KH
|
EN
Toggle navigation
ទំព័រដើម
អំពីក្រសួង
សេចក្តីសង្ខេបអំពីក្រសួង
ទំនាក់ទំនងក្រសួង
ច្បាប់ និងបទដ្ឋានគតិយុត្ត
នាយកដ្ឋាន
នាយកដ្ឋានកិច្ចការរដ្ឋបាល
អគ្គាធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុ
នាយកដ្ឋានផែនការ និងស្ថិតិ
ន.បុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
នាយកដ្ឋាននីតិកម្មកសិកម្ម
នាយកដ្ឋានកសិ-ឧស្សាហកម្ម
មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម
ន.ផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋានកសិកម្ម
អគ្គ.សុខភាពសត្វ និងផលិតកម្មសត្វ
រដ្ឋបាលព្រៃឈើ
រដ្ឋបាលជលផល
អគ្គនាយកដ្ឋានកៅស៊ូ
សេវាសាធារណៈ
ប្រព័ន្ធបញ្ជរតែមួយជាតិ
ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ
កម្រងសេវាសាធារណៈ
បណ្ណាល័យកសិកម្ម
អ៉ីម៉ែល
ទំព័រដើម
អំពីយើង
ទំនាក់ទំនង
សេវាសាធារណៈ
ឯកសារ
ព្រឹត្តិការណ៍
ប្រព័ន្ធជលផល
មូលដ្ឋានទិន្នន័យ ផលចាប់ទឹកសាបដោយ IFReDI
នេសាទគឺជាសកម្មភាពដ៏សំខាន់សម្រាប់ប្រជាជនជាច្រើនរស់នៅក្នុងតំបន់ទឹកសាបនិងតំបន់ឆ្នេរ ហើយត្រូវបានចាត់ទុកថាជាប្រភពប្រូតេអ៊ីនដ៏សំខាន់សម្រាប់ប្រជាជននៅតាមជនបទ។ នៅប្រទេសកម្ពុជាមានការអង្កេតផលចាប់តាមបែបវិទ្យាសាស្ត្រ លើការនេសាទដាយត្រីខ្នាតធំ។ ស្ថិតិជលផលផ្សេងទៀតផ្អែកលើប្រព័ន្ធរាយការណ៍ជាទម្លាប់ ដែលប្រើប្រាស់កម្រងសំណួរប្រចាំខែ ដែលនាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងសហប្រតិបត្តិការអន្តរជាតិ (DPFIC) ផ្ញើទៅខណ្ឌរដ្ឋបាលជលផលបំពេញ។ ទោះបីជានេសាទខ្នាតតូចបានរួមចំណែកយ៉ាងធំធេងដល់ផលនេសាទក៏ដោយ មិនទាន់មានការអនុវត្ដការវាយតម្លៃផលនេសាទខ្នាតតូចជាប្រចាំនៅឡើយ លើកលែងតែការស្ទង់មតិបែបវិទ្យាសាស្ត្រ ដែលមានកម្រិតកំណត់នៅតាមមូលដ្ឋាន ដែលមិនអាចប្រើសម្រាប់ការប៉ាន់ប្រមាណនៃផលចាប់និងកម្លាំងធ្វើនេសាទសរុបបាន។ ស្ថិតិជលផលបច្ចុប្បន្នទាំងអស់គឺផ្អែកលើផលចាប់រាយការណ៍ដោយរដ្ឋបាលថ្នាក់ក្រោម បូកសរុបដោយរដ្ឋបាលជលផល និងសម្រាប់ប្រើថ្នាក់ជាតិ។ ទិន្នន័យ ដែលបានរាយការណ៍ចុងក្រោយគឺទទួលបានពីរបាយការណ៍ថ្នាក់ឃុំ ផ្អែកលើអ្នកផ្តល់ព័ត៌មានសំខាន់ៗ ការសង្កេត និងកំណត់ត្រា ដែលរក្សាទុកដោយអាជ្ញាធររដ្ឋាភិបាលមូលដ្ឋាន។ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប (IFReDI) ដោយមានជំនួយបច្ចេកទេសពីកម្មវិធី FAO CAPFISH ក្រោមការគាំទ្រថវិការបស់សហភាពអឺរ៉ុប បច្ចុប្បន្នកំពុងអនុវត្តការស្ទង់មតិវាយតម្លៃផលចាប់តាមបែបវិទ្យាសាស្ត្រ (CAS) ដោយប្រើការសម្ភាសន៍គ្រួសារនេសាទប្រចាំខែ។ គោលបំណងនៃការវាយតម្លៃ គឺដើម្បីទទួលបានព័ត៌មានកាន់តែប្រសើរអំពីនេសាទនិងកម្លាំងធ្វើនេសាទ ដោយគ្រួសារនេសាទខ្នាតតូចក្នុងប្រទេស កម្ពុជា និង ដើម្បីបង្កើតវិធីសាស្រ្តតាមដានផលចាប់សម្រាប់ខណ្ឌរដ្ឋបាលជលផលអនុវត្ដប្រកបដោយនិរន្ដរភាព ដោយមានការគាំទ្របច្ចេកទេសដោយ IFReDI។ ការវាយតម្លៃផលចាប់ជលផលទឹកសាបប្រើប្រាស់វិធីសាស្រ្តតាមបែបរំលឹកឡើងវិញ ដែលអ្នកឆ្លើយតបនឹងការស្ទង់មតិត្រូវផ្ដល់ព័ត៌មានអំពីផលចាប់និងកម្លាំងធ្វើនេសាទក្នុងគ្រួសារ។ ការស្ទង់មតិតាមវិធីសាស្ដ្រនេះអនុញ្ញាតឱ្យជ្រើសរើសសំណាកគម្រូខ្ពស់គ្រប់គ្រាន់ ដោយមិនចាំបាច់ចំណាយខ្ពស់ទាក់ទងនឹងផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកឆ្លើយសំនួរ ដូចការស្ទង់មតិកត់ត្រាសៀវភៅបន្ទុក។ ទិន្នន័យប្រមូលបានត្រូវបានប្រើប្រាស់ចម្បងសម្រាប់ការវាយតម្លៃកម្រិតប្រភេទ ហើយក៏អាចប្រើសម្រាប់គណនាកម្លាំងធ្វើនេសាទ ការប្រើប្រាស់ផលនេសាទ (រាល់អ្វីដែលផលចាប់ត្រូវបានប្រើ សម្រាប់ពាណិជ្ជកម្ម ការប្រើប្រាស់ផលនេសាទស្រស់ ការកែច្នៃ និងការប្រើប្រាស់ផ្សេងទៀត) តម្លៃពាណិជ្ជកម្ម និងតម្លៃពាក់ព័ន្ធផ្សេងទៀត។ គោលដៅចម្បងនៃការស្ទង់មតិគឺបង្កើតការប៉ាន់ប្រមាណ ដែលប្រើសម្រាប់វាយតម្លៃនិងបំពេញបន្ថែមដល់ការប៉ាន់ប្រមាណផ្អែកលើមូលដ្ឋានរាយការណ៍នៅថ្នាក់ខេត្ដ។ ការវាយតម្លៃតាមបែបវិទ្យាសាស្ត្រប្រើប្រាស់ការស្ទង់មតិសំខាន់ៗចំនួនពីរ ដើម្បីប្រមូលទិន្នន័យចាំបាច់ទាំងអស់សម្រាប់ការប៉ាន់ប្រមាណសូចនាករជលផល និងអនុញ្ញាតឱ្យគណនាផលចាប់សរុបសម្រាប់ជលផលទឹកសាប និងនៅតាមតំបន់ជលផលនិងខេត្ត។ ទម្រង់សំភាសន៍ជ្រើសរើសគ្រួសារ (HSI) ដើម្បីជ្រើសរើសគ្រួសារដោយចៃដន្យ និងដើម្បីប្រមូលទិន្នន័យអំពីការពឹងផ្អែកលើនេសាទតាមគ្រួសារនីមួយៗ (ព្រមទាំងធ្វើការវាយតម្លៃសមាមាត្រនៃគ្រួសារនេសាទផងដែរ) និងទម្រង់សម្ភាសន៍ផលចាប់តាមគ្រួសារ (HCI) ដែលប្រមូលទិន្នន័យអំពីផលចាប់តាមប្រភេទ កម្លាំងធ្វើនេសាទ និងការចូលរួមការនេសាទតាមភេទ និងការប្រើប្រាស់ផលនេសាទ (រួមទាំងតម្លៃ)។ ទិន្នន័យទាំងអស់ត្រូវបានប្រមូលតាមបែបឌីជីថល ដោយប្រើទម្រង់ស្ទង់មតិ ដំណើរការដោយកម្មវិធី Kobo Toolbox។ ដើម្បីជួយសម្រួលដល់ការទទួលបានទិន្នន័យ និងការរៀបចំរបាយការណ៍ដោយមន្ដ្រីរដ្ឋបាលជលផល ទិន្នន័យដែលប្រមូលបានទាំងអស់ពីការស្ទង់មតិត្រូវបានបញ្ចូលក្នុងមូលដ្ឋានទិន្នន័យអនឡាញ។ មូលដ្ឋានទិន្នន័យមានការកំណត់ដល់ការចូលប្រើជាសាធារណៈ ចំណែកឯរបាយការណ៍បានពីការប៉ាន់ប្រមាណ ដែលត្រូវបានបោះពុម្ពផ្សាយប្រចាំខែនិងប្រចាំឆ្នាំទាំងអស់ អនុញ្ញាតអោយអ្នកប្រើប្រាស់ទាញយកទាំងជាភាសាខ្មែរនិងអង់គ្លេស។
ចូលទៅកាន់ប្រព័ន្ធ