ពិធីចុះហត្ថលេខាកិច្ចសន្យាផលិតកម្មកសិកម្មស្ដីពី «ការផលិត និងផ្គត់ផ្គង់ស្រូវប្រកបដោយនិរន្ថរភាព (អេស.អរ.ភី)»

ចេញ​ផ្សាយ​ ២៣ កញ្ញា ២០១៩ 21641

នារសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេខេត្ត(ការិយាល័យកសិ-ឧស្សាហកម្ម) បានរៀបចំពិធីចុះហត្ថាលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការផលិត និងផ្គង់ផ្គង់ស្រូវផ្ការំដួលផលិតតាមស្តង់ដារផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(អេស.អរ.ភី)"  ក្រោមអធិបតីភាព ឯកឧត្តម គឹង វណ្ណៈ អភិបាលរងនៃគណៈអធិបាលខេត្តបន្ទាយមានជ័យ ជាគណៈអធិបតី, លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុនដៃគូរសហការ និងអុវត្តន៍គម្រោង GIZ-RED.IV, VSO,IFC លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ឋ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យស្រុក ក្រុង តំណាងសហគមន៍កសិកម្ម សរុបចំនួន៧១នាក់ ដែលរៀបចំនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងផ្សាភ្ជាប់វិស័យឯកជនជាមួយក្រុមកសិករផលិតស្រូវ ឬសហគមន៍កសិកម្មខេត្តបន្ទាយមានជ័យ លើកកម្ពស់ការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា ចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារកសិផលជូនប្រជាកសិករ និងបង្ហាញជូនពីសមត្ថភាពផលិតស្រូវរបស់ក្រុមកសិករ ឬសហគមន៍កសិកម្ម ខេត្តបន្ទាយមានជ័យ។ នៅក្នុងកម្មវិធីនេះលោក អភិបាលរងខេត្តបានមានប្រសាសន៍ថា ដោយធ្វើការចុះកិច្ចសន្យា ការផលិត និងផ្គត់ផ្គង់ស្រូវប្រកបដោយនិរន្ដរភាព ហើយនេះគឺជាកម្មវិធីដែលមិនដែលមាន ហើយជាលើកទី១ ដែលមន្ទីរកសិកម្មបានធ្វើកិច្ចសន្យានេះឡើង ដែលមានការចូលរួមយ៉ាងពេញលេញរវាងអ្នកលក់ និងអ្នកទិញ។ ហើយឯកឧត្ដមក៏មានប្រសាសន៍បន្ថែទៀតថាយើងត្រូវមានការសហការណ៍គ្នាឱ្យបានរឹងមាំជាពិសេសរវាងអ្នកលក់នឹងអ្នកទិញ ដើម្បីឱ្យដំណាំស្រូវរបស់យើងមានលំនឹងល្អ មិនងាយនឹងចុះថ្លៃ ហើយក៏មិនងាយនឹងឡើងថ្លៃខ្ពស់ដែលធ្វើឱ្យអ្នកលក់ និងអ្នកទិញពិបាក។ ជាចុងក្រោយឯកឧត្ដមអភិបាលរងខេត្ត ថ្លែអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធដែលបានខិតខំ យកចិត្តទុកដាក់លើការងារវិស័យកសិកម្ម ក្នុងន័យរួមគឺអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិយើង។ បន្ទាប់ពីនោះសហគមន៍ទាំង៤ ក៏បានចុះហត្ថលេខាលើកិច្ចសន្យាព្រមព្រៀងគ្នា ជាមួយនឹងភាគីអ្នកទិញ ប្រកបដោយរលូន។

សន្និសីទស្ដីពី “កិច្ចសហការកម្ពុជា-កូរ៉េ លើសុវត្ថិភាពចំណីអាហារ និងការលើកកម្ពស់ម្ហូបអាហារ”
នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព​.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា...
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការគណនាថ្លៃដើមនៃផលិតកម្ម និងការកែច្នៃក្នុងខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី
នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា...
វេទិកាជំនួបធុរកិច្ច រវាងក្រុមហ៊ុន CSNC ជាមួយសិប្បករ សហគមន៍កសិកម្ម កសិករស្វាយចន្ទី និងពិធីចុះអនុស្សរណៈ
ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម
នាថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤...
ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េ ដែលអញ្ជើញមកពីសមាគមអភិវឌ្ឍធនធានកសិកម្មកូរ៉េ...
នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ដំឡូងមីស្រស់រវាងសហគមន៍កសិកម្មចំការលើសាមគ្គីអភិវឌ្ឍន៍ និងដេប៉ូ លាង ប៊ុនហ៊ាង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧...
សិក្ខាសាលាថ្នាក់ជាតិស្ដីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់មេគង្គ”
ខេត្តកំពង់ចាម ចាប់ពីថ្ងៃច័ន្ទ ៣រោច ដល់ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ...
សិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាដៃគូក្នុងការកំណត់តម្លៃប្រកបដោយនិរន្តរភាព”
ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា...
កិច្ចប្រជុំសំណេះសំណាលរវាងថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម
នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ដើម្បីចុះពិនិត្យ និងតាមដានសហគមន៍កសិកម្ម ដែលទទួលបានការគាំទ្រគម្រោងគូសាណូណេ
ខេត្តមណ្ឌលគិរី៖ ថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ស្តីពីការពិនិត្យលទ្ធភាពទទួលបានការគាំទ្រគម្រោងគូសាណូណេរបស់សហគមន៍កសិកម្ម
ខេត្តរតនគិរី៖ ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម លើការទិញលក់ដំឡូងមីស្រស់
ខេត្តត្បូងឃ្មុំ ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
ពិធីសម្ភោធបើកដំណើរការជាផ្លូវការ “សមាគមទឹកឃ្មុំកម្ពុជា”
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម...
វគ្គបណ្ដុះបណ្ដាលស្ដីពី ការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់ (Training on Regional Project Identification)
ខេត្តកនកេន៖ ដោយទទួលបានការអញ្ជើញពីវិទ្យាស្ថានមេគង្គ នៃព្រះរាជាណាចក្រថៃឡង់ដ៍...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ស្រូវចំណីរវាងក្រុមអ្នកផលិត និងរោងម៉ាស៊ីនភូមិយើង
ខេត្តកំពង់ចាម៖ ថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩...