ពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម

ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៦ 218

នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី "ការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម" ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី អគ្គនាយកដ្ឋានក្សេត្រសាស្រ្ត ថ្នាក់ដឹកនាំមន្ទីរ ប្រធានការិយាល័យ និងមន្រ្តីការិយាល័យនីតិកម្មកសិកម្មទាំង២៥រាជធានី ខេត្ត ដែលសរុបមានចំនួន100នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ១. ដើម្បីពង្រឹងសមត្ថភាពក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់មន្រ្តីអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម លើការគ្រប់គ្រងការធ្វើពាណិជ្ជកម្មថ្នាំកសិកម្មនិងជីកសិកម្ម ការលក់ដុំលក់រាយថ្នាំកសិកម្មនិងជីកសិកម្ម តាមបណ្តាដេប៉ូក្នុងរាជធានីខេត្តទូទាំងប្រទេស។ និង២. ពិភាក្សាលើបញ្ហាប្រឈមក្នុងការអនុវត្តការងារអធិការកិច្ចនៅថ្នាក់រាជធានី ខេត្ត និងរកដំណោះស្រាយសមស្របសំដៅលើកកម្ពស់ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីធានាបានគុណភាព សុវត្ថិភាព​ និងប្រសិទ្ធភាពជូនភាគីពាក់ព័ន្ធជាពិសេសកសិករ។

ឯកឧត្តមបណ្ឌិត ងិន​ ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត ក៏បានលើកទឹកចិត្តដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងមូល ចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានផុសផុល ដើម្បីទទួលបាននូវធាតុចូលល្អៗជាគន្លឹះក្នុងការបំពេញបន្ថែម ពង្រឹងការអនុវត្តការងារឱ្យកាន់តែមុតស្រួច ចំទិសដៅ និងឆ្លើយតបនឹងចក្ខុវិស័យក្នុងការលើកកម្ពស់ការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម ដើម្បីគុណភាព សុវត្ថិភាព ការកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញសម្រាប់កសិករ។

ពិធីបិទសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម
នាព្រឹកថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ...
ពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម
នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត...
កិច្ចប្រជុំជាមួយអ្នកជំនាញការសហគមន៍អឺរ៉ុប (EU) ទទួលបន្ទុកការងារបណ្តុះបណ្តាល និងកសាងសមត្ថភាពលើផ្នែកអនាម័យ និងភូតគាមអនាម័យ ក្រោមកម្មវិធី ASPIRE-AT
នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦ តំណាងនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ...
ការចុះពិនិត្យជាក់ស្តែង និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងលើដំណាំដំឡូងមី នៅភូមិអូរពី ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
កាលពីថ្ងៃទី២២-២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងាររបស់នាយកដ្ឋានការពារដំណាំ...
ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២៦
យោងតាមការណែនាំរបស់ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្តបានចាត់តាំងលោកបណ្ឌិត...
វគ្គបណ្តុះបណ្តាលស្តីពី ផ្ទេរបច្ចេកទេសដំណាំកៅស៊ូដល់មន្ត្រីកសិកម្មឃុំ នៅខេត្តក្រចេះ
នាថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ដំណាំកៅស៊ូ...
សកម្មភាព​ចុះត្រួតពិនិត្យការគ្រប់គ្រងជី-ថ្នាំកសិកម្ម​ ពីថ្ងៃទី១៨ ដល់ ២២ ខែឧសភា ឆ្នាំ២០២៦
មន្ត្រីជំនាញនៃអគ្គនាយក​ដ្ឋានក្សេត្រ​សាស្ត្រ​ និងមន្រ្តីនីតិកម្មកសិកម្ម​ខេត្ត...
ការចុះពិនិត្យស្ថានភាពសមាសភាពចង្រៃលើដំណាំដូងក្រអូប ស្ថិតនៅភូមិអណ្តូងប្រេង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ...
សិក្ខាសាលាសមិទ្ធផលនៃគម្រោងការគាំទ្រការអនុវត្តគតិយុត្តស្តីពីភាពស៊ាំឱសថប្រឆាំងមេរោគ (Workshop: Action to support the implementation of codex AMR text project)
កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ លោកបណ្ឌិត យន ទ្រី អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត...
សិក្ខាសាលាស្តីពីការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំស្រូវស្របតាមលក្ខខណ្ឌតម្រូវសម្រាប់ទីផ្សារនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប នៅខេត្តបន្ទាយមានជ័យ
នាថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ...
សិក្ខាសាលាស្តីពីការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំស្រូវស្របតាមលក្ខខណ្ឌតម្រូវសម្រាប់ទីផ្សារនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់
កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានការពារដំណាំ...
សិក្ខាសាលាកសាងសមត្ថភាពស្តីពីស្តង់ដារអន្តរជាតិស្ដីពីវិធានការភូតគាមអនាម័យលេខ៣៨: ការចរាចរគ្រាប់ពូជជាអន្តរជាតិ (ISPM38)
នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ...
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ផលិតកម្មដំណាំទុរេនធន់នឹងការប្រែប្រួលអាកាសធាតុស្របតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា និងលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យ...
នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យដែលដឹកនាំដោយលោកបណ្ឌិត...
វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំស្រូវស្របតាមលក្ខខណ្ឌតម្រូវសម្រាប់ទីផ្សារនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប នៅសហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់...
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ...
សកម្មភាពនៃការចុះអនុវត្តការងារត្រួតពិនិត្យជី-ថ្នាំកសិកម្ម របស់មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីនីតិកម្មកសិកម្មខេត្ត
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ មន្រ្តីជំនាញបានចុះត្រួតពិនិត្យឃ្លាំងសន្និធិជី-ថ្នាំកសិកម្មចំនួន​...