របាយការណ៍

ចេញ​ផ្សាយ​ ១៣ មីនា ២០១៨ 19377

របាយការណ៍សកម្មភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ របស់នាយកដ្ឋា​​​បុគ្គលិកនិង​​អភិវឌ្ឍន៍​​ធនធាន​មនុស្ស

ដើម្បីចូលរួមចំណែកអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពស្របតាមគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និង​​​ទិស​​​​ដៅការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសានាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍​​​ធនធាន​មនុស្សបាន​​​ខិត​​ខំបំពេញភារកិច្ចយ៉ាងសកម្ម និងយក​ចិត្តទុកដាក់ជាសំខាន់លើការងារគ្រប់គ្រមន្ត្រីរាជការ ការងារអភិវឌ្ឍន៍ធនធានមនុស្ស ការងារ​រៀបចំរចនាសម្ព័ន្ធ ការងារ​រៀបចំមន្ត្រីកាន់មុខតំណែង ការងាររៀបចំ​​​ស្នើសុំ​គ្រឿង​ឥស្សរិយ​យស និងការងារ​រៀបចំដាក់មន្ត្រីគ្រប់អាយុឲ្យចូលនិវត្ដន៍ ដល់មន្ត្រីរាជការគ្រប់អង្គភាព​​​​ថ្នាក់កណ្តាលនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ឲ្យ​ស្របទៅតាម​​​​លិខិត​​បទដ្ឋាននានា។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨​នេះ នាយកដ្ឋា​​​បុគ្គលិកនិង​​អភិវឌ្ឍន៍​​ធនធាន​មនុស្ស បានខិតខំបំពេញភារកិច្ច​របស់​ខ្លួន​យ៉ាង​សកម្ម​ដោយទទួលបាន​លទ្ធផល​​អនុវត្ត​ការងារ  ដូច​ខាង​ក្រោម៖

-​​​សកម្មភាពការងារអនុវត្ត 

.-ការងាររដ្ឋបាល ផែនការគណនេយ្យ និងសហប្រតិបត្តិការ

-ការងាររដ្ឋបាល

- បានទទួល និងសម្រួលចរាចរលិខិតចេញ ចូល ជូនថ្នាក់ដឹកនាំនាយកដ្ឋាន និងដោះស្រាយផ្គត់ផ្គង់សម្ភារការិយាល័យដល់បណ្តាការិយាល័យបានទាន់ពេលតាម​តម្រូវ​ការ​​

- បានទទួលលិខិតចូលក្រសួងសរុបមានចំនួន ៨៧៥ច្បាប់  និងបានបញ្ជូនលិខិតចេញជាផ្លូវការរបស់​នាយកដ្ឋាន​​មានចំនួន៨៣លេខ ដែលនាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស ជាអ្នករៀបចំ ដើម្បីសុំ​​ការសម្រេចពីថ្នាក់ដឹកនាំក្រសួង

- បានចម្លងឯកសារដែលត្រូវផ្សព្វផ្សាយដូចជា  អនុក្រឹត្យ  សារាចរ   សេចក្តីសម្រេច  និងលិខិតផ្សេងៗ ​​​​​ចែកជូនការិយាល័យ​ពាក់ព័ន្ធ ដើម្បីជ្រាបនិងអនុវត្ត

ថ្នាក់ដឹកនាំនាយកដ្ឋានបានចូលរួមប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រីមានចំនួន០១លើក អន្តរក្រសួងមាន​ចំនួន១១​លើក​  និងនៅទីស្តីការក្រសួង មានចំនួន៤៩លើក

- បានចាត់តាំងមន្រ្តីរាជការយាមប្រចាំការក្នុងទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ពេល​ឈប់​​សម្រាកក្នុងពិធីបុណ្យផ្សេងៗបានចំនួន០២លើក                                                                                                                              

- បានចាត់តាំងមន្រ្តីរាជការចូលរួមទទួលគណៈប្រតិភូផ្សេងៗ បានចំនួន០១លើក។

-ការងារផែនការ គណនេយ្យ

- គ្រប់គ្រងថវិកាកម្មវិធី និងតាមដានការអនុវត្តសកម្មភាពរបស់ការិយាល័យនីមួយៗ និងសកម្មភាព​របស់​នាយកដ្ឋាន

- បានរៀបចំឯកសារផ្ទេរប្រាក់ឧបត្ថម្ភផ្សេងៗជូនតាមអង្គភាព

- បានរៀបចំបូកសរុបរបាយការណ៍តាមដាន និងវាយតម្លៃការអនុវត្តថវិកាកម្មវិធីប្រចាំត្រីមាសទី៤​ឆ្នាំ២០១៧ (ទម្រង់M1) និងរបាយការណ៍ប្រចាំឆ្នាំ(ទម្រង់M2) តារាងឧបសម្ព័ន្ធ (២៤,២៥) ជូន​ក្រសួង​បានទាន់​ពេលវេលា 

- បានរៀបចំសម្របសម្រួលឯកសារសម្រាប់ការអនុវត្តចំណាយរបស់ការិយាល័យអនុវត្តគម្រោង

- បានរៀបចំបូកសរុបថវិកាចំណាយ ​​ដើម្បីស្នើការទូទាត់ថវិការជ្ជទេយ្យបុរេប្រទាន​ជុំទី១វគ្គ១ ​សម្រាប់​ការ​​​​​គ្រប់គ្រងថវិកាឆ្នាំ២០១៨

- បានរៀបចំបូកសរុបរបាយការណ៍ចំណាយថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០១៧ ជូន​ក្រសួងតាម​សារាចណែនាំ

- កំពុងរៀបចំឯកសារផែនការយុទ្ធសាស្រ្តថវិកា (BSP) ២០១៩-២០២១។

-ការងារសហប្រតិបត្តិការ

- បានប្រជុំក្រុមការងារ ស្តីពីការរៀបចំកសាងគោលនយោបាយធនធានមនុស្ស (ពិគ្រោះយោបល់លើ​ការរៀបចំមាតិកា និងដាក់បញ្ចូលធាតុសំខាន់ៗចូលក្នុងគោលនយោបាយធនធានមនុស្ស)

- បានប្រជុំក្រុមការងារត្រៀមលក្ខណៈបើកវគ្គបណ្តុះបណ្តាល ស្តីពីការ​គ្រប់គ្រង និងភាពជាអ្នកដឹកនាំ និងស្តីពីការពិពណ៌នាការងារ និងការវាយតម្លៃលទ្ធផលការងារ

.-ការងារគ្រប់គ្រងមន្ត្រីរាជការ

         នៅក្នុងត្រីមាសទី១ ឆ្នាំ២០១នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្រប​ខ័ណ្ឌមន្ត្រីរាជការ​សរុបទូទាំង​​ប្រទេស មានចំនួន.៨៦៧នាក់  ជានារី១៥៨៤នាក់  ស្មើនឹង ២៣% ក្នុងនោះ

  • អង្គភាពថ្នាក់កណ្តាល មានចំនួន.៨៧៤នាក់ ជានារី៨០២នាក់ ស្មើនឹង ២៧%
  • អង្គភាពថ្នាក់រាជធានី ខេត្ត មានចំនួន.៩៩៣នាក់​​  ជានារី៧៨២នាក់ ស្មើនឹង១៩%

     ក-ការងារតែងតាំង

         ត្រូវបានតែងតាំងដំឡើងឋានៈ និងផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការសរុបមានចំនួន៤៧នាក់ នារីចំនួន​០៩នាក់​​  ក្នុងនោះ

- ដំឡើងថ្នាក់អនុប្រធាននាយកដ្ឋានចំនួន១៨នាក់​  នារីចំនួន០២នាក់

- ដំឡើងថ្នាក់ប្រធានការិយាល័យចំនួន០៨នាក់ នារីចំនួន០១នាក់ និងថ្នាក់អនុប្រធាន​ការិយាល័យ​មានចំនួន១៤នាក់  នារីចំនួន០៤នាក់

- ដំឡើងថ្នាក់អធិការចំនួន ០៤នាក់  នារីចំនួន០១នាក់

- ដំឡើងថ្នាក់​នាយរង​អធិការដ្ឋានចំនួន០២នាក់

- ផ្ទេរ និងសម្រួលភារកិច្ចថ្នាក់អនុប្រធានការិយាល័យចំនួន ០១នាក់ (ជានារី)។  

      ខ-ការងារក្របខ័ណ្ឌ

  • បានចេញប្រកាសលុបឈ្មោះមន្ត្រីចេញពីក្រខ័ណ្ឌមានចំនួន១៩នាក់ នារី០៣នាក់ ក្នុងនោះ បោះបង់ចោលការងារមាចំនួន ០៥នាក់ នារី០១នាក់ សុំលាឈប់ពីការងារមានចំនួន ០២នាក់(ជានារី)  និងមរណភាព មានចំនួន១២នាក់​   
  • បានចេញប្រកាសផ្ទេរមន្ត្រីរាជការក្រៅក្រសួងមានចំនួន០៧នាក់ ក្នុងនោះ  ផ្ទេរចេញមានចំនួន​០២នាក់ និងផ្ទេរ​ចូល​មានចំនួន០៥នាក់​ និងផ្ទេរផ្ទៃក្នុងក្រសួងមានចំនួន៤៤នាក់ក្នុងនោះ ផ្ទេរចេញ​ចំនួន​២២នាក់ ផ្ទេរ​ចូល​​មានចំនួន២២នាក់
  • បានធ្វើលិខិតផ្តល់នីត្យានុកូលភាពជូនមន្រ្តីរាជការបានចំនួន៤១នាក់ ជានារីចំនួន០៣នាក់
  • ត្រៀមរៀបចំប្រឡងជ្រើសរើសមន្រ្តីក្របខ័ណ្ឌថ្មី ដែលក្រសួងមុខងារសាធារណៈ​បែងចែកឲ្យមក​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួន៤០នាក់។

     គ-ការងារពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ  

     - បានចុះបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអត្ថប្រយោជន៍​មន្រ្តីរាជការនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត                  ក្រចេះ នៅថ្ងៃទី១២ដល់១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានមន្រ្តីរាជការចូលរួមចំនួន៥៤នាក់

     - បានចុះបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីលទ្ធភាពក្នុងការអនុវត្តន៍មុខងារភារកិច្ចរបស់​ការិយាល័យ​កសិកម្ម​​ក្រុង ស្រុក ខណ្ឌ នៅមន្ទីរ​កសិកម្ម រុក្ខា                  ប្រមាញ់  និងនេសាទខេត្តសៀមរាប នៅថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ដែលមាន​មន្រ្តីរាជការ​​ចូលរួមចំនួន៥២ នាក់

     - បានចុះបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីអត្ថប្រយោជន៍មន្រ្តីរាជការ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ នៅថ្ងៃទី២៧ដល់២៩ ខែមីនា​              ឆ្នាំ២០១៨ ​ដែលមានមន្រ្តីរាជការ​ចូលរួម​ចំនួន​ ៦១នាក់

     - បានចុះសិក្សាពីតម្រូវការនៃការប្រើប្រាស់ធនធានមនុស្សរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តមណ្ឌលគីរី នៅថ្ងៃទី០៦ដល់១០ ខែកុម្ភៈ​ ឆ្នាំ២០១៨ ​         នឹងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ​​​​​​ខេត្តស្វាយ​រៀង នៅថ្ងៃទី២៧ដល់២៩ ខែមីនា​ ឆ្នាំ២០១៨។

    ឃ-ច្បាប់ឈប់ម្រាកការងារ និងលិខិតបទដ្ឋាននានា           

  • បានចេញលិខិតអនុញ្ញាតច្បាប់ឈប់សម្រាកការងារមានចំនួន៤០នាក់ ជានារីចំនួន២៦នាក់ ក្នុងនោះ​មាន៖ ច្បាប់ឈប់​ម្រាក​​​​​​ប្រចាំឆ្នាំមានចំនួន​១៥នាក់ ជានារីចំនួន០៤នាក់ ច្បាប់ព្យាបាលជម្ងឺមានចំនួន​០៧នាក់ ជានារីចំនួន០៤នាក់ និង​​​ច្បាប់សម្រា​​​​​មាតុភាពមាចំនួន១៨​នាក់
  • បន្តរៀបចំធ្វើប័ណ្ណសំគាល់ខ្លួនរបស់មន្រ្តីរាជការដល់អង្គភាពថ្នាក់កណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត។

.-ការងារបៀវត្ស ពលកម្ម

  • បានពិនិត្យ កែតម្រូវលើការប្រែប្រួលស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសារពីខែកុម្ភៈ និងខែមីនា​ឆ្នាំ២០១៨
  • បានចេញប្រកាសដាក់មន្ត្រី​រាជការឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្សមានចំនួន១៥នាក់ ជានារី០១នាក់
  • បានចេញប្រកាសឲ្យមន្ត្រីរាជការ ចូលបម្រើការងារនៅអង្គភាពដើមវិញមានចំនួន២២នាក់ ជានារី០៤​នាក់
  • បានចេញប្រកាសដាក់មន្ត្រីឲ្យចូលនិវត្តន៍ និងបាត់បង់សម្បទាវិជ្ជាជីវៈមានចំនួន៥២នាក់ ជានារី១២នាក់
  • បានចេញប្រកាសឲ្យប្រើប្រាស់មន្រ្តីជាប់កិច្ចន្យានៅអង្គភាពថ្នាក់កណ្តាលចំនួន ៦៣០នាក់
  • បានចេញលិខិតអនុញ្ញាតឲ្យប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យានៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​រាជធានី ខេត្ត ចំនួន ៣៩៤នាក់។

.-ការងារអភិវឌ្ឍន៍ធនធានមនុស្ស 

     ក-ការងារបណ្តុះបណ្តាល

     ការងារបណ្តុះបណ្តាលក្នុង និងក្រៅប្រទេសសរុបមានចំនួន ៦០៧នាក់ ជានារី១៦៨នាក់ ក្នុងនោះ

  • ការបណ្តុះបណ្តាលក្នុងប្រទេស រយៈពេលខ្លី​និង​មធ្យមមានចំនួន ៤៦១​នាក់ ជានារី១១៧​នាក់ ​ 
  • ការបណ្តុះបណ្តាលក្រៅប្រទេស សរុបមានចំនួន ១៤៦នាក់ ជានារី៥១នាក់ ​ក្នុងនោះ៖ ការបណ្តុះ​បណ្តា​ល​​​​រយៈពេល​​ខ្លី​និងមធ្យមមានចំនួន១៤២នាក់  ជានារី៤៩នាក់​​​​​​​  និងរយៈពេលវែង​មាន​ចំនួន​០៤​នាក់ ជា​នារី​០២​នាក់

     ខ-ការងារសម្របសម្រួលជាមួយគ្រឹះស្ថានសិក្សាកសិកម្ម និងអង្គភាពក្រោមឱវាទក្រសួង

     បានពិនិត្យចងក្រងបែបបទ សម្របសម្រួលចេញសេចក្តីសម្រេច ដូចខាងក្រោម

  • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការ សាស្រ្តាចារ្យ សាស្រ្តាចារ្យរង និងជំនាញ​ការបរទេ​ស​​ជាអ្នកដឹកនាំ និងជំនួយការដល់និស្សិតថ្នាក់បរិញ្ញារង ជំនាន់ទី១ និងថ្នាក់បរិញ្ញាជំនាន់ទី៣០  ដើម្បី​សរសេររបាយការណ៍ និងសារណាបទបញ្ចប់ការសិក្សា ក្នុងឆ្នាំ​សិក្សា​២០១៦-​​២០១៧ នៅ​សាកលវិទ្យាល័យភូមិន្ទកសិកម្ម
  • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការ និងគ្រូបង្រៀន ជាអ្នកដឹកនាំនិងជំនួយការ​ដល់​និស្សិតថ្នាក់បរិញ្ញាបត្រផ្នែកបណ្តុះបណ្តាលបន្ត ដើម្បីសរសេរសារណាបទបញ្ចប់ការសិក្សាជំនាន់​ទី១៥ ក្នុងឆ្នាំ​សិក្សា​២០១៦-​​២០១៧ នៅ​សាលាជាតិកសិកម្មកំពង់ចាម
  • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងគណៈកម្មការរដ្ឋ និងអនុគណៈកម្មការរដ្ឋ សម្រាប់កិច្ច​ការពារសារណាបទបញ្ចប់ការសិក្សានិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តកសិកម្ម ផ្នែកអាហារូបករណ៍ ជំនាន់ទី១២ និងផ្នែកបណ្តុះបណ្តាលបន្ត ជំនាន់ទី១៥ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ នៅសាលាជាតិ​កសិកម្ម​កំពង់ចាម
  • បានធ្វើលិខិតបង្គាប់ការឲ្យមន្រ្តីចូលមម្រើការងារនៅអង្គភាពដើមវិញ មានចំនួន ០៤នាក់
  • ​​​​​​​បានចេញដីការអម និងចម្លងឯកសារផ្សព្វផ្សាយទៅគ្រប់អង្គភាពថ្នាក់កណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត សម្រាប់​​​ជ្រើស​​​រើស​មន្រ្តី​​​ចូលរួមវគ្គបណ្តុះបណ្តាល​ដែល​ទទួល​អាហា​រូបករណ៍​ផ្សេងៗ មានចំនួន​២៣លេខ។

.-ការងាររចនាសម្ព័ន្ធ និងការកសាងលិខិតបទដ្ឋាន

      - បានពិនិត្យផ្ទៀងផ្ទាត់   លើសំណើសុំគ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ នៅតាមបណ្តាអង្គភាពនានា ចំណុះក្រសួងប្រចាំឆ្នាំ២០១៧-២០១៨។

-ការលំបាក  

    ថ្វីបើមានការខិតខំប្រឹងប្រែងរបស់មន្ត្រីនាយកដ្ឋាន និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង យ៉ាងណាក៏ដោយ ក៏ការអនុវត្តន៍ភារកិច្ចទាំងនោះតែងជួបប្រទះនូវការលំបាក ស្មុគស្មាញជាច្រើនទៀត ដែលនឹងត្រូវ មានវិធានកាមួយចំនួនសម្រាប់កែលម្អ​ និងដោះស្រាយបន្ថែមទៀត ដូចជា

  • រាល់ការបញ្ជូនឯកសារចាត់មន្ត្រីឲ្យទៅចូលរួមវគ្គបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស នៅតែមិនទាន់​បានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់ក្រសួង ពោលគឺឯកសារផ្ញើមកនៅពុំទាន់បានគ្រប់គ្រាន់ និង​មានការយឺតយ៉ាវមកមិនទាន់ពេលវេលាកំណត់        
  • រាល់ការបញ្ជូនឯកសារស្នើសុំមេដាយការងារជូនមន្រ្តីរាជការ នៅតាមបណ្តាអង្គភាពនានាចំណុះក្រសួង គឺនៅមានការយឺតយ៉ាវមិនទាន់ពេលវេលាកំណត់ ទោះបី​មានការក្រើនរំលឹកក៏ដោយ ហើយក៏ពុំបាន​អនុវត្តទៅតាម​គោលការណ៍១០% របស់រាជរដ្ឋាភិបាល​ជាហេតុនាំឲ្យមានការលំបាកក្នុងការ​អនុវត្ត​ការងារ
  • ខ្វះមធ្យោបាយសម្រាប់ចុះបេសកកម្មតាមបណ្តាខេត្ត ជាពិសេសការចុះត្រួតពិនិត្យស្ថានភាព​មន្រ្តី​​រាជ​​ការ​នៅ​តា​ម​អង្គភាព
  • ខ្វះបន្ទប់សម្រាប់អង្គុយធ្វើការ បន្ទប់តូចចង្អៀត។

-សន្និដ្ឋាន  

នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ ទោះបីមានជួប​ការលំបាកយ៉ាងណាក្តី ថ្នាក់ដឹកនាំ​នាយកដ្ឋាន​រួមផ្សំ​និង​ការខិត​ខំ​ប្រឹង​​​ប្រែង​របស់ថ្នាក់ដឹក​នាំ​ការិយាល័យ និងមន្រ្តីរាជការក្រោមឱវាទនាយកដ្ឋាន បានខិតខំ​បំពេញភារកិច្ច​ធ្វើ​ឲ្យ​អង្គភាព​មាន​​ភាពរីកចម្រើន​កាន់តែប្រសើរឡើង ជាពិសេសនាយកដ្ឋានសម្រេចបានស្នាដៃការងារចម្បងៗជាបន្តបន្ទាប់ ដែលបាន​​​កំណត់ក្នុងទិសដៅ​ការងារឆ្នាំ២០១៧

-ទិសដៅការងារអនុវត្ត

  • បន្តយកចិត្តទុកដាក់លើការសិក្សាស្រាវជ្រាវ និងកសាងគោលការណ៍ លិខិតបទដ្ឋានណែនាំជាសារាចរ សេចក្តីណែនាំអំពីការងារគ្រប់គ្រងមន្ត្រីរាជការ និងរៀបចំបែបបទការអនុវត្តន៍ជាក់ស្តែង ក្នុងការគ្រប់គ្រ​​ធនធានមនុស្ស ឲ្យល្អប្រសើរតាមប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា ដោយចងក្រងតាមកម្រិសញ្ញាបត្រ មុខជំនាញ និងតាមមុខ​តំណែង ដើម្បីជា​ឯកសារសម្រាប់ក្រសួងប្រើប្រាស់
  • បន្តពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋបាល និងពង្រឹងការងារទទួលគ្រប់គ្រង និងបែងចែកបញ្ជូន​លិខិត​ស្នាម​តាមបែបបទរដ្ឋបាលឲ្យបានទាន់ពេលវេលា
  • បន្តរៀបចំសម្របសម្រួលការងារកសាងគោលការណ៍ លិខិតបទដ្ឋាន សេចក្តីសម្រេច​ និងប្រកាសជូន​អង្គភាព​ពាក់ព័ន្ធ​សម្រាប់ពង្រឹងលើការងារបណ្តុះបណ្តាលធនធានមនុស្ស ដោយលើក​គម្រោងបញ្ជូន​មន្រ្តីរាជការ​ទៅ​សិក្សា​​រយៈពេលវែង មធ្យម ខ្លីនៅក្នុង និងក្រៅប្រទេសតាមជំនាញឲ្យបានច្រើន
  • ពិនិត្យ និងកែលម្អលើការងាររៀបចំរចនាសម័្ពន្ធ សេចក្តីព្រាងប្រកាស ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទក្រសួង
  • ជំរុញការងាររៀបចំបៀវត្សប្រចាំខែជូនមន្រ្តីរាជការ ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ
  • ជំរុញការអនុវត្តគម្រោងថវិកាតាមកម្មវិធីឆ្នាំ២០១៧ ឲ្យសម្រេចបានទិសដៅដែលបានកំណត់
  • ចុះត្រួតពិនិត្យជាក់ស្តែងការប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ​នៅ​​​តាម​អង្គភាព​​ថ្នាក់កណ្តាល និងរាជធានី ខេត្ត
  • ពង្រឹងការអនុវត្តការងារស្នើសុំគ្រឿងឥស្សរិយយស​ ជូនមន្ត្រីរាជការនៅតាមបណ្តាអង្គភាពនានា​ចំណុះ​​ក្រសួង​ឲ្យ​បាន​ល្អប្រសើរ
  • បន្តពង្រឹងការត្រួតពិនិត្យមន្រ្តីសំដៅលើការលុបបំបាត់ចោលទាំងស្រុងនូវមន្រ្តីខ្មោច និងមន្រ្តីអសកម្ម ស្របតាម​កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ
  • បន្តការងារសហការជាមួយគ្រឹះស្ថានសិក្សាកសិកម្មទាំង៣ លើការរៀបចំកម្មវិធីសិក្សាឲ្យបានសមស្រប​តាមតម្រូវការធនធានមនុស្ស និងមុខវិជ្ជាជីវៈសម្រាប់ការសិក្សា
  • ខិតខំកសាងគោលនយោបាយធនធានមនុស្ស (HR Policy) សម្រាប់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង​មូល​​​ក្រោម​ជំនួយ​របស់សហគមន៍អឺរ៉ុប  
  • បន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការជាមួយ EU ដើម្បីអនុវត្តសកម្មភាពទំាងអស់ឲ្យបានជោគជ័យ
  • បន្តជំរុញការអនុវត្តសកម្មភាពនានា ដែលបានលើកក្នុងឆ្នាំ២០១៧ ឲ្យសម្រេចតាមទិសដៅដែលបាន​កំណត់
  • បន្តរៀបចំបញ្ចប់ផែនការយុទ្ធសាស្រ្តថវិកាសម្រាប់ឆ្នាំ២០១៨ បញ្ជូនទៅក្រសួងឲ្យបានទាន់កាលបរិច្ឆេទ​​កំណត់។

សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រេីសរេីសឨ្យចូលបម្រេីការងារក្នុងក្របខ័ណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២១
សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រេីសរេីសឨ្យចូលបម្រេីការងារក្នុងក្របខ័ណ្ឌ...
កិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីពិសោធន៍ជាតិ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅថ្ងៃចន្ទ១២ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
កិច្ចប្រជុំផ្ទៃក្នុង ស្តីពីការងារដឹកនាំ និងគ្រប់គ្រងរបស់អង្គភាព
ៅថ្ងៃព្រហស្បត្តិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣...
នាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស ដឹកនាំដោយ លោក ហេង ប៊ុននី អនុប្រធាននាយកដ្ឋាន បានចុះសិក្សាតម្រូវការនៃការប្រើប្រាស់ធនធានមនុស្សបច្ចុប្បន្ន នៅមជ្ឍមណ្ឌលព័ត៌មាននិងឯកសារកសិកម្មនៃក្រសួងកសិកម្ម...
នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ក្រុមការងាររបស់នាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស...
ចុះតាមដាន ត្រួតពនិត្យ និងវាយតម្លៃលើការអនុវត្តមុខងារ ភារកិច្ចតាមរចនាសម្ព័ន្ធ និងទំហំការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង
្ងៃអង្គារ 8កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី28ខែកក្កដា ឆ្នាំ២០២០...
ចុះតាមដាន ត្រួតពនិត្យ និងវាយតម្លៃការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធ HRMIS នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី
ថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២០...
ពិធីសំណេះសំណាលលេីការងារដឹកនាំគ្រប់គ្រងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ
ថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា...
ពិធីសំណេះសំណាលលេីការងារដឹកនាំគ្រប់គ្រងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង
ថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២០...
កិច្ចប្រជុំបន្តពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តរបស់សាលាទាំងបី ក្រោមអធិបតីភាព ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម...
នាព្រឹកថ្ងៃពុធនេះ ទី១០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
កិច្ចប្រជុំអំពីសេចក្តីព្រាងអនុក្រឹត្យការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នាព្រឹកថ្ងៃសុក្រនេះ ទី១២ ខែមិថុនា ឆ្នាំ២០២០ នាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្សបានបើកកិច្ចប្រជុំ...
ពិធីសំណេះសំណាលលេីការងារដឹកនាំគ្រប់គ្រងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី
ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០...
ពិធីសំណេះសំណាលលេីការងារដឹកនាំគ្រប់គ្រងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី
ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០...
កិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលជលផលពាក់ព័ន្ធនឹងការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការពិព័ណនាការងារ (Job Description)
នារសៀលថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព​.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា...
ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យានៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ...
នៅថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា...
ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យានៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត។
នៅថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០...