ហាប្រឈមច្រើន ដែលទាមទារឲ្យមានការគាំទ្រពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៏នានា។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យ រដ្ឋាភិបាលហុងគ្រីលើកចិត្តដល់វិស័យឯកជនឲ្យមកវិនិយោគនៅកម្ពុជា​ជាពិសេសក្នុងវិស័យកសិកម្មឲ្យបានច្រើន។ ក្រៅពីនេះឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឲ្យរដ្ឋាភិបាលហុងគ្រីជួយគាំទ្រផ្តល់នូវការបណ្តុះបណ្តាល និងឧបករណ៍ ព្រមទាំងបច្ចេកវិទ្យាទំនើបៗ សម្រាប់គាំទ្រដល់ការសិក្សាស្រាវជ្រាវនៅតាមគ្រឹះស្ថានសិក្សានៅកម្ពុជា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងមន្ត្រីនៃប្រទេសទាំងពីរ និងការពង្រីកផ្តល់នូវអាហារូបករណ៍ថ្នាក់ឧត្ដមនិងក្រោយឧត្ដមសិក្សាសម្រាប់និស្សិតកម្ពុជាសិក្សាលើវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកពីតម្រូវការនៃការរៀបចំផែនការសម្រាប់គ្រប់គ្រងទីផ្សារកសិកម្មនៅកម្ពុជា ដោយផ្តោតលើគុណភាព និងសុវត្ថិភាពផលិតផល ដើម្បីផ្តល់លក្ខណៈងាយស្រួលដល់ប្រជាកសិករក្នុងការរៀបចំផែនការដាំដុះទៅតាមតម្រូវការទីផ្សារសហគមន៍អឺរ៉ុបជាក់ស្តែង។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានស្វាគមន៍ទទួលជួបមន្ត្រីការទូតហុងគ្រី ដែលនឹងអញ្ជើញមកកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ ជាទីបញ្ចប់ ភាគីទាំងពីរ នឹងចាត់ និងបញ្ជូនមន្ត្រីសម្របសម្រួល ដើម្បីធ្វើការទំនាក់ទំនង និងសហការជាមួយគ្នាក្នុងការរៀបចំសំណើគម្រោងសហប្រតិបត្តិការនានា ក្នុងវិស័យកសិកម្ម នាពេលឆាប់ៗខាងមុខនេះ។

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 314

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 329

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 590

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 933

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 932

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 916

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1086

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1130

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1179

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...