ប្រជុំ​បូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅការងារអាទិភាពប្រចាំឆមាសទី២ ឆ្នាំ២០១៩

ចេញ​ផ្សាយ​ ០៣ កក្កដា ២០១៩ 11247

នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃពុធ ២កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រជុំ​បូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅការងារអាទិភាពប្រចាំឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី ងិន សូនាថ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន​ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ទាំងការគ្រប់គ្រងលិខិតស្នាម ទ្រពសម្បត្តិរដ្ឋ ធនធានមនុស្ស អង្គភាពថវិកា ការកសាងរចនាសម្ព័ន្ធ ការធ្វើផែនការសវនកម្មផ្ទៃក្នុង និងការធ្វើសវនកម្មផ្ទៃក្នុងតាមនីតិវិធីស្តង់ដា។

ទិសដៅការងារអាទិភាពប្រចាំឆមាសទី២  ឆ្នាំ២០១៩ នាយកដ្ឋានសវនកម្មផ្ទៃក្នុងមានទិសដៅអនុវត្តមុខងារសវនកម្មឱ្យសមស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” បដិវត្តឧស្សាហកម្ម ៤.០ និងពង្រឹងមុខងារសវនកម្មផ្ទៃក្នុងឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ក្នុងការធានាឱ្យមានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងគ្រប់គ្រាន់ សង្គតិភាព និងបច្ចុប្បន្នភាព សម្រាប់ជួយថ្នាក់ដឹកនាំក្នុងការកាត់បន្ថយហានិភ័យ ពេលវេលា ថ្លៃដើម និងបង្កើនទិន្នផលប្រកបដោយគុណភាព។

ការរៀបចំផែនការយុទ្ធសាស្រ្តសវនកម្មផ្ទៃក្នុងឆ្នាំ២០២៤-២០២៦
នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃចន្ទ ១៣ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក...
វគ្គបណ្ដុះបណ្ដាលស្តីពី “ការពង្រឹងសមត្ថភាពសវនកម្មបច្ចេកវិទ្យាព័ត៌មាន”
នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃអង្គារ ៨ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក...
សវនកម្មផ្ទៃក្នុងនៅវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម ឆ្នាំ២០២៣
វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម៖ នៅថ្ងៃអង្គារ ៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក...
សវនកម្មផ្ទៃក្នុង នៅគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ឆ្នាំ២០២៣
គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ៖ នៅថ្ងៃអង្គារ...
សវនកម្មផ្ទៃក្នុងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបឆ្នាំ២០២៣
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប៖ នៅថ្ងៃពុធ ១១ រោច ខែជេស្ឋ...
សវនកម្មផ្ទៃក្នុងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ឆ្នាំ២០២៣
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ៖ នៅថ្ងៃពុធ ១១ រោច ខែជេស្ឋ...
សវនកម្មផ្ទៃក្នុង នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ឆ្នាំ២០២៣
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង៖ នៅថ្ងៃពុធ ១១ រោច ខែជេស្ឋ...
សវនកម្មផ្ទៃក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ២០២៣
គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន៖ នៅថ្ងៃចន្ទ ៩ រោច ខែជេស្ឋ ឆ្នាំថោះ...
កិច្ចប្រជុំបិទការចុះធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការិយបរិច្ឆេទ២០២២
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ មានបើកកិច្ចប្រជុំបិទការចុះធ្វើសវនកម្ម...
ប្រជុំពិភាក្សាលទ្ធផលចុះពិនិត្យលើការអនុវត្តថវិកាចំណូល ចំណាយ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ នៅ ៧ អង្គភាព
នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក...
ការពិនិត្យលើការអនុវត្តថវិកាចំណូល ចំណាយ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ នៅនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ
នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ៖ អនុវត្តតាមលិខិតបញ្ជាបេសកកម្មលេខ៤៦៥៥/១៣៣...
ការពិនិត្យលើការអនុវត្តថវិកាចំណូល ចំណាយ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ និងនាយកដ្ឋានផែនការ និងស្ថិតិ
អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ និងនាយកដ្ឋានផែនការ និងស្ថិតិ៖...
ការពិនិត្យលើការអនុវត្តថវិកាចំណូល ចំណាយ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣
នាយកដ្ឋាននីតិកម្មកសិកម្ម មជ្ឍមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម និងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម...
ការរៀបចំផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០២៣
នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃសុក្រ ១០ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក...
សវនកម្មនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ឆ្នាំ២០២២
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត៖ នៅថ្ងៃពុធ ១០ កើត ខែកត្តិក...