នាវានេសាទសមុទ្រ និងអាជ្ញាប័ណ្ណ

មូលដ្ឋានទិន្នន័យនាវានេសាទសមុទ្រ និងលិខិតអនុញ្ញាតធ្វើនេសាទសមុទ្រ

រដ្ឋបាលជលផលបានធ្វើជំរឿននាវានេសាទសមុទ្រនៅឆ្នាំ២០១៨ ដោយមានការគាំទ្រថវិកាពីសហភាព     អឺរ៉ុប។ ជាលទ្ធផល បញ្ជីនាវានេសាទសមុទ្រដំបូងបង្អស់ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ដោយមានកំណត់ត្រានាវានេសាទសរុប ៧៥៥២ គ្រឿង។ ដោយផ្អែកលើទិន្នន័យនិងពត៌មានដែលប្រមូលបាន មូលដ្ឋានទិន្នន័យនាវានេសាទត្រូវបានបង្កើតឡើង និងបន្ទាប់មកបានធ្វើបច្ចុប្បន្នភាព ក្រោមជំនួយបច្ចេកទេសពីកម្មវិធី FAO CAPFISH ដើម្បីជាកំណត់ត្រាផ្លូវការស្តីពីនាវានេសាទសមុទ្រទាំងអស់ក្នុងប្រទេសកម្ពុជា។ ផ្ទាំងតារាងទិន្នន័យខាងមុខនៃមូលដ្ឋានទិន្នន័យអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការស្វែងរក ជ្រើសយក បង្ហាញ បោះពុម្ព ទាញចេញ និងកែសម្រួលកំណត់ត្រានាវានេសាទសមុទ្រ។

ក្រៅពីជាទិន្នន័យគោលសម្រាប់ជំរឿននាវានេសាទសមុទ្រនៅឆ្នាំ២០១៨ មូលដ្ឋានទិន្នន័យនេះក៏អាចឱ្យ    មន្ដ្រីរដ្ឋបាលជលផលនៅថ្នាក់ជាតិនិងថ្នាក់ខេត្តចូលប្រើប្រាស់ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីនាវានេសាទសមុទ្រ និងបានភ្ជាប់វាជាមួយទិន្នន័យផ្សេងៗ សម្រាប់ប្រមូលនិងវិភាគទិន្នន័យផងដែរ។ មន្ដ្រីរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ត្រូវបានផ្តល់សិទ្ធិចូលប្រើ ដើម្បីធ្វើសុពលភាព កែសម្រួល ឬបន្ថែមកំណត់ត្រាថ្មី។ មន្ដ្រីរដ្ឋបាលជលផលនិងខណ្ឌរដ្ឋបាលជលផលក៏បានទទួលការបណ្តុះបណ្តាលលើការប្រើប្រាស់មូលដ្ឋានទិន្នន័យសម្រាប់ការធ្វើបច្ចុប្បន្នភាព បន្ថែម ឬលុបកំណត់ត្រានាវាផងដែរ។

លើសពីនេះ មូលដ្ឋានទិន្នន័យនាវានេះក៏រួមបញ្ចូលទិន្នន័យនៃការចុះបញ្ជីនាវានេសាទសមុទ្រ និងទិន្នន័យលិខិតអនុញ្ញាតធ្វើនេសាទសមុទ្រ។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផលកំពុងដាក់រួមបញ្ចូលទិន្នន័យនាវានេសាទសមុទ្រដែលបានបំពាក់ប្រព័ន្ធតាមដាននាវានេសាទសមុទ្រ ទៅក្នុងមូលដ្ឋានទិន្នន័យនេះផងដែរ។

 

ស្ថិតិ ជំរឿននាវានេសាទសមុទ្រ ២០១៨

 

ចំនួននាវានេសាទសមុទ្រដែលបានធ្វើជំរឿន

ល.រ ខេត្តតំបន់ឆ្នេរ ចំនួននាវានេសាទសមុទ្រ ចំនួននាវានេសាទសមុទ្រគិតជា%
កោះកុង ៣៣៩៦ ៤៥,០
ព្រះសីហនុ ២៥២៣ ៣៣,៤
កំពត ១០៣៩ ១៣,៨
កែប ៥៩៤ ៧,៩
សរុប ៧៥៥២ ១០០

 

ចំនួននាវានេសាទសមុទ្រខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច

ប្រភេទនាវានេសាទ ចំណាត់ថ្នាក់ (ម) កោះកុង ព្រះសីហនុ កំពត កែប សរុប
នាវានេសាទខ្នាតធំ ≥ ២៤ ១០ ១០
នាវានេសាទខ្នាតមធ្យម ១២ ≤ ២៤ ៩៦២ ១៥៤៥ ៦២៩ ៣៦៧ ៣៥១២
នាវានេសាទខ្នាតតូច < ១២ ២៤២៤ ៩៧៨ ៤១០ ២២៧ ៤០៣០
សរុប ៣៣៩៦ ២៥២៣ ១០៣៩ ៥៩៤ ៧៥៥២

 

ចំនួននាវានេសាទសមុទ្រធ្វើចំណាត់ថ្នាក់តាមកម្លាំងម៉ាស៊ីន

ចំណាត់ថ្នាក់តាមកម្លាំងម៉ាស៊ីន (សេះ) កោះកុង ព្រះសីហនុ កំពត កែប សរុប
< ៥០ ២៩៦៧ ២១១៥ ១០២៨ ៥៨៩ ៦៦៩៩
៥១ - ៩០ ១៥៧ ១១០ ២៧៩
៩១ - ១៨០ ១៧៩ ២៥៧ ៤៤០
១៨១ - ២៧០ ៥៧ ២៦ ៨៣
២៧១ - ៥៤០ ៣៦ ១៥ ៥១
សរុប ៣៣៩៦ ២៥២៣ ១០៣៩ ៥៩៤ ៧៥៥២

 

ចំនួននាវានេសាទសមុទ្របានចុះបញ្ជី និងមិនបានចុះបញ្ជី

ការចុះបញ្ជី កោះកុង ព្រះសីហនុ កំពត កែប សរុប គិតជាភាគរយ
មិនបានចុះបញ្ជី ៣២១៧ ២៤៦៩ ១០៣៩ ៥៩៣ ៧៣១៨ ៩៧
បានចុះបញ្ជី ១៩១ ៤១ ២៣៤
សរុប ៣៤០៨ ២៥១០ ១០៤១ ៥៩៣ ៧៥៥២ ១០០