ការធ្វើសវនកម្មផ្ទៃក្នុងឆ្នាំ២០១៨ នៅនាយក​​ដ្ឋានសហ​​ប្រតិ​​បត្តិ​​ការ​​អន្តរ​​ជាតិ

ចេញ​ផ្សាយ​ ២៧ វិច្ឆិកា ២០១៨ 7979

នាយក​​ដ្ឋានសហ​​ប្រតិ​​បត្តិ​​ការ​​អន្តរ​​ជាតិ៖ នៅថ្ងៃចន្ទ ៤រោច ខែកក្តិក ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃសុក្រ ០៨រោច ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក ផេង សុភ័ក្រ  អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះធ្វើសវនកម្មផ្ទៃក្នុង តាមផែនការសវនកម្មផ្ទៃក្នុង ឆ្នាំ២០១៨ ដោយធ្វើសវនកម្មទៅលើការិយបរិច្ឆេទឆ្នាំ២០១៧ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់នាយក​​ដ្ឋានសហ​​ប្រតិ​​បត្តិ​​ការ​​អន្តរ​​ជាតិ។

គោលបំណងសវនកម្មរួមគឺវាយតម្លៃ​ និងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃដំណើរការ​គ្រប់​គ្រង​​ហានិភ័យ  ដំណើរការត្រួតពិនិត្យ  និងដំណើរការអភិបាលកិច្ច ក្នុងវិសាល​ភាព​គ្រប​ដណ្តប់សកម្មភាពគ្រប់គ្រង និងប្រតិបត្តិការទាំងឡាយ។ ​ជាទូទៅការងារសវនកម្មបានផ្តោតទៅលើ​ការបញ្ជាក់​ថាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងផ្តល់នូវ​ការ​ធានា​សមហេតុផលមួយ​សំដៅ​​​សម្រេច​បាន​​នូវ​​​គោល​បំណងដូចខាងក្រោម៖

        - គោលបំណងប្រតិបតិ្តការ : ការសម្រេចបានប្រកបដោយប្រសិទ្ធភាពនៃគោលបំណងធុរកិច្ច

        - គោលបំណងព័ត៌មាន  : ភាពជឿទុកចិត្ត និងភាពពេញលេញ នៃព័ត៌មានផ្នែកហិរញ្ញវត្ថុ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​ប្រើ​ប្រាស់ដោយថ្នាក់ដឹកនាំ និង

        - គោលបំណងអនុលោមភាព  :  អនុលោមជាមួយច្បាប់  បទប្បញ្ញត្តិ  គោលការណ៍ នីតិវិធីជា​ធរ​មាន។

ហានិភ័យគន្លឹះអាចរាប់បញ្ចូលនូវ៖

        - ហានិភ័យប្រតិបតិ្តការ : ជាហានិភ័យលើការបាត់បង់ ដែលជាលទ្ធផលបរាជ័យនៃ​ដំណើរការ​មនុស្ស និង​ប្រព័ន្ធ ឬហេតុការណ៍ពីខាងក្រៅ

        - ហានិភ័យហិរញ្ញវត្ថុ  ជាលទ្ធភាពដែលព័ត៌មានផ្នែកហិរញ្ញវត្ថុត្រូវបានរៀបចំឡើងមិនត្រឹមត្រូវ ធ្វើឲ្យការ​​​​​សម្រេច​ចិត្តរបស់ថ្នាក់ដឹកនាំពុំសមស្រប និង

        - ហានិភ័យអនុលោមភាព  : ជាលទ្ធភាពដែលសកម្មភាពមិនអនុលោមតាមច្បាប់ ​និង​បទ​ប្បញ្ញ​តិ្ត។

ការរៀបចំផែនការយុទ្ធសាស្រ្តសវនកម្មផ្ទៃក្នុងឆ្នាំ២០២៤-២០២៦
នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃចន្ទ ១៣ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក...
វគ្គបណ្ដុះបណ្ដាលស្តីពី “ការពង្រឹងសមត្ថភាពសវនកម្មបច្ចេកវិទ្យាព័ត៌មាន”
នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃអង្គារ ៨ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក...
សវនកម្មផ្ទៃក្នុងនៅវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម ឆ្នាំ២០២៣
វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម៖ នៅថ្ងៃអង្គារ ៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក...
សវនកម្មផ្ទៃក្នុង នៅគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ឆ្នាំ២០២៣
គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ៖ នៅថ្ងៃអង្គារ...
សវនកម្មផ្ទៃក្នុងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបឆ្នាំ២០២៣
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប៖ នៅថ្ងៃពុធ ១១ រោច ខែជេស្ឋ...
សវនកម្មផ្ទៃក្នុងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ឆ្នាំ២០២៣
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ៖ នៅថ្ងៃពុធ ១១ រោច ខែជេស្ឋ...
សវនកម្មផ្ទៃក្នុង នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ឆ្នាំ២០២៣
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង៖ នៅថ្ងៃពុធ ១១ រោច ខែជេស្ឋ...
សវនកម្មផ្ទៃក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ២០២៣
គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន៖ នៅថ្ងៃចន្ទ ៩ រោច ខែជេស្ឋ ឆ្នាំថោះ...
កិច្ចប្រជុំបិទការចុះធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការិយបរិច្ឆេទ២០២២
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ មានបើកកិច្ចប្រជុំបិទការចុះធ្វើសវនកម្ម...
ប្រជុំពិភាក្សាលទ្ធផលចុះពិនិត្យលើការអនុវត្តថវិកាចំណូល ចំណាយ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ នៅ ៧ អង្គភាព
នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក...
ការពិនិត្យលើការអនុវត្តថវិកាចំណូល ចំណាយ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ នៅនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ
នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ៖ អនុវត្តតាមលិខិតបញ្ជាបេសកកម្មលេខ៤៦៥៥/១៣៣...
ការពិនិត្យលើការអនុវត្តថវិកាចំណូល ចំណាយ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ និងនាយកដ្ឋានផែនការ និងស្ថិតិ
អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ និងនាយកដ្ឋានផែនការ និងស្ថិតិ៖...
ការពិនិត្យលើការអនុវត្តថវិកាចំណូល ចំណាយ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣
នាយកដ្ឋាននីតិកម្មកសិកម្ម មជ្ឍមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម និងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម...
ការរៀបចំផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០២៣
នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃសុក្រ ១០ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក...
សវនកម្មនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ឆ្នាំ២០២២
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត៖ នៅថ្ងៃពុធ ១០ កើត ខែកត្តិក...