ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យសកម្មភាពផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA)

ចេញ​ផ្សាយ​ ២៦ មេសា ២០២០ 17825

នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងសហការី បានអញ្ជើញពិនិត្យសកម្មភាពផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) នៅភូមិជីអោក ឃុំរម្យណី ស្រុករវាង ខេត្តព្រះវិហារ។

លោកនាយកក្រុមហ៊ុន អ៊ុន គឹមសាន បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីមេត្តាជ្រាបថា ក្រុមហ៊ុនធ្វើការអភិវឌ្ឍដំណាំស្វាយចន្ទីច្រើនឆ្នាំមកហើយលើផ្ទៃដីចំនួន ៨៥០ហ.ត ហើយបច្ចុប្បន្នប្រមូលផលបានលើផ្ទៃដី ២៥០ហ.ត ប្រើពូជ M23 ផ្តល់ទិន្នផលបាន ៤-៥តោន/ហ.ត(បរិមាណផលអាស្រ័យទៅតាមរដូវកាល និងអាយុប្រមូលផល)។ នៅឆ្នាំ២០១៧ ចាប់ផ្តើមសាងសង់រោងចក្រកែច្នៃ វេចខ្ចប់ នាំចេញទៅកាន់ទីផ្សារចិនធំជាងគេ មានទីផ្សារអឺរ៉ុប កូរ៉េខាងត្បូងផងដែរ។ រោងចក្រអាចធ្វើការកែច្នៃបាន ១០តោន/ថ្ងៃ មានលទ្ធភាពហាលសម្ងួតបាន ៣៥តោន ដោយប្រើកម្លាំងពលកម្ម១២០នាក់ (ភាគច្រើនជាស្រ្តី)។ មួយចំនួនធំនៃបរិមាណផលគ្រាប់ស្វាយចន្ទី ក្រុមហ៊ុនប្រមូលទិញពី ៣៥ សហគមន៍នៅទូទាំងខេត្តព្រះវិហារ។ ទិសដៅអនាគត ចង់ពង្រីកផ្ទៃដីដាំដុះឲ្យដល់ ១០០០ហ.ត ត្រូវការផលស្រស់ ១០ ៥០០តោន/ឆ្នាំ ដើម្បីផលិតផលិតផលសម្រេចឲ្យបាន ៣០០០តោន/ឆ្នាំ។ ក្រៅពីផលិតផលស្វាយចន្ទី ក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រកែច្នៃផ្លែស្វាយដើម្បីនាំចេញនៅឆ្នាំ២០២១ ផងដែរ។ បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីមានតម្លៃ ៤៥០០រៀល/kg ប៉ុន្តែមុនសម័យកូវីដ-១៩ តម្លៃ ៦៥០០-៧០០០រៀល/kg។ គិតជាមធ្យមចំណូលប្រចាំឆ្នាំក្នុង ១ហ.ត បាន ២០០០ដុល្លារ (អាស្រ័យលើពូជ គុណភាព និងទីផ្សារ)។ លោកនាយកក្រុមហ៊ុន ក៏បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីអំពីបញ្ហាប្រឈមមួយចំនួនផងដែរដូចជាតម្លៃអគ្គិសនី ការដឹកជញ្ជូន និងបែបបទរដ្ឋបាលមួយចំនួន។

ចំណាយពេលចុះពិនិត្យ និងស្តាប់ការធ្វើបទបង្ហាញអំពីដំណើរការខ្សែច្រវាក់ផលិតកម្មកែច្នៃរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគធ្វើការអភិវឌ្ឍវិស័យផលិតកម្មស្វាយចន្ទីតាំងពីចំណុចចាប់ផ្តើម រហូតដល់ផលិតផលសម្រេចដើម្បីនាំចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចរបស់ក្រសួងក្នុងការអភិវឌ្ឍបែបខ្សែច្រវាក់ផលិតកម្មពេញលេញ គ្រប់ជ្រុងជ្រោយពី A to Z ក្នុងបំណងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព សេវាកម្ម បង្កើតការងារ បង្កើនតម្លៃបន្ថែមជំរុញការនាំចេញ បង្កើតស្តង់ដារ និងធានាគុណភាព ដើម្បីធ្វើការប្រកួតប្រជែង និងបង្ហាញទីផ្សារអន្តរជាតិថាជាផលិតផលកម្ពុជា។ ទាំងនេះគឺជាឆន្ទ:របស់ក្រសួង ដូច្នេះក្រៅពីសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនទៀត ដើម្បីពង្រីកសក្តានុពលផលិត កែច្នៃ និងបង្កើនបរិមាណនាំចេញ ដោយត្រូវធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ផលិត ដោយត្រូវសហការជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ត្រូវខិតខំស្វែងរកប្រភពឥណទានពីធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភពលោក ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម។ល។ ដើម្បីពង្រីកសមត្ថភាពផលិតនាពេលអនាគត។

សន្និសីទស្ដីពី “កិច្ចសហការកម្ពុជា-កូរ៉េ លើសុវត្ថិភាពចំណីអាហារ និងការលើកកម្ពស់ម្ហូបអាហារ”
នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព​.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា...
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការគណនាថ្លៃដើមនៃផលិតកម្ម និងការកែច្នៃក្នុងខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី
នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា...
វេទិកាជំនួបធុរកិច្ច រវាងក្រុមហ៊ុន CSNC ជាមួយសិប្បករ សហគមន៍កសិកម្ម កសិករស្វាយចន្ទី និងពិធីចុះអនុស្សរណៈ
ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម
នាថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤...
ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េ ដែលអញ្ជើញមកពីសមាគមអភិវឌ្ឍធនធានកសិកម្មកូរ៉េ...
នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ដំឡូងមីស្រស់រវាងសហគមន៍កសិកម្មចំការលើសាមគ្គីអភិវឌ្ឍន៍ និងដេប៉ូ លាង ប៊ុនហ៊ាង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧...
សិក្ខាសាលាថ្នាក់ជាតិស្ដីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់មេគង្គ”
ខេត្តកំពង់ចាម ចាប់ពីថ្ងៃច័ន្ទ ៣រោច ដល់ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ...
សិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាដៃគូក្នុងការកំណត់តម្លៃប្រកបដោយនិរន្តរភាព”
ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា...
កិច្ចប្រជុំសំណេះសំណាលរវាងថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម
នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ដើម្បីចុះពិនិត្យ និងតាមដានសហគមន៍កសិកម្ម ដែលទទួលបានការគាំទ្រគម្រោងគូសាណូណេ
ខេត្តមណ្ឌលគិរី៖ ថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ស្តីពីការពិនិត្យលទ្ធភាពទទួលបានការគាំទ្រគម្រោងគូសាណូណេរបស់សហគមន៍កសិកម្ម
ខេត្តរតនគិរី៖ ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម លើការទិញលក់ដំឡូងមីស្រស់
ខេត្តត្បូងឃ្មុំ ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
ពិធីសម្ភោធបើកដំណើរការជាផ្លូវការ “សមាគមទឹកឃ្មុំកម្ពុជា”
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម...
វគ្គបណ្ដុះបណ្ដាលស្ដីពី ការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់ (Training on Regional Project Identification)
ខេត្តកនកេន៖ ដោយទទួលបានការអញ្ជើញពីវិទ្យាស្ថានមេគង្គ នៃព្រះរាជាណាចក្រថៃឡង់ដ៍...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ស្រូវចំណីរវាងក្រុមអ្នកផលិត និងរោងម៉ាស៊ីនភូមិយើង
ខេត្តកំពង់ចាម៖ ថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩...