កិច្ចប្រជុំលើកទី៦ របស់មន្ត្រីបង្គោលថ្នាក់ជាតិសម្រាប់ផ្នែកប្រព័ន្ធផ្តល់ព័ត៌មានបន្ទាន់ស្តីពីស្បៀង និងចំណីសត្វរបស់អាស៊ាន (6th ARASFF NCP)

ចេញ​ផ្សាយ​ ១៤ សីហា ២០១៨ 16868

           នាយកដ្ឋាន​សហប្រតិបតិ្តការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំអាស៊ានស្តីពី កិច្ចប្រជុំលើកទី៦ របស់មន្ត្រីបង្គោលថ្នាក់ជាតិសម្រាប់ផ្នែកប្រព័ន្ធផ្តល់ព័ត៌មានបន្ទាន់ស្តីពីស្បៀង និងចំណីសត្វរបស់អាស៊ាន (6th ARASFF NCP) ដែលបានប្រព្រឹត្តពីថ្ងៃទី -៨ ខែសីហា ឆ្នាំ២០១៨ នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាដែលមានខ្លឹមសារដូចខាងក្រោម ៖

លោកបណ្ឌិត ស៊ន សាន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តំណាងឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំលើកទី៦ របស់មន្ត្រីបង្គោលថ្នាក់ជាតិសម្រាប់ផ្នែកប្រព័ន្ធផ្តល់ព័ត៌មានបន្ទាន់ស្តីពីស្បៀង និងចំណីសត្វរបស់អាស៊ាន ដែលបានប្រព្រឹត្តពីថ្ងៃទី -៨ ខែសីហា ឆ្នាំ២០១៨ នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពី      បណ្តារដ្ឋសមាជិកអាស៊ាន តំណាងកម្មវិធីគាំទ្រសមាហរណកម្មតំបន់អាស៊ានដោយសហភាពអឺរ៉ុប (EU-ARISE) តំណាងលេខាធិការដ្ឋានអាស៊ាន និងមន្រ្តីជំនាញនានាផងដែរ។ លោកបណ្ឌិត ស៊នសាន បានថ្លែងសុន្ធរកថា បើកកិច្ចប្រជុំ និងបានលើកឡើងអំពីគោលបំណងនៃកិច្ចប្រជុំដោយផ្តោតទៅលើៈ

  • ការការពារសុខភាពប្រជាជនពីហានិភ័យបណ្តាលមកពីស្បៀងអាហារ និងចំណីសត្វ ដែលគំនិតផ្តួច ផ្តើមនេះត្រូវបានគាំទ្រដោយកិច្ចប្រជុំលើកទី២៩ SOM-AMAF​ នៅថ្ងៃទី - ខែសីហា ឆ្នាំ២០០៨នៅទីក្រុងឈៀម៉ៃ ប្រទេសថៃ និងកិច្ចប្រជុំលើកទី៣០ SOM-AMAF​ នៅថ្ងៃទី ១១-១៣ ខែសីហា ឆ្នាំ២០០៨នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ព្រមទាំងពិចារណានិងស្នើសុំការគាំទ្រពី​ ARASFF និងប្រតិបត្តិការដែលជាឧបករណ៍ផ្លូវការរបស់អាស៊ាន ក្នុងការផ្លាស់ប្តូរព័ត៌មានសុវត្ថិភាពស្បៀងអាហារ និងចំណីសត្វ ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ស្របតាមមាត្រទី ៨២ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មផលិតផលអាស៊ាន (ATIGA) សម្រាប់ផ្លាស់ប្តូរព័ត៌មានអនាម័យ និងភូតគាមអនាម័យ(SPS) ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ឬការណែនាំអំពីបទបញ្ញាតិ្ត និងស្តង់ដាពាក់ព័ន្ធ SPS របស់រដ្ឋសមាជិកអាស៊ាន។
  • កិច្ចប្រជុំនេះនឹងពិភាក្សាទៅលើ គម្រោងសុវត្តិភាពស្បៀងអាហារ និងចំណីសត្វអាស៊ាន និងលក្ខខណ្ឌយោង នៃគណៈកម្មការតម្រង់ទិសចំណីសត្វលើផ្នែកប្រព័ន្ធផ្តល់ព័ត៌មានបន្ទាន់ស្តីពីស្បៀង និងចំណីសត្វរបស់អាស៊ាន សម្រាប់គាំទ្រ ARASFF និងផែនការសកម្មភាពនៃ ARASFF 2018-2020​ 

កិច្ចប្រជុំតុមូលស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមប្រព័ន្ធវីដេអូពីចម្ងាយ
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣...
កិច្ចប្រជុំស្ដីពីការពិភាក្សាដោះស្រាយបញ្ហាប្រឈមនៃការអនុវត្តអនុក្រឹត្យលេខ១៧ អនក្រ.បក
ថ្ងៃអង្គារ ៥ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ក្រសួងកសិកម្ម...
សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការពិនិត្យការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសរបស់អាស៊ាននៅថ្នាក់ក្រោមជាតិ
ថ្ងៃអង្គារ ៩-១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព​.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤-២៦ ខែវិច្ឆិកា...
កិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយ ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន និងកិច្ចប្រជុំអមជាមួយផេ្សងទៀត​ (42nd AMAF Meeting, The 20th AMAF Plus Three and The 6th AIMMAF)
នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០...
កិច្ចប្រជុំពីចម្ងាយ ស្តីពី The PrepSOM-42nd AMAF, PrepSOM-20th AMAF Plus Three and The PrepSOM-6th AIMMAF
កាលពីថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា...
កិច្ចសន្ទនាទ្វេភាគីជប៉ុន-កម្ពុជាលើកទី៥ ស្តីពីខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងរវាងកម្ពុជា និងជប៉ុន (ក្រុមហ៊ុនឯកជន និងរដ្ឋាភិបាល)
នៅសណ្ឋាគារ Cambodiana នារសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨...
កិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុន
​នៅព្រឹកថ្ងៃពុធ ០៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ​...
ទិវាដីពិភពលោកក្នុងប្រទេសថៃ
ថ្ងៃសុក្រ​ ១០កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ​...
ទស្សនកិច្ច
ថ្ងៃអាទិត្យ​ ១២កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ​...
World soil day
ថ្ងៃសៅរ៍​​ ១១កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ​...
កិច្ចប្រជុំកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍វិស័យកសិកម្មក្រោមគម្រោងACMECS
នៅថ្ងៃទី០៥ ខែធ្នូឆ្នាំ២០១៩​ លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​...
កិច្ចប្រជុំត្រៀមសម្រាប់កិច្ចសន្ទនាទ្វេភាគីជប៉ុន-កម្ពុជាលើកទី៥ ស្តីពីខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងរវាងកម្ពុជា និងជប៉ុន
នៅក្នុងច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ...
កិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ
ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា...
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (41st AMAF Meeting)
នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា...
កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី (ចិន កូរ៉េ និងជប៉ុន) លើកទី១៩
នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...