ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូជប៉ុន មកកាន់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ

ចេញ​ផ្សាយ​ ២៥ ឧសភា ២០២៣ 7888

ថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពីលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហាស់ ពិសិទ្ធ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម បានបន្តដឹកនាំក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានដើម្បីចូលរួមសម្របសម្រួលដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូជប៉ុន ដឹកនាំដោយលោក SHIMADA KAZUICHI, CEO របស់ក្រុមហ៊ុន MIRARTH HOLDINGS មកកាន់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដែលមានទីតាំងស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តាមរយៈក្រុមហ៊ុន Top Planning Japan។
ក្នុងដំណើរទស្សនៈកិច្ចនេះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម ជា វណ្ណច័ន្ទ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ អភិបាលនៃគណៈអភិបាលស្រុកកំពង់ស្វាយ តំណាងសភាពាណិជ្ជកម្មខេត្តកំពង់ធំ អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា មន្ត្រីរាជការសាលាខេត្ត រួមជាមួយប្រជាកសិករដាំស្វាយចន្ទីចូលរួមយ៉ាងច្រើនកុះករ។
គួររំលឹកផងដែរថា ក្រុមហ៊ុន MIRARTH HOLDINGS ជាក្រុមហ៊ុនវិនិយោគដ៏ធំមួយដែលមកពីប្រទេសជប៉ុនលើការផលិតថាមពល និងថែរក្សាបរិស្ថាន និងបានចាប់ដៃគូរសហការជាមួយក្រុមហ៊ុន Top Planning Japan លើវិស័យស្វាយចន្ទីកម្ពុជាឱ្យកាន់តែប្រសើរឡើងទាំងសមត្ថភាពផលិត និងការនាំចេញទៅទីផ្សារជប៉ុន កូរ៉េ ចិន និងអ៊ឺរ៉ុបជាដើម។ ការសហការគ្នារវាងក្រុមហ៊ុនទាំងពីរ នឹងបង្កើនសមត្ថភាពនៃការប្រមូលទិញគ្រាប់ចន្ទីស្រស់ពីកសិករ ក្នុងគោលបំណងកែច្នៃគ្រាប់ស្វាយចន្ទីដែលមានគុណភាពលេខ១សម្រាប់នាំចេញ រួមទាំងការកែច្នៃទៅលើសំបកគ្រាប់ចន្ទីជាប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ផងដែរ។
ដោយយោងលើតួនាទីភារកិច្ចដែលមាន មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តចូលរួមក្នុងការជួយសម្របសម្រួលជាបច្ចេកទេសដល់ក្រុមហ៊ុន Top Planning Japan និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ លើការងារកិច្ចសន្យាផលិតកម្មកសិកម្ម ស្តង់ដារកែច្នៃ និងការវិភាគគុណភាព សុវត្ថិភាព ដើម្បីទទួលបានគ្រាប់ស្វាយចន្ទីប្រកបដោយគុណភាពខ្ពស់ លើកកម្ពស់ស្តង់ដារគុណភាព សុវត្ថិភាពសម្រាប់ការនាំចេញទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុកផងដែរ។

សន្និសីទស្ដីពី “កិច្ចសហការកម្ពុជា-កូរ៉េ លើសុវត្ថិភាពចំណីអាហារ និងការលើកកម្ពស់ម្ហូបអាហារ”
នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព​.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា...
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការគណនាថ្លៃដើមនៃផលិតកម្ម និងការកែច្នៃក្នុងខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី
នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា...
វេទិកាជំនួបធុរកិច្ច រវាងក្រុមហ៊ុន CSNC ជាមួយសិប្បករ សហគមន៍កសិកម្ម កសិករស្វាយចន្ទី និងពិធីចុះអនុស្សរណៈ
ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម
នាថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤...
ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េ ដែលអញ្ជើញមកពីសមាគមអភិវឌ្ឍធនធានកសិកម្មកូរ៉េ...
នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ដំឡូងមីស្រស់រវាងសហគមន៍កសិកម្មចំការលើសាមគ្គីអភិវឌ្ឍន៍ និងដេប៉ូ លាង ប៊ុនហ៊ាង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧...
សិក្ខាសាលាថ្នាក់ជាតិស្ដីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់មេគង្គ”
ខេត្តកំពង់ចាម ចាប់ពីថ្ងៃច័ន្ទ ៣រោច ដល់ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ...
សិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាដៃគូក្នុងការកំណត់តម្លៃប្រកបដោយនិរន្តរភាព”
ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា...
កិច្ចប្រជុំសំណេះសំណាលរវាងថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម
នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ដើម្បីចុះពិនិត្យ និងតាមដានសហគមន៍កសិកម្ម ដែលទទួលបានការគាំទ្រគម្រោងគូសាណូណេ
ខេត្តមណ្ឌលគិរី៖ ថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ស្តីពីការពិនិត្យលទ្ធភាពទទួលបានការគាំទ្រគម្រោងគូសាណូណេរបស់សហគមន៍កសិកម្ម
ខេត្តរតនគិរី៖ ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម លើការទិញលក់ដំឡូងមីស្រស់
ខេត្តត្បូងឃ្មុំ ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
ពិធីសម្ភោធបើកដំណើរការជាផ្លូវការ “សមាគមទឹកឃ្មុំកម្ពុជា”
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម...
វគ្គបណ្ដុះបណ្ដាលស្ដីពី ការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់ (Training on Regional Project Identification)
ខេត្តកនកេន៖ ដោយទទួលបានការអញ្ជើញពីវិទ្យាស្ថានមេគង្គ នៃព្រះរាជាណាចក្រថៃឡង់ដ៍...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ស្រូវចំណីរវាងក្រុមអ្នកផលិត និងរោងម៉ាស៊ីនភូមិយើង
ខេត្តកំពង់ចាម៖ ថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩...