ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាអនាគតស្តីពី និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត៖ ស្ពានឆ្លងប្រទេស ផ្លាស់ប្តូរអាហារូបត្ថម្ភ” នៅខេត្តសៀមរាប

ចេញ​ផ្សាយ​ ១៧ កុម្ភៈ ២០២៥ 395

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាអនាគតស្តីពី និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត៖ ស្ពានឆ្លងប្រទេស ផ្លាស់ប្តូរអាហារូបត្ថម្ភ” នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។

ជាកិច្ចចាប់ផ្តេីម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយចំពោះ លោក Jost KADEL អនុប្រធានបេសកកម្ម ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Max Bauman ទីប្រឹក្សាជាន់ខ្ពស់នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Bryan Formari ប្រធានកិច្ចសហប្រតិបត្តិការ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។

នៅចំពោះមុខអង្គពិធី​ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ​ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ​(CARD) និងអង្គការ(GIZ) ចំពោះកិច្ចសហការល្អក្នុងការរៀបចំវេទិកាសម្រាប់ការសន្ទនា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ នៅទូទាំងប្រទេសដែលមកពីតំបន់ផ្សេងៗគ្នាលើវិស័យកសិកម្ម អាហារូបត្ថម្ភ និងការប្រែប្រួលអាកាសធាតុ ដែលមានសារៈសំខាន់បំផុតសម្រាប់មនុស្សជាតិ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។

បេីតាម ឯកឧត្តមរដ្ឋមន្ត្រី បច្ចុប្បន្ននេះកម្ពុជាមិនត្រឹមតែផលិតស្បៀងគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញកសិផលបាន​ទូទាំងពិភពលោកទៀតផង។ ភាពជោគជ័យនេះ​ ត្រូវបានជំរុញដោយការពង្រីកដីបង្កបង្កើនផល តាមរយៈបន្តកិច្ចខិតខំប្រឹងប្រែងបោសសម្អាត កែលម្អប្រព័ន្ធធារាសាស្ត្រ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការទទួលយកបច្ចេកវិទ្យាទំនើប រួមទាំងការអភិវឌ្ឍន៍ និងការប្រើប្រាស់ពូជដំណាំសុទ្ធដែលប្រសើរឡើងជាដើម។

លេីសពីនេះ​ រដ្ឋាភិបាលកម្ពុជាប្តេជ្ញាយ៉ាងរឹងមាំក្នុងការលើកកម្ពស់វិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទ ដើម្បីធានាបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ ឆ្ពោះទៅរកប្រព័ន្ធកសិកម្មប្រកបដោយប្រសិទ្ធភាព ភាពធន់ និរន្តរភាព និងកំណត់សកម្មភាពដើម្បីធានានិរន្តរភាពបរិស្ថាន និងការត្រៀមខ្លួនសម្រាប់ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងការរួមចំណែកអនុវត្តគោលនយោបាយ​ និងយុទ្ធសាស្រ្តគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល​ ក្រសួងបានខិតខំបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម​ ក្នុងការរក្សាស្ថិរភាព ថ្លៃកសិផល​ ការដាក់ពង្រាយមន្ត្រីកសិកម្មទូទាំងប្រទេសចំនួន​ ១៦០០នាក់​ និងការចងក្រងសហគមន៍កសិកម្មទំនើប ដែលទាំងអស់នេះត្រូវបានអនុវត្តជាជំហានៗ និងសម្រេចបាននូវលទ្ធផលសំខាន់ថ្មីៗ​ជាបន្តបន្ទាប់។

ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សហភាពអឺរ៉ុប(EU) អង្គការ(GIZ) និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បន្តនូវគំនិតផ្តួចផ្តើមបន្ថែមទៀតដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសសម្រាប់កម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាឆ្លាតវៃ​ ការផ្តល់ការវិនិយោគអភិវឌ្ឍន៍បន្ថែម និងការផ្តល់ហិរញ្ញប្បទានដល់ភាគីពាក់ព័ន្ធសំខាន់ៗ ការទទួលបានទីផ្សារ ការតភ្ជាប់ខ្សែចង្វាក់តម្លៃ​ ការសម្របសម្រួលពាណិជ្ជកម្ម គោលការណ៍លើកទឹកចិត្តទីផ្សារ និងឱកាសផ្សេងៗបន្ថែមផ្សេងទៀត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០២៥ 176

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន LX Korean Land and Geospatial Informatix Corporation

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន LX Korean Land and Geospatial Informatix...
ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០២៥ 175

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផល ជាពិសេសដំណាំឧស្សាហកម្ម នៅខេត្តចំនួន៤

នៅថ្ងៃទី១៦-២០ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០២៥ 238

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចូលរួមក្នុងពិធីបើក «សប្តាហ៍គាំ​ពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យ​អនុវត្ត​ជាផ្លូវការ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥»

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋ​លេខា​ធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ​នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាមួយក្រុមប្រឹក្សាជាតិ​គាំពារ​សង្គមរៀបចំកម្មវិធី...
ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០២៥ 236

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ​ចុះ​ពិនិត្យ​ការងារកសិកម្ម និងដំណាំឧស្សាហកម្មប្រជាកសិករ នៅស្រុកមួយចំនួន ក្នុង​ខេត្តមណ្ឌលគិរី

នៅថ្ងៃទី១៨-១៩ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ហាន សុភក្ដិ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 326

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សមាគមកសិ-ឧស្សាហកម្មសាធារណរដ្ឋកូរ៉េ (K-Agro) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សុង ដុងអ៉ីល...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 274

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 259

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជួបសំណេះសំណាល​ និងដោះស្រាយបញ្ហាប្រឈម​ជាមួយបងប្អូនអាជីវករដែលមានបញ្ហាទិញ-លក់ស្រូវ​ នៅខេត្តព្រៃវែង

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២៥​ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត​ ទីណា​...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 269

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុកថ្មពួក...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 268

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ការពិនិត្យលើសេចក្តីព្រាងសៀវភៅគោលការណ៍ណែនាំស្តីពីការបង្កើត និងគ្រប់គ្រងសមាគម មនុស្សចាស់ និងអន្តរជំនាន់ពហុមុខងារ »

នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកនៃគណៈកម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 290

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំគោលនយោបាយ និងដាក់វិធានការពាក់ព័ន្ធវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅរសៀលថ្ងៃទី១៨​ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំគោលនយោបាយ និងដាក់វិធានការពាក់ព័ន្ធវិស័យកសិកម្ម...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 271

ឯកឧត្ដមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ លោក រុន សុផាន់ណារ៉ា...
ចេញ​ផ្សាយ​ ១៨ កុម្ភៈ ២០២៥ 320

ក្រុមអាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តឧត្តរមានជ័យ ចូលរួមកិច្ចសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង និងមន្ទីរកសិកម្ម

ក្រុមអាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម។ ក្នុងឱកាសនេះ...