កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩

ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០២០ 17639

          នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ គណកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មបានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដំណាងឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងរដ្ឋបាលរាជធានី-ខេត្ត សមាជិក សមាជិកា នៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម។

          ជាបឋម ឯកឧត្តមប្រធានគណ:កម្មាធិការបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ វត្តមាន និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ គាំទ្រ និងផ្តល់កិច្ចសហការពីសមាជិក សមាជិកា ក្នុង នាមសមាជិកនៃគ្រួសារគណ:កម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម នាយកដ្ឋានកសិ-ឧស្សាហកម្មដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការនេះ ព្រមទាំងអង្គការ Grow Asia ដែលបានសហការ និងជួយគាំទ្រក្នុងការរៀបចំដំណើរការនៃកិច្ចប្រជុំនេះ និងបានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍ដ៏មានអត្ថន័យរបស់តំណាងអង្គការ Grow Asia ផងដែរ។ ដូចឆ្នាំមុនៗដែរ គណ:កម្មាធិការបានរៀបចំកិច្ចប្រជុំនេះគឺក្នុងបំណង ដើម្បីពិភាក្សារួមគ្នារវាងសមាជិក សមាជិកា នៃគណៈកម្មាធិការជាមួយអន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍កសិកម្មទាំងអស់ដើម្បីត្រួតពិនិត្យ វាយតម្លៃ ស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលបានជួបប្រទះ កន្លងមក និងការបន្តកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយក្នុងន័យស្ថាបនាដោយតម្រង់ចក្ខុវិស័យគិតគូរក្នុងការពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មសំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ ប្រកបដោយភាពប្រកួតប្រជែងឈានទៅដល់ការកាត់បន្ថយភាពក្រីក្រឱ្យទទួលបានជោគជ័យ និងធ្វើដំណើរទៅកាន់ទិសដៅនៅឆ្នាំ ២០៣០ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្ម។

          តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណ:កម្មាធិការបានឱ្យដឹងថា បច្ចុប្បន្នមានសហគមន៍កសិកម្មសរុបចំនួន១ ១៩០សហគមន៍ ក្នុងនោះសហគមន៍កសិកម្មចំនួន១៦៥ បានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងមានសហភាពសហគមន៍កសិកម្មសរុបចំនួន១០ ដែល មានសមាជិកជាសហគមន៍កសិកម្មចំនួន១៦៨គ្រួសារ និងមានដើមទុនសរុបចំនួនជាង១ ៦៤១ លានរៀល ហើយបានបង្កើតសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដែលជារចនាសម្ព័ន្ធចាត់តាំងកំពូលរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មនៅកម្ពុជា។ ក្រៅពីនេះ ក៏នៅមានសហគមន៍នេសាទចំនួន៥១៦សហគមន៍ និងសហគមន៍ព្រៃឈើមានចំនួន ៦៣៦សហគមន៍។ ក្នុងបរិបទថ្មីនេះ ផលិតកម្មកសិកម្មតាមកិច្ចសន្យាគឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់គ្នារវាងតួអង្គសំខាន់ៗទាំង៤ គឺអ្នកផលិតរួមទាំងអ្នកកែច្នៃ ឯកជន ដៃគូអភិវឌ្ឍន៍ និងវិស័យសារណៈរបស់រដ្ឋ។ គិតរហូតមកដល់ពេលនេះ ការសម្របសម្រួលរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មមានផលិតកម្មស្រូវចំនួន១០៤កិច្ចសន្យា ពោតចំនួន៤ សណ្តែកបាយចំនួន០១ ការចិញ្ចឹមមាន់សាច់១៥៤ ការចិញ្ចឹមជ្រូកសាច់១៤៣ បន្លែ២៣ ដំឡូងមី១៨ និង ស្ករត្នោត០២កិច្ចសន្យា។ ក្រៅពីសមិទ្ធផលដែលគណ:កម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មសម្រេចបាន គណ:កម្មាធិការក៏នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនទៀតផងដែរក្នុងអំឡុពេលអនុវត្តកិច្ចសន្យា ហើយកិច្ចប្រជុំនេះបានឆ្លើយ និងដោះស្រាយបញ្ហាមួយចំនួនដែលបានលើកឡើងដោយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍។ ដោយឡែងបញ្ហាមួយចំនួនទៀតជាអាទិ៍: ការកសាងហេដ្ឋារចនា សម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្ម តម្លៃអគ្គិសនី ពន្ធលើប្រាក់ចំណូល តម្លៃគមនាគមន៍ ការផ្គត់ផ្គង់ទឹក ការផ្តល់ទុនដែលមានការប្រាក់ទាប ការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីប្រភពដើមរបស់ទំនិញ និងការចុះបញ្ជីពូជដំណាំ។ល។ គណ:កម្មាធិការនឹងរៀបចំរបាយការណ៍លម្អិត លើកសំណើដាក់ជូនរាជរដ្ឋាភិបាលដើម្បីជ្រាប និងសម្រេចដ៏ខ្ពង់ខ្ពស់។

          សូមអនុញ្ញាតរំឭកជូនផងដែរថា អនុក្រឹត្យលេខ៣៦ អនក្រ. បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១ ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោល បំណងទី១. ពង្រឹងការទទួលខុសត្រូវ និងភាពជឿទុកចិត្តគ្នា រវាងអ្នកផលិត និងអ្នកទិញ ដោយឈរលើគោលការណ៍ស្មើភាព និងយុត្តិធម៌។ ទី២. ធានាឲ្យមានភាពច្បាស់លាស់អំពីតម្លៃ ការប្រមូលទិញ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម តាមបរិមាណ និងគុណភាព។ ទី៣. បង្កើនការប្រមូលទិញ ការកែច្នៃ និងការនាំចេញផលិតផលកសិកម្ម និងទី៤. រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សន្និសីទស្ដីពី “កិច្ចសហការកម្ពុជា-កូរ៉េ លើសុវត្ថិភាពចំណីអាហារ និងការលើកកម្ពស់ម្ហូបអាហារ”
នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព​.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា...
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការគណនាថ្លៃដើមនៃផលិតកម្ម និងការកែច្នៃក្នុងខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី
នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា...
វេទិកាជំនួបធុរកិច្ច រវាងក្រុមហ៊ុន CSNC ជាមួយសិប្បករ សហគមន៍កសិកម្ម កសិករស្វាយចន្ទី និងពិធីចុះអនុស្សរណៈ
ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម
នាថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤...
ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េ ដែលអញ្ជើញមកពីសមាគមអភិវឌ្ឍធនធានកសិកម្មកូរ៉េ...
នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ដំឡូងមីស្រស់រវាងសហគមន៍កសិកម្មចំការលើសាមគ្គីអភិវឌ្ឍន៍ និងដេប៉ូ លាង ប៊ុនហ៊ាង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧...
សិក្ខាសាលាថ្នាក់ជាតិស្ដីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់មេគង្គ”
ខេត្តកំពង់ចាម ចាប់ពីថ្ងៃច័ន្ទ ៣រោច ដល់ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ...
សិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាដៃគូក្នុងការកំណត់តម្លៃប្រកបដោយនិរន្តរភាព”
ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា...
កិច្ចប្រជុំសំណេះសំណាលរវាងថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម
នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ដើម្បីចុះពិនិត្យ និងតាមដានសហគមន៍កសិកម្ម ដែលទទួលបានការគាំទ្រគម្រោងគូសាណូណេ
ខេត្តមណ្ឌលគិរី៖ ថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ស្តីពីការពិនិត្យលទ្ធភាពទទួលបានការគាំទ្រគម្រោងគូសាណូណេរបស់សហគមន៍កសិកម្ម
ខេត្តរតនគិរី៖ ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម លើការទិញលក់ដំឡូងមីស្រស់
ខេត្តត្បូងឃ្មុំ ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
ពិធីសម្ភោធបើកដំណើរការជាផ្លូវការ “សមាគមទឹកឃ្មុំកម្ពុជា”
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម...
វគ្គបណ្ដុះបណ្ដាលស្ដីពី ការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់ (Training on Regional Project Identification)
ខេត្តកនកេន៖ ដោយទទួលបានការអញ្ជើញពីវិទ្យាស្ថានមេគង្គ នៃព្រះរាជាណាចក្រថៃឡង់ដ៍...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ស្រូវចំណីរវាងក្រុមអ្នកផលិត និងរោងម៉ាស៊ីនភូមិយើង
ខេត្តកំពង់ចាម៖ ថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩...