ពិធីជួបជុំពហុភាគីអ្នកពាក់ព័ន្ធ(MSP) និងចុះកិច្ចសន្យាផលិតកម្មកសិកម្ម ក្នុងការទិញលក់បន្លែរវាងបណ្តុំអាជីវកម្មបន្លែក្នុងភូមិក្រចាប់​ និងភូមិវាលវង់​ ជាមួយក្រុមហ៊ុនកសិសុវត្ថិភាព​(Agro-Nature)

ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២០ 20636

នាថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីជួបជុំពហុភាគីអ្នកពាក់ព័ន្ធ(MSP) និងចុះកិច្ចសន្យាផលិតកម្មកសិកម្ម ក្នុងការទិញលក់បន្លែរវាងបណ្តុំអាជីវកម្មបន្លែក្នុងភូមិក្រចាប់​ និងភូមិវាលវង់​ ជាមួយក្រុមហ៊ុនកសិសុវត្ថិភាព​(Agro-Nature)។ នៅក្នុងកម្មវិធីនេះដែរមានការអញ្ជើញចូលរួមពីក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងសមាជិកបណ្តុំអាជីវកម្មបន្លែសរុបចំនួន៣៨នាក់ ស្រី១៤នាក់ (បណ្តុំបន្លែ​ភូមិក្រចាប់ចំនួន១៤នាក់ ស្រី១០នាក់ និងបណ្តុំបន្លែភូមិវាលវង់ចំនួន២៤នាក់ ស្រី៤នាក់)។ ដោយទទួលលទ្ធផលដូចខាងក្រោម÷ ១-សមាជិកបណ្តុំបន្លែភូមិ​ ក្រចាប់​ មានសមាជិកចំនួន០៨នាក់ បានចុះកិច្ចសន្យាដាំបន្លែចំនួន ០៩មុខ ក្នុងតម្លៃព្រមព្រាង និងឯកភាពគ្នារយ:ពេល០៦ខែម្តង។ ទីតាំប្រមូលផ្តុំ និងវិចខ្ចប់បន្លែសម្រាប់ផ្ញើរទៅក្រុមហ៊ុន នៅផ្ទះ​អ្នកស្រី​ ញឹម​ សារុំ​ ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ។ ២-សមាជិកបណ្តុំបន្លែភូមិ​ វាលវង់​ មានសមាជិកចំនួន១៧នាក់ បានជ្រើសរើសមុខបន្លែចំនួន១២មុខ ក្នុងតម្លៃព្រមព្រាងនិងឯកភាពគ្នារយ:ពេល០៦ខែម្តង។ ទីតាំប្រមូលផ្តុំនិងវិចខ្ចប់បន្លែសំរាប់ផ្ញើរទៅក្រុមហ៊ុនមានពីរទីតាំង នៅផ្ទះ​លោក​ លី​ វណ្ណ: ភូមិថ្មី​ សង្កាត់ទួលល្វា​ និងផ្ទះលោក ឃួន ប៊ុនធី ភូមិភ្នំកុយ ឃុំសាលាក្រៅ។ ៣-ក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាពតាមកិច្ចសន្យា (គោលការណ៍អនុវត្តកសិកម្ម​ល្អ) ៤-ក្រុមហ៊ុនធានាទិញបន្លែទាំង១២មុខ ប្រចាំថ្ងៃ​ ក្នុងបរិមាណ១តោន/១​ថ្ងៃ​ តាមកិច្ចសន្យា។ ៥-​ ក្រុមហ៊ុនគិតតម្លៃសេវាកម្មចំនួន​ ៣០០រៀល/១គ.ក​ ដល់អ្នកប្រមូលផ្តុំបន្លែនិងវិចខ្ចប់ផ្ញើរទៅក្រុមហ៊ុន។ ៦-ក្រុមហ៊ុនចេញថ្លៃសេវាដឹកជញ្ជូនទៅភ្នំពេញ និងជួយចេញខាត៥០%ក្នុងករណីបន្លែខូចខាតដោយការដឹកជញ្ជូន។ ៧-ក្រុមហ៊ុនអាចផ្គត់ផ្គង់ពូជបន្លែដល់សមាជិក តែត្រូវទូទាត់ទៅក្រុមហ៊ុនវិញក្រោយពេលប្រមូលផលបន្លែ។

សន្និសីទស្ដីពី “កិច្ចសហការកម្ពុជា-កូរ៉េ លើសុវត្ថិភាពចំណីអាហារ និងការលើកកម្ពស់ម្ហូបអាហារ”
នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព​.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា...
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការគណនាថ្លៃដើមនៃផលិតកម្ម និងការកែច្នៃក្នុងខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី
នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា...
វេទិកាជំនួបធុរកិច្ច រវាងក្រុមហ៊ុន CSNC ជាមួយសិប្បករ សហគមន៍កសិកម្ម កសិករស្វាយចន្ទី និងពិធីចុះអនុស្សរណៈ
ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម
នាថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤...
ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េ ដែលអញ្ជើញមកពីសមាគមអភិវឌ្ឍធនធានកសិកម្មកូរ៉េ...
នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ដំឡូងមីស្រស់រវាងសហគមន៍កសិកម្មចំការលើសាមគ្គីអភិវឌ្ឍន៍ និងដេប៉ូ លាង ប៊ុនហ៊ាង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧...
សិក្ខាសាលាថ្នាក់ជាតិស្ដីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់មេគង្គ”
ខេត្តកំពង់ចាម ចាប់ពីថ្ងៃច័ន្ទ ៣រោច ដល់ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ...
សិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាដៃគូក្នុងការកំណត់តម្លៃប្រកបដោយនិរន្តរភាព”
ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា...
កិច្ចប្រជុំសំណេះសំណាលរវាងថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម
នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ដើម្បីចុះពិនិត្យ និងតាមដានសហគមន៍កសិកម្ម ដែលទទួលបានការគាំទ្រគម្រោងគូសាណូណេ
ខេត្តមណ្ឌលគិរី៖ ថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧...
ដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ស្តីពីការពិនិត្យលទ្ធភាពទទួលបានការគាំទ្រគម្រោងគូសាណូណេរបស់សហគមន៍កសិកម្ម
ខេត្តរតនគិរី៖ ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម លើការទិញលក់ដំឡូងមីស្រស់
ខេត្តត្បូងឃ្មុំ ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
ពិធីសម្ភោធបើកដំណើរការជាផ្លូវការ “សមាគមទឹកឃ្មុំកម្ពុជា”
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម...
វគ្គបណ្ដុះបណ្ដាលស្ដីពី ការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់ (Training on Regional Project Identification)
ខេត្តកនកេន៖ ដោយទទួលបានការអញ្ជើញពីវិទ្យាស្ថានមេគង្គ នៃព្រះរាជាណាចក្រថៃឡង់ដ៍...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ស្រូវចំណីរវាងក្រុមអ្នកផលិត និងរោងម៉ាស៊ីនភូមិយើង
ខេត្តកំពង់ចាម៖ ថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩...