កិច្ចប្រជុំស្ដីពីការពិភាក្សាដោះស្រាយបញ្ហាប្រឈមនៃការអនុវត្តអនុក្រឹត្យលេខ១៧ អនក្រ.បក

ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២១ 14906

ថ្ងៃអង្គារ ៥ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការពិនិត្យដោះស្រាយ និងសម្រួលនីតិវិធីនាំចេញ-នាំចូល របស់វិស័យឯកជន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

នារសៀលថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២១ នៅសាលប្រជុំនៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមរដ្ឋមន្រ្ដីនោះឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្ត្ត្រីជំនាញថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធក្រោមឱវាទបានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមនៃការអនុវត្តអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីបញ្ជីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្ដម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ពីក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ 
គោលបំណងនៃការរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស ដើម្បីពិនិត្យលទ្ធភាពដោះស្រាយបញ្ហា ដែលកើតមានឡើងនៃការអនុវត្ដអនុក្រឹត្យលេខ១៧ អនក្រ.បក នាពេលកន្លងមក ដើម្បីជៀសវាងនូវការរាំងស្ទះដល់ដំណើរការនាំចេញ-នាំចូលទំនិញ។

បន្ទាប់ពីឯកឧត្ដមប្រធានអង្គប្រជុំមានប្រសាសន៍សា្វគមន៍ និងបើកកិច្ចប្រជុំ អង្គប្រជុំបានចូលរួមស្ដាប់ការធ្វើបទបង្ហាញពីដំណើរការនៃការរៀបចំនៃអនុក្រឹត្យ​លេខ​១៧ អនក្រ.បក និងបញ្ហាប្រឈមនៅពេលអនុវត្តកន្លងមកកិច្ចប្រជុំបានផ្ដោតលើការពិភាក្សាលើ ៥ ចំណុចរួមមាន៖

១.ការជ្រួតជ្រាបអំពីការអនុវត្តអនុក្រឹត្យលេខ១៧ អនក្រ.បក ដោយគ្រប់ភាគីពាក់ព័ន្ធនៅមានកម្រិត

២.ការចេញលិខិតអនុញ្ញាតនាំចេញ-នាំចូលតាមការស្នើរបស់ធុរជន ដែលទំនិញខ្លះពុំមានបញ្ជីរបស់សាមីក្រសួង

៣.ការតម្រូវលិខិតអនុញ្ញាតនាំចេញ-នាំចូល លើសពីបញ្ញាត្តិនៃអនុក្រឹត្យលេខ១៧ អនក្រ.បក ជាធរមាន

៤.ការបញ្ជូលព័ត៌មានពុំស៊ីចង្វាក់គ្នាជាមួយឯកសារពាណិជ្ជកម្មទៅក្នុងលិខិតអនុញ្ញាតនាំចេញ-នាំចូល

៥.ការស្នើសុំបញ្ចូលមុខទំនិញមួយចំនួនទៅក្នុងឧបសម្ព័ន្ធ ២ អនុក្រឹត្យលេខ១៧ អនក្រ.បក

កិច្ចប្រជុំតុមូលស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមប្រព័ន្ធវីដេអូពីចម្ងាយ
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣...
កិច្ចប្រជុំស្ដីពីការពិភាក្សាដោះស្រាយបញ្ហាប្រឈមនៃការអនុវត្តអនុក្រឹត្យលេខ១៧ អនក្រ.បក
ថ្ងៃអង្គារ ៥ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ក្រសួងកសិកម្ម...
សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការពិនិត្យការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសរបស់អាស៊ាននៅថ្នាក់ក្រោមជាតិ
ថ្ងៃអង្គារ ៩-១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព​.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤-២៦ ខែវិច្ឆិកា...
កិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយ ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន និងកិច្ចប្រជុំអមជាមួយផេ្សងទៀត​ (42nd AMAF Meeting, The 20th AMAF Plus Three and The 6th AIMMAF)
នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០...
កិច្ចប្រជុំពីចម្ងាយ ស្តីពី The PrepSOM-42nd AMAF, PrepSOM-20th AMAF Plus Three and The PrepSOM-6th AIMMAF
កាលពីថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា...
កិច្ចសន្ទនាទ្វេភាគីជប៉ុន-កម្ពុជាលើកទី៥ ស្តីពីខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងរវាងកម្ពុជា និងជប៉ុន (ក្រុមហ៊ុនឯកជន និងរដ្ឋាភិបាល)
នៅសណ្ឋាគារ Cambodiana នារសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨...
កិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុន
​នៅព្រឹកថ្ងៃពុធ ០៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ​...
ទិវាដីពិភពលោកក្នុងប្រទេសថៃ
ថ្ងៃសុក្រ​ ១០កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ​...
ទស្សនកិច្ច
ថ្ងៃអាទិត្យ​ ១២កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ​...
World soil day
ថ្ងៃសៅរ៍​​ ១១កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ​...
កិច្ចប្រជុំកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍វិស័យកសិកម្មក្រោមគម្រោងACMECS
នៅថ្ងៃទី០៥ ខែធ្នូឆ្នាំ២០១៩​ លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​...
កិច្ចប្រជុំត្រៀមសម្រាប់កិច្ចសន្ទនាទ្វេភាគីជប៉ុន-កម្ពុជាលើកទី៥ ស្តីពីខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងរវាងកម្ពុជា និងជប៉ុន
នៅក្នុងច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ...
កិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ
ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា...
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (41st AMAF Meeting)
នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា...
កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី (ចិន កូរ៉េ និងជប៉ុន) លើកទី១៩
នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...