ពិធីចុះកិច្ចសន្យាផលិតផលកសិកម្ម ស្ដីពីការទិញ-លក់ផលិតផលស្វាយចន្ទី រវាងក្រុមកសិករដាំស្វាយចន្ទី ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ

ចេញ​ផ្សាយ​ ២៧ មេសា ២០២០ 18646

នាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគាំទ្រពីក្រុមហ៊ុន Top Planning Japan (TPJ) រៀបចំពិធីចុះកិច្ចសន្យាផលិតផលកសិកម្ម ស្ដីពីការទិញ-លក់ផលិតផលស្វាយចន្ទី រវាងក្រុមកសិករដាំស្វាយចន្ទី ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាពលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ និងអ្នកពាក់ព័ន្ធផងដែរ ដែលមានអ្នកចូលរួមសរុបចំនួន ៣២នាក់ ស្រី០៧ នាក់ ។

លោក កាន់ សាឡន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរាយការណ៍ថា ក្រោមការសហប្រតិបត្តិការរវាង មន្រ្តីជំនាញ នៃនាយកដ្ឋានកសិឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ​ និងមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា នៅក្នុងឆ្នាំ២០១៩ យើងមានការចុះកិច្ចសន្យាផលិតកម្មកសិកម្ម បានចំនួន ២១ កិច្ចសន្យា និងក្នុងឆ្នាំ២០២០ បានចំនួន ១៦ កិច្ចសន្យា ហើយនៅក្នុងថ្ងៃនេះ យើងបាន​រៀបចំចុះកិច្ចសន្យាចំនួន ០៧ កិច្ចសន្យាទៀត ។

ជាមួយ គ្នានេះដែរលោកស្រី អ៊ិន ឡៃហួត តំណាងសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី ជ័យសំបូរ បានលើកឡើងថាដើម្បីធានាបាននូវការកែច្នៃគ្រាប់ស្វាយចន្ទីដែលមានគុណភាពខ្ពស់និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ក្រុមការងារបច្ចេកទេសបានធ្វើការសិក្សាបច្ចេកទេសសំខាន់ៗនៅក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីដោយបានរៀបចំជាដំណើរការកែច្នៃអនុលោមតាមស្តង់ដារសាកល និងបទពិសោធន៍ជាក់ស្ដែងដែលធ្លាប់អនុវត្តកន្លងមកដូចជាការគ្រប់គ្រងគុណភាពសុវត្ថិភាពចំណីអាហារ គោលការណ៍អនាម័យ ការសិក្សាខ្សែច្រវ៉ាក់កែច្នៃនិងគ្រប់គ្រងដំណាក់កាលនីមួយៗរៀបចំនិងគ្រប់គ្រងរបាយការណ៍ការត្រួតពិនិត្យនិងថែទាំឧបករណ៍សម្រាប់ជាដើម។

លោកស្រីបានបន្តទៀតថាការចុះកិច្ចសន្យាធ្វើឲ្យមានភាពកក់ក្តៅរវាងក្រុមហ៊ុននិងកសិករនិងដើម្បីផ្ដល់ភាពទុកចិត្តដល់អ្នកដាំដុះនិងធ្វើឲ្យមានការកាត់បន្ថយការចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋជាពិសេសស្ត្រីមេផ្ទះ។ នោះលោកស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកដាំដុះត្រូវធ្វើយ៉ាងណាជួយសម្រិតសម្រាំងនៅពូជក៏ដូចជាផលិតផលឲ្យបានល្អកុំយកគំនិតដែលមិនល្អទៅអនុវត្តដើម្បីធ្វើឲ្យការបាត់បង់នូវទីផ្សាររបស់ខ្លួន ។

នាក្នុងឱកាសនោះលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម បានលើកឡើងថា ការចុះកិច្ចសន្យាផលិតកម្មកសិកម្ម គឺជាការធ្វើពាណិជ្ជកម្មស្មោះត្រង់មួយដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ ក្នុងគោលបំណងបង្កើនទាំងបរិមាណ និងគុណភាព លើផលិតផលរបស់កសិករ ស្របទៅតាមទីផ្សារជាតិ និងអន្តរជាតិ ។

លោកប្រធានបានអះអាងបន្ថែមទៀតថា កិច្ចសន្យានេះមានការព្រមព្រៀង រវាងភាគ្គីអ្នកផលិតដែលជាកសិករ ឬសហគមន៍ និងភាគីក្រុមហ៊ុន ដែលកំណត់រួចជាស្រេច ទាំងកម្រឹតគុណភាពរបស់ផលិតផល កសិកម្ម ព្រមទាំងតម្លៃទីផ្សារនៅថ្ងៃប្រមូលផល អាចនិយាយបានថា ជាការផ្តល់នូវទំនុកចិត្តរវាងគ្នា និងគ្នា។ លើសពីនេះទៅទៀត ចំពោះការចុះកិច្ចសន្យារវាងក្រុមកសិករដាំដុះស្វាយចន្ទីជាមួយសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី ជ័យសំបូរ គឺបានជជែកវែកញែករួចជាស្រេចមុននឹងឈានមកដល់ការចុះហត្ថលេខានេះ ដែលអាចផ្តល់នូវផល ចំណេញទាំងប្រជាពលរដ្ឋនិងក្រុមហ៊ុន។ លោកប្រធានបានបន្តទៀត ថាពេលនេះក្រសួងបានជំរុញឲ្យការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាគឺខិតខំបន្សុទ្ធពូជជាពិសេសស្វាយចន្ទីM២៣ដើម្បីឲ្យមានការទទួលស្គាល់លើទីផ្សារជាតិនិងអន្តរជាតិ។

សន្និសីទស្ដីពី “កិច្ចសហការកម្ពុជា-កូរ៉េ លើសុវត្ថិភាពចំណីអាហារ និងការលើកកម្ពស់ម្ហូបអាហារ”
នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព​.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា...
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការគណនាថ្លៃដើមនៃផលិតកម្ម និងការកែច្នៃក្នុងខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី
នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា...
វេទិកាជំនួបធុរកិច្ច រវាងក្រុមហ៊ុន CSNC ជាមួយសិប្បករ សហគមន៍កសិកម្ម កសិករស្វាយចន្ទី និងពិធីចុះអនុស្សរណៈ
ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម
នាថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤...
ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េ ដែលអញ្ជើញមកពីសមាគមអភិវឌ្ឍធនធានកសិកម្មកូរ៉េ...
នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ដំឡូងមីស្រស់រវាងសហគមន៍កសិកម្មចំការលើសាមគ្គីអភិវឌ្ឍន៍ និងដេប៉ូ លាង ប៊ុនហ៊ាង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧...
សិក្ខាសាលាថ្នាក់ជាតិស្ដីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់មេគង្គ”
ខេត្តកំពង់ចាម ចាប់ពីថ្ងៃច័ន្ទ ៣រោច ដល់ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ...
សិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាដៃគូក្នុងការកំណត់តម្លៃប្រកបដោយនិរន្តរភាព”
ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា...
កិច្ចប្រជុំសំណេះសំណាលរវាងថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម
នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ដើម្បីចុះពិនិត្យ និងតាមដានសហគមន៍កសិកម្ម ដែលទទួលបានការគាំទ្រគម្រោងគូសាណូណេ
ខេត្តមណ្ឌលគិរី៖ ថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ស្តីពីការពិនិត្យលទ្ធភាពទទួលបានការគាំទ្រគម្រោងគូសាណូណេរបស់សហគមន៍កសិកម្ម
ខេត្តរតនគិរី៖ ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម លើការទិញលក់ដំឡូងមីស្រស់
ខេត្តត្បូងឃ្មុំ ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
ពិធីសម្ភោធបើកដំណើរការជាផ្លូវការ “សមាគមទឹកឃ្មុំកម្ពុជា”
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម...
វគ្គបណ្ដុះបណ្ដាលស្ដីពី ការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់ (Training on Regional Project Identification)
ខេត្តកនកេន៖ ដោយទទួលបានការអញ្ជើញពីវិទ្យាស្ថានមេគង្គ នៃព្រះរាជាណាចក្រថៃឡង់ដ៍...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ស្រូវចំណីរវាងក្រុមអ្នកផលិត និងរោងម៉ាស៊ីនភូមិយើង
ខេត្តកំពង់ចាម៖ ថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩...