ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត ផ្គត់ផ្គង់ ចែកចាយផលិត ផលកសិកម្ម"

ចេញ​ផ្សាយ​ ២៥ មិថុនា ២០២០ 18267

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត ផ្គត់ផ្គង់ ចែកចាយផលិត ផលកសិកម្ម និងបានអញ្ជើញពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្រផលិតរបស់ក្រុមហ៊ុនដែលមានទីតាំងនៅសង្កាត់កាកាប រាជធានីភ្នំពេញផងដែរ។ ជាបឋមលោកជំទាវឧកញ៉ា ជា មុំ នាយកក្រុមហ៊ុន បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីប្រវត្តិក្រុមហ៊ុន ខ្សែច្រវាក់ផលិតកម្ម ស្តង់ដារផលិត កម្ម កិច្ចសហប្រតិបត្តិការ ការប្រើប្រាស់វត្ថុធាតុដើម និងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិចំនួន ១៣ប្រទេសរួចហើយ។ ថ្មីៗនេះ ដោយសារអង្គរកម្ពុជាជាប់លំដាប់ថ្នាក់លេខ១ បានទាក់ទាញក្រុមហ៊ុនជប៉ុន "ខាមេដា" មកចូលរួមសហការវិនិយោគផលិតនំស្រួយដោយប្រើអង្ករខ្មែរ រួចធ្វើការនាំចេញទៅកាន់ប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់។ រៀងរាល់ឆ្នាំក្រុមហ៊ុនបានប្រើប្រាស់វត្ថុធាតុដើមជាអង្ករ ពោត និងដំឡូងមីសរុបចំនួន ៤០០០តោន ដោយឡែកក្រុម ហ៊ុន លីលីខាមេដា ប្រើអង្ករ ៣០០០តោន។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវបីតិសោមនស្ស ដោយបានអញ្ជើញចូលរួមក្នុងពិធីចុះកិច្ចសន្យានាព្រឹកនេះ។ ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន រហូតសម្រេចទទួលបានជោគជ័យនាថ្ងៃនេះ ហើយភាពជោគ ជ័យនេះមិនអាចកាត់ផ្តាច់បានពីការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានឡើយ។ ទាក់ទងនឹងខ្លឹមសារនៃពិធីនេះ លោកបានបញ្ជាក់ថាកិច្ចសន្យាផលិតកម្មកសិកម្មបានជួយជំរុញខ្សែច្រវាក់តម្លៃផលិតកម្មកែច្នៃដោយប្រើប្រាស់វត្ថុធាតុដើមចេញពីផលិតផលកសិកម្មដែលកំពុងមានសក្តានុពលឱ្យបានកាន់តែច្រើនឡើងដើម្បីធ្វើការប្រកួតប្រជែងទីផ្សារនាំចេញ ក្នុងទិសដៅចំបងគឺលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ប្រើប្រាស់វត្ថុធាតុដើមឱ្យអស់លទ្ធភាព កាត់ បន្ថយការនាំចូល ផ្តល់ឱកាសដល់ប្រជាកសិករដែលជាអ្នកផលិតវត្ថុធាតុដើម និងបង្កើតការងារ។ ការចូលរួមយ៉ាងសកម្មពីដៃគូឯកជន គឺប្រាកដបានជួយលើកស្ទួយវិស័យកសិកម្មតាមរយ:ការបន្តជំរុញការធ្វើពាណិជ្ជូបនីយកម្ម និងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មដែលនឹងជួយបង្កើនតម្លៃ បន្ថែមលើកសិផល រក្សានិរន្តរភាពនៃការផលិត ការផ្គត់ផ្គង់ និងបន្តចូលរួមបង្កើនចំណូលដល់គ្រួសារ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ និងជាពិសេសស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម "២០១៩-២០២៣”។

ក្នុងកាល:ទេស:ដែលកម្ពុជាកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ ដើម្បីចូលរួមដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តដល់ដំណើរការរបស់សហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយ:ពង្រឹងបរិយាកាសវិនិយោគឱ្យបាន ល្អប្រសើរដើម្បីស្រូបយកកំលាំងពលកម្ម ផ្តល់ប្រាក់ចំណូល និងប្រើប្រាស់វត្ថុធាតុដើមកសិកម្ម។ ជាក់ស្តែង ការប្រើប្រាស់ផលិតផលកសិកម្មបាននិងកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននូវឥរិយាបទផលិតពីការផលិតដើម្បីហូបចុកក្នុងគ្រួសារ មកផលិតដើម្បីទីផ្សារដែលត្រូវធានាឱ្យបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ស្តង់ដារផលិត គុណភាព សុវត្ថិភាព និងស្ថិរភាពតម្លៃ ដែលគ្រប់និន្នាការទាំងអស់នេះប្រាកដជានឹងចូល រួមធ្វើឱ្យប្រសើរឡើងទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន ការប្រែប្រួលអាកាសធាតុ បរិយាប័ន និង នវារនុវត្តន៍ ក្នុងបរិបទនៃដំណើរឆ្ពោះទៅសម្រេចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នាឆ្នាំ២០២៣-២០៥០។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ពិធីនាថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នា ឆ្លើយតបទៅនឹងអភិក្រម “រដ្ឋ- ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដែលជាគំរូមួយដ៏ល្អសម្រាប់ឈានទៅបន្តអនុវត្តកិច្ចសន្យានេះឱ្យបានទូលំទូលាយគ្រប់ផ្នែកនៃវិស័យកសិកម្ម។ ជាក់ស្តែង មកទល់ពេល នេះ វិស័យឯកជនបានចុះកិច្ចសន្យាផលិតកម្មកសិកម្មជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្មក្នុងឆ្នាំ២០១៩ សរុបចំនួន ៤៩៨ ហើយគ្រាន់តែ ៦ខែដើមឆ្នាំ២០២០នេះ យើងបានចុះកិច្ចសន្យាចំនួន ៥១៦ករណី ដូចដែលបានរាយការណ៍ដោយលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកមម្ម។

ឆ្លៀតយកឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ សំខាន់ៗមួយចំនួនផងដែរពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឱ្យបានទូលំទូលាយ និងមាន ប្រសិទ្ធភាព ដោយត្រូវសហការ និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍នានា ក្រុមហ៊ុន រោងចក្រ សហគ្រាសកែច្នៃផលិតផលកសិកម្ម ទាំងអស់នេះគឺដើម្បីពង្រឹង និងពង្រីកយន្តការផលិតកម្មកសិកម្មធានាឱ្យបានទាំងបរិមាណ គុណភាព ស្តង់ដារផលិតដោយអនុវត្តបច្ចេកវិទ្យាចុងក្រោយ និងនវានុវត្តន៍ថ្មី ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងបរិបទបច្ចុប្បន្ននេះ និងជាពិសេសនោះគឺចូលរួមជំរុញអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងទទួលរងនូវហានិភ័យពីវិបត្តិនៃការរាលដាលជំងឺឆ្លងកូវីដ១៩នេះ ដោយត្រូវ “ធ្វើការបណ្តុះ បណ្តាល អប់រំ ណែនាំបច្ចេកទេសដល់កសិករ ក្រុមហ៊ុន និងអ្នកចិញ្ចឹមសត្វ ដាំដំណាំក្នុងស្រុក ក្នុងគោលដៅបង្កើនការផលិតស្បៀងអាហារ ដើម្បីត្រៀមស្បៀងបម្រុងទុកសម្រាប់តម្រូវការនៅ ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាពតម្លៃសត្វ-សាច់ បន្លែ និងត្រីជាដើមដោយត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល”។

សន្និសីទស្ដីពី “កិច្ចសហការកម្ពុជា-កូរ៉េ លើសុវត្ថិភាពចំណីអាហារ និងការលើកកម្ពស់ម្ហូបអាហារ”
នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព​.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា...
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការគណនាថ្លៃដើមនៃផលិតកម្ម និងការកែច្នៃក្នុងខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី
នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា...
វេទិកាជំនួបធុរកិច្ច រវាងក្រុមហ៊ុន CSNC ជាមួយសិប្បករ សហគមន៍កសិកម្ម កសិករស្វាយចន្ទី និងពិធីចុះអនុស្សរណៈ
ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម
នាថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤...
ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េ ដែលអញ្ជើញមកពីសមាគមអភិវឌ្ឍធនធានកសិកម្មកូរ៉េ...
នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ដំឡូងមីស្រស់រវាងសហគមន៍កសិកម្មចំការលើសាមគ្គីអភិវឌ្ឍន៍ និងដេប៉ូ លាង ប៊ុនហ៊ាង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧...
សិក្ខាសាលាថ្នាក់ជាតិស្ដីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់មេគង្គ”
ខេត្តកំពង់ចាម ចាប់ពីថ្ងៃច័ន្ទ ៣រោច ដល់ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ...
សិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាដៃគូក្នុងការកំណត់តម្លៃប្រកបដោយនិរន្តរភាព”
ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា...
កិច្ចប្រជុំសំណេះសំណាលរវាងថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម
នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ដើម្បីចុះពិនិត្យ និងតាមដានសហគមន៍កសិកម្ម ដែលទទួលបានការគាំទ្រគម្រោងគូសាណូណេ
ខេត្តមណ្ឌលគិរី៖ ថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ស្តីពីការពិនិត្យលទ្ធភាពទទួលបានការគាំទ្រគម្រោងគូសាណូណេរបស់សហគមន៍កសិកម្ម
ខេត្តរតនគិរី៖ ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម លើការទិញលក់ដំឡូងមីស្រស់
ខេត្តត្បូងឃ្មុំ ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
ពិធីសម្ភោធបើកដំណើរការជាផ្លូវការ “សមាគមទឹកឃ្មុំកម្ពុជា”
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម...
វគ្គបណ្ដុះបណ្ដាលស្ដីពី ការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់ (Training on Regional Project Identification)
ខេត្តកនកេន៖ ដោយទទួលបានការអញ្ជើញពីវិទ្យាស្ថានមេគង្គ នៃព្រះរាជាណាចក្រថៃឡង់ដ៍...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ស្រូវចំណីរវាងក្រុមអ្នកផលិត និងរោងម៉ាស៊ីនភូមិយើង
ខេត្តកំពង់ចាម៖ ថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩...