សេចក្តីជូនដំណឹង ការជ្រើសរើសក្រុមទីប្រឹក្សាផ្នែករចនាវិស្វកម្ម និងត្រួតពិនិត្យការសាងសង់ Engineering Design and Construction Supervision Consultants (CAM/MAFF CLHVIP-CS04)

ចេញ​ផ្សាយ​ ១៨ ធ្នូ ២០២៣ 9788

ក្រោមគម្រោងសុខភាពសត្វឆ្លងដែនក្នុងអនុមហាតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់​ផលិតកម្មតម្លៃ (GMS​ CLHVIP)

គោលបំណងចម្បងនៃការជ្រើសរើសក្រុមទីប្រឹក្សាផ្នែករចនាវិស្វកម្ម និងត្រួតពិនិត្យការសាងសង់ គឺដើម្បីជួយរៀបចំការរចនាវិស្វកម្មលម្អិត និងត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈទាំងអស់ដែលសាងសង់​ក្រោមគម្រោង សុខភាពសត្វឆ្លងដែនក្នុងមហាអនុតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់​ផលិតកម្មតម្លៃ (GMS​ CLHVIP)។

គម្រោងសូមអញ្ជើញក្រុមទីប្រឹក្សាដែលមានចំណាប់អារម្មណ៍ ហើយមានលក្ខណៈសម្បត្តិ និងបទពិសោធន៍ការងារគ្រប់គ្រាន់ ដោយធ្វើការដាក់ពាក្យស្នើសុំផ្តល់សេវាកម្មកនេះ។ទម្រង់ពាក្យស្នើសុំផ្តល់សេវាកម្ម អាចទាញយកបានពីតំណភ្ជាប់ខាងក្រោម៖

https://www.adb.org/sites/default/files/business-guide/436006/eoi-consulting-firms-20180808.docx

ចំពោះ អ្នកដាក់ពាក្យស្នើទាំងអស់តម្រូវឱ្យប្រើប្រាស់ទម្រង់នេះជាចាំបាច់។ ពាក្យស្នើសុំទាំងឡាយណាដែលមិនប្រើតាមទម្រង់នេះនឹងមិនត្រូវបានទទួលយកសម្រាប់ការវាយតម្លៃទេ។

ក្រុមទីប្រឹក្សាដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំផ្តល់សេវាកម្មត្រូវចុះឈ្មោះ និងដាក់ពាក្យតាម Online ដែលមានតំណភ្ជាប់នេះ cms.adb.org។ ការដាក់ពាក្យស្នើសុំតាមអ៊ីមែល ឬស្រោមសំបុត្រនឹងមិនត្រូវបានទទួលយកទេ។ កាលបរិច្ឆេទផុតកំណត់សម្រាប់ការដាក់ពាក្យនៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោកបណ្ឌិត សួន សុធឿន ប្រធានគ្រប់គ្រងគម្រោង GMS-CLHVCIP, sothoeunsuon@gmail.com ដោយចម្លងមកកាន់ bunthim.mey2012@gmail.com ឬមកកាន់អាស័យដ្ឋានខាងក្រោម ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក  និងចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៥:៣០ល្ងាច។

បន្ទប់លេខ PMU ជាន់ទី២ អាគារធំនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) អាសយដ្ឋាននៅភូមិទ្រា ផ្លូវលេខ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

សេចក្តីជូនដំណឹង (លើកទី២) ស្តីពីការអញ្ជើញចូលរួមស្ទង់តម្លៃផ្គត់ផ្គង់ស្បៀងដំណើរការរដ្ឋបាលប្រចាំឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
សេចក្ដីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃស្តីពីការផ្គត់ផ្គង់សំបកកង់រថយន្ត សម្ភារប្រើប្រាស់ និងធុងនីត្រូសែន ប្រចាំឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានសុខភាពសត្វ...
សេចក្តីជូនដំណឹង "ការអញ្ជើញចូលរួមស្ទង់តម្លៃការផ្គត់ផ្គង់សម្ភារនិងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យាប្រចាំឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតក�...
សេចក្តីជូនដំណឹង "ការអញ្ជើញចូលរួមស្ទង់តម្លៃការផ្គត់ផ្គង់ស្បៀងដំណើរការរដ្ឋបាលប្រចាំឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ"
IFB-DKLBM-Cambodia
Announcement_Project_Finance_and_Administrative_Assistant
Announcement_Project_Finance_and_Administrative_Assistant
ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ​ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥
ពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម...
G02B-RFQ-On-Road Motorbikes to be advertised
IFB-G02A-Vehicles and Off-road motorbikes-advertised
ពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ...
សេចក្តីជូនដំណឹង ការជ្រើសរើសក្រុមទីប្រឹក្សាផ្នែករចនាវិស្វកម្ម និងត្រួតពិនិត្យការសាងសង់ Engineering Design and Construction Supervision Consultants (CAM/MAFF CLHVIP-CS04)
ក្រោមគម្រោងសុខភាពសត្វឆ្លងដែនក្នុងអនុមហាតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់​ផលិតកម្មតម្លៃ...
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសទីប្រឹក្សាជាតិផ្នែកលទ្ធកម្ម National Start-up Procurement Consultant (CAM-MAFF-CLHVIP-CS06)
ក្រោមគម្រោងសុខភាពសត្វឆ្លងដែនក្នុងមហាអនុតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់​ផលិតកម្មតម្លៃ...
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសទីប្រឹក្សាអន្តរជាតិផ្នែកលទ្ធកម្ម International Start-up Procurement Consultant (CAM-MAFF-CLHVIP-CS05)
ក្រោមគម្រោងសុខភាពសត្វឆ្លងដែនក្នុងមហាអនុតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់​ផលិតកម្មតម្លៃ...
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសក្រុមទីប្រឹក្សាសម្រាប់កសាងសមត្ថភាពនិងគាំទ្រគោលនយោបាយ Capacity Building and Policy Support Consultants (CAM-MAFF-CLHVIP-CS02)
ក្រោមគម្រោងសុខភាពសត្វឆ្លងដែនក្នុងអនុមហាតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់​ផលិតកម្មតម្លៃ...